ជាទូទៅ ជំងឺមហារីកថ្លើមកម្របង្ហាញរោគសញ្ញានៅដំណាក់កាលដំបូងណាស់។ នៅពេលដែលទំហំដុំសាច់ធំឡើង អ្នកជំងឺអាចនឹងកើតមានអាការៈឈឺចាប់នៅផ្នែកខាងស្កាំនៃពោះ។ អ្នកខ្លះទៀតអាចមានរោគសញ្ញាកាន់តែដុនដាបនៃជំងឺថ្លើមរ៉ាំរ៉ៃ ឬក្រិនថ្លើមដែលជារឿយៗកើតឡើងមុនពេលវិវត្តទៅជាជំងឺមហារីកថ្លើម។
សញ្ញាដំបូងនៃជំងឺមហារីកថ្លើមមានអ្វីខ្លះ?
- ស្រកទម្ងន់ដោយមិនដឹងមូលហេតុ
- ថ្លើមរីក
- ឈឺក្នុងពោះ ឬនៅជិតស្លាបប្រចៀវខាងស្តាំ
- ហើមពោះ
- មានសារធាតុរាវនៅក្នុងពោះ
- កើតខាន់លឿង
រោគសញ្ញាទូទៅផ្សេងទៀតរួមមាន៖
- គ្រុនក្ដៅ
- សរសៃឈាមវ៉ែនរីកធំនៅក្នុងពោះ
- ស្នាមជាំ ឬហូរឈាមមិនប្រក្រតី
- ចំណង់អាហារថយចុះ
- ចង្អោរ ឬក្អួត
- លាមកពណ៌ស
- រមាស់
- មានអារម្មណ៍ឆ្អែតក្រោយញ៉ាំអាហារតិចតួច
- ខ្សោយ ឬអស់កម្លាំង
អ្នកណាខ្លះមានហានិភ័យកើតជំងឺមហារីកថ្លើម?
- អ្នកឆ្លងមេរោគរលាកថ្លើមប្រភេទB ឬ Cរ៉ាំរ៉ៃ
- ជំងឺថ្លើមតំណពូជ
- ជំងឺទឹកនោមផ្អែម
- ជំងឺខ្លាញ់រុំថ្លើមដែលមិនមែនដោយសារញ៉ាំជាតិអាល់កុល
- ការញ៉ាំគ្រឿងស្រវឹងរ៉ាំរ៉ៃ
- ធាត់ជ្រុល។
យើងអាចបង្ការជំងឺមហារីកថ្លើមដោយរបៀបណា?
- ញ៉ាំគ្រឿងស្រវឹងក្នុងកម្រិតសមល្មម
- រក្សាទម្ងន់ខ្លួនសមស្រប
- ចាក់ថ្នាំបង្ការជំងឺរលាកថ្លើមប្រភេទB
- ជៀសវាងរួមភេទដោយពុំមានការការពារ។
[embed-health-tool-bmi]