ទី២. ការដំបៅជើងបណ្ដាលមកពីការស្ទះសរសៃឈាម នៅពេលជំងឺទឹកនោមផ្អែមវិវត្តរ៉ាំរ៉ៃយូរឆ្នាំ។ សរសៃឈាមនៅតាមចុងជើងរបស់អ្នកជំងឺស្ទះ ក្រិន ដូច្នេះហើយ អុកស៊ីសែន និងចំណីអាហារដែលរត់ទៅតាម សរសៃឈាមនោះមិនអាចទៅចិញ្ចឹមកោសិកានៅចុងជើងរបស់អ្នកជំងឺបានទេ ដែលជាហេតុអាចធ្វើឲ្យអ្នកជំងឺមានដំបៅ (Arteiopathy)។ ដំបៅប្រភេទនេះ ដំបូងឡើយគឺមានការឈឺចុកចាប់ ស្បែកអ្នកជំងឺចេញពណ៌ក្រហមរលោង ជ្រុះរោម មានការឈឺចាប់ខ្លាំង។ បន្ទាប់មកជើងអ្នកជំងឺប្រែពណ៌ទៅជាពណ៌ស្វាយ ឡើងត្រជាក់ រួចហើយចាប់ឡើងពណ៌ខ្មៅ។ ជួនកាលម្រាមមួយ ដែលអាចប៉ះពាល់ ឬពេលខ្លះម្រាមពីរ ហើយអ្នកជំងឺមិនបានមកប្រឹក្សាជាមួយគ្រូពេទ្យនោះទេ គឺអាចមានមេរោគបង្កក្លាយរោគផងដែរ។
ទី៣. ប្រភេទដំបៅនេះ គឺកើតឡើងដោយសារការរួមផ្សំគ្នានៃបញ្ហាប្រព័ន្ធវិញ្ញាណ (Neuropathy) និងការស្ទះសរសៃឈាមនៅចុងម្រាមជើង (Arteriopathy)។ អ្នកជំងឺទឹកនោមផ្អែមដែលមានដំបៅនៅជើង មិនមែនសុទ្ធតែព្យាបាលមិនជានោះទេ។ គ្រូពេទ្យអាចធ្វើរោគវិនិច្ឆ័យតាមរយៈការពិនិត្យ កាថតឆ្លុះដើម្បីឲ្យដឹងពីមូលហេតុដែលបណ្ដាលឲ្យមានដំបៅថា តើវាបណ្ដាលមកពី Neuropathy ឬ Arteriopathy ឬបណ្ដាលមកពីការលាយគ្នារវាង Nueropathy និងArteriopathy។
លើសពីនេះ មន្ទីរពេទ្យ កាល់ម៉ែត បានបន្តថា ការយឺតយ៉ាវណាមួយ ការមិនចាប់អារម្មណ៍ស្វែងរកការព្យាបាល ឬការព្យាបាលមិនត្រឹមត្រូវ តាមរយៈការប្រើឱសថបុរាណ ឬមួយថ្នាំបិទបំពោកទៅលើដំបៅនោះ ដោយមិនបានរកមូលហេតុឲ្យបានច្បាស់លាស់ គឺជាហានិភ័យធ្ងន់ធ្ងរ ដែលជួនកាលអាចវិវត្តឈានទៅរកការមើលមិនជា ឬត្រូវកាត់ជើងចោល។
អត្ថបទពាក់ព័ន្ធ៖