backup og meta

ហេតុ​ផលនេះហើយ អ្នកបើក​រថយន្តធំៗ​ អាចប្រឈមជំងឺមហារីក

ហេតុ​ផលនេះហើយ អ្នកបើក​រថយន្តធំៗ​ អាចប្រឈមជំងឺមហារីក

ការ​សិក្សា​កន្លង​មក​បាន​រក​ឃើញ​ថា​អ្នក​ប្រកប​របរ​បើក​បរ​រថយន្ត​ដឹក​ទំនិញ​ធំៗ​មាន​ហានិភ័យ​កើត​ជំងឺ​មហារីក​ក្រពេញ​ប្រូស្តាត​ខ្ពស់ និង​គ្រោះ​ថ្នាក់​ជាង​អ្នក​ប្រកប​របរ​ផ្សេង​មួយ​ចំនួន​ទៀត​។

១. តើ​​បញ្ហា​នេះ​កើត​ឡើង​បាន​យ៉ាង​ម៉េច?

មហារីក​ក្រ​ពេញ​ប្រូស្តាត​ជា​ជំងឺ​មហារីក​ទូទៅ​មួយ​ដែល​កើត​មាន​លើ​បុរស ហើយ​ភាគ​ច្រើន​មិន​បង្ក​ជា​​បញ្ហា​គ្រោះ​ថ្នាក់​ដល់​ជីវិត​នោះ​ទេ​។ ​វិទ្យា​ស្ថាន​ជាតិ​ជំងឺ​មហារីក​របស់​សហរដ្ឋ​អាមេរិក​បាន​លើក​ឡើង​ថា មនុស្ស​យើង​មួយ​ចំនួន​ ឬ​អ្នក​ជំងឺ​មួយ​ចំនួន​ទោះ​បី​ជា​មិន​ធ្លាប់​ព្យាបាល​បញ្ហា​ដុំ​សាច់​កន្លង​មក​ក៏​ដោយ ភាគ​ច្រើន​មិន​ស្លាប់​ដោយ​សារ​ជំងឺ​មហារីក​ក្រពេញ​ប្រូស្តាត​នោះ​ទេ តែ​ស្លាប់​ដោយ​កត្តា​ពាក់ព័ន្ធ​ផ្សេង​ទៀត​។

ដោយ​សារ​តែ​មូល​ហេតុ​នេះ​ហើយ​បាន​ជា​ក្រុម​អ្នកស្រាវជ្រាវ​ចាប់​ផ្ដើម​រក​មូល​ហេតុ​ធ្វើ​ឲ្យ​ជំងឺ​មហារីក​ក្រពេញ​ប្រូស្តាត​ទៅជា​ធ្ងន់​ធ្ងរ​ និង​អាច​សម្លាប់​អ្នក​ជំងឺ​បាន​។ អ្នក​ស្រាវ​ជ្រាវ​បាន​សិក្សា​លើ​អ្នក​បើក​បរ​រថយន្ត​ដឹក​ទំនិញ​ធំ​ៗ ដែល​បាន​ចំណាយ​ពេល​ច្រើន​ម៉ោង​អង្គុយ​ក្នុង​រថ​យន្ត​។ ការ​សិក្សា​បញ្ជាក់​ថា​អ្នក​ដែល​ធ្វើ​ការ​​ណា​ដែល​បង្ក​ឲ្យ​​រាង​កាយ​រង្គើ ឬ​មាន​រំញ័រ​​​យូរ​ម៉ោង​ក្នុង​មួយ​ថ្ងៃៗ អាច​បង្កើន​លទ្ធភាព​​ភាព​កើត​ជំងឺ​មហារីក​ក្រពេញ​ប្រូស្តាត​។ ទោះ​បី​ជា​មូល​ហេតុ​នៅ​មិន​ទាន់​ដឹង​ច្បាស់​លាស់ តែ​ក្រុម​អ្នក​ស្រាវ​ជ្រាវ​ជឿ​ថា​អាច​មក​ពី​រំញ័រ​ដង​ខ្លួន​ជំរុញ​ឲ្យ​​មាន​ការ​បង្កើត​អ័រ​ម៉ូន​តេស្តូស្តេរ៉ូន​កាន់​តែ​ច្រើន​ ដែល​អ័រម៉ូ​ប្រភេទ​នេះ​ជា​កត្តា​ប្រឈម​មួយ​ក្នុង​ការ​កើត​មាន​ជំងឺ​មហារីក​ក្រ​ពេញ​ប្រូស្តាត​។

រថយន្តធំៗ

ការ​សិក្សា​ផ្សេង​ទៀត​បាន​បង្ហាញ​ដែរ​ថា រំញ័រ​ដង​ខ្លួន​​ក៏​អាច​នាំ​ឲ្យ​មាន​ការ​រលាក​ក្រពេញ​ប្រូស្តាតរ​ដែរ​ ដែល​ការ​រលាក​នេះ​មាន​ទំនាក់​ទំនង​នឹង​ជំងឺ​មហារីក​ក្រពេញ​ប្រូស្តាត​។ នេះ​តាម​សមាគម​ជំងឺ​មហារីក​អាមេរិក​។ ការ​សិក្សា​មួយ​ចំនួន​បាន​រក​ឃើញ​ដូច​គ្នា​ថា​អ្នក​បើក​បរ​រថយន្ត​ដឹក​ទំនិញ​ធំៗ​ និង​មាន​រំញ័រ​ខ្លួន​ខ្លាំង​មានឱកាស​កើត​ជំងឺ​មហារីក​ក្រពេញ​ប្រូស្តាត​ធ្ងន់ធ្ងរ​បួន​ដង​ខ្ពស់​ជាង​អ្នក​មិន​ប្រកប​របប​ដែល​ធ្វើ​ឲ្យ​រាង​កាយ​មាន​រំញ័រ​។

​ដូច​គ្នាដែរ អ្នក​បើក​​បរ​រថយន្ត​ដឹក​ទំនិញ​ធំ​ក៏​ប្រឈម​នឹង​បញ្ហា​ដូច​ជា​សម្ពាធ​ឈាម​ខ្ពស់​ និង​​ធាត់​​ផង​ដែរ ដោយ​ហេតុ​ថា​អ្នក​ទាំងនោះ​ចំណាយ​ពេល​ច្រើន​ម៉ោង​អង្គុយ​ក្នុង​រថយន្ត និង​មិន​សូវ​បាន​បញ្ចេញ​កម្លាំង​ពល​កម្ម​ ឬ​ហាត់​ប្រាណ​។ តាម​ការ​ណែ​នាំ​មនុស្ស​យើង​គួរ​ហាត់​ប្រាណ​យ៉ាង​ហោច​ណាស់​៣០​នាទី​ក្នុង​មួយ​ថ្ងៃ និង​ប្រាំ​ថ្ងៃ​ក្នុង​មួយ​សប្ដាហ៍​។

២. គួរ​ដោះ​ស្រាយ​បែប​ណា?​

​ដើម្បី​កាត់​បន្ថយ​ហានិភ័យ​ប្រ​ឈម​នេះ អ្នក​បើក​បរ​រថយន្ត​ដឹក​ទំនិញ​ធំៗ និង​ផ្លូវ​ឆ្ងាយ គួរ​មាន​របប​អាហារ​សម្បូរ​​ដោយ​បន្លែ​បៃតង​ ផ្លែ​ឈើ ត្រី និង​គ្រាប់​ធញ្ញជាតិ​។ ជាពិសេស​ត្រូវ​ឈប់​ជក់​បារី ឬ​ចៀស​វាង​ពី​ការ​ស្រួប​ផ្សេង​បារី​។​

ដូច​គ្នា​ដែរ ក្នុង​ការ​ធ្វើ​ដំណើរ​​ផ្លូវ​ឆ្ងាយ​ អ្នក​បើក​បរ​គួរ​ឈប់​សម្រាក​បាន​ញឹក​ញាប់​បន្តិច ដើម្បី​បាន​ពត់​ពែន​ខ្លួន និង​ដើរ​ចុះឡើង​ខ្លះ​ៗ។ មួយ​វិញ​ទៀត គួរ​រៀបចំ​ពេល​វេលា​គេង​ឲ្យ​បាន​ពី​ប្រាំពីរ​ម៉ោង​ក្នុង​មួយ​យប់ ឬ​ច្រើន​ជាង​នេះ​។ ការ​ធ្វើ​ដូច​នេះ នឹង​រួម​ចំណែក​ក្នុង​ការ​កាត់​បន្ថយ​ហានិភ័យ​ជំងឺ​មហារីក​​។

[embed-health-tool-bmi]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

https://www.latimes.com/science/sciencenow/la-sci-sn-prostate-cancer-truck-driver-risk-20131029-story.html#axzz2jCsEgGNN

https://pubmed.ncbi.nlm.nih.gov/22539558/

Truck Drivers and Prostate Cancer

https://www.truckinginfo.com/10137211/how-to-help-truck-drivers-reduce-cancer-risks#:~:text=Simple%20changes%20such%20as%20walking,the%20risk%20for%20most%20cancers.

https://www.cdc.gov/niosh/topics/truck/health.html

 

កំណែ​ប្រែបច្ចុប្បន្ន

14/06/2021

អត្ថបទ​ដោយ ទូច សុខា

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ទូច សុខា


អត្ថបទពាក់ព័ន្ធ

ប្រុសៗគួរ​ដឹង! អាហារ ៦​ មុខនេះអាចជួយកាត់បន្ថយ​ហានិភ័យ​មហារីក​ក្រពេញប្រូស្តាត

ប្រុសៗបញ្ចេញ​ទឹកកាមញឹកញាប់ អាចកាត់បន្ថយអត្រាប្រឈមជំងឺមហារីកក្រពេញប្រូស្តាត


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ទូច សុខា · កែ Jun 14, 2021

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម