backup og meta

ស្រវឹងស្រា ប្រើថ្នាំ​ប៉ារ៉ា ប្រយ័ត្ន​គ្រោះថ្នាក់ធ្ងន់ធ្ងរ!

ស្រវឹងស្រា ប្រើថ្នាំ​ប៉ារ៉ា ប្រយ័ត្ន​គ្រោះថ្នាក់ធ្ងន់ធ្ងរ!

មនុស្ស​ភាគ​ច្រើន​ស្គាល់​ច្បាស់​ពី​ថ្នាំ​ប៉ារ៉ាសេតាម៉ុល ប៉ុន្តែមាន​មួយ​ចំនួន​បែរ​ជា​ប្រើប្រាស់​ថ្នាំ​នេះ មិនបាន​ត្រឹមត្រូវ នាំ​ឲ្យ​មាន​គ្រោះថ្នាក់ធ្ងន់​ធ្ងរដល់សុខភាព ជាពិសេសគ្នា​យើង​ដែល​ចូលចិត្តលេប​ប៉ារ៉ា ក្រោយពេលឈឺក្បាលដោយ​សារ​ស្រវឹងស្រាពីយប់ ទាំងមិន​ដឹង​ថា ធ្វើបែប​នេះ អាចនាំឲ្យស្លាប់បាន​ទៀត​ផង។ “Hello គ្រូពេទ្យ’ នឹង​ពន្យល់ពី​ទំនាក់ទំនងរវាង​ថ្នាំ​ប៉ារ៉ា និងជាតិអាល់កុលឲ្យ​គ្នា​យើង​បាន​ដឹង។

១- អ្វី​ទៅ​ជា​ថ្នាំប៉ារ៉ាសេតាម៉ុល?

ប៉ារ៉ាសេតាម៉ុល ជា​ថ្នាំ​អាច​ប្រើ​បាន​ដោយ​មិន​ត្រូវ​ការ​វេជ្ជបញ្ជា​ឡើយ គេ​​ប្រើថ្នាំ​នេះ​​ដើម្បី​បន្ថយ​អាការៈ​គ្រុន​ក្ដៅ​ និង​ឈឺ​ចាប់។ ថ្នាំ​នេះ​អាច​ប្រើ​រួម​ជាមួយ​ថ្នាំ​បំបាត់​ការ​ឈឺ​ចាប់​ និង​ថ្នាំ​ផ្ដាសាយ​ ផ្សេង​ទៀត​បាន ហើយ​ការ​ប្រើប្រាស់​គឺ​មាន​សុវត្ថិភាព បើ​គ្រូ​ពេទ្យ​ណែនាំ​ឲ្យ​ប្រើ។

២- ថ្នាំប៉ារ៉ាសេតាម៉ុល និងជាតិអាល់​កុល

ទោះ​បី​ជា​ថ្នាំប៉ារ៉ាសេតាម៉ុលមាន​សុវត្ថិភាព​ក្នុង​ការ​ប្រើប្រាស់​ទូទៅ​ក៏​ពិត​មែន ប៉ុន្តែ​ក៏អាច​បង្ក​គ្រោះ​ថ្នាក់​ធ្ងន់​ធ្ងរ​ចំពោះ​គ្នា​យើង​ដែល​​ញៀន​ស្រា ឬ​ផឹក​ស្រា​រាល់​ថ្ងៃ។ ​ផឹក​ស្រា​រួម​ជាមួយ​ថ្នាំប៉ារ៉ាសេតាម៉ុល អាច​ធ្វើ​ឲ្យ​ប្រឈម​ជាមួយអា​ការៈ​ពុល​ថ្នាំ​លើស​កម្រិត ទោះ​បី​ជា​ប្រើ​ថ្នាំ​តាម​ការ​ណែនាំ​របស់​គ្រូពេទ្យ​ក៏​ដោយ។ ដូច​នេះ ទើប​ក្រុម​ហ៊ុន​ផលិត​ឱសថ​ភាគ​ច្រើន ​ណែនាំ​ឲ្យគ្នា​យើង​​ប្រើ​ថ្នាំ​នេះ​ ត្រូវ​ទៅ​ជួប​គ្រូពេទ្យ​ជាមុន​សិន បើ​មាន​​ផឹក​ស្រាបៀរ​ច្រើន​ជាង​ ២ កំប៉ុង​/​ថ្ងៃ។

៣- ខ្សោយ​ថ្លើម​ដោយ​សារ​ប្រតិកម្ម​ជាមួយ​ជាតិ​អាល់កុល

ថ្នាំប៉ារ៉ាសេតាម៉ុល ពេល​ប្រើ​ជាមួយ​ស្រា ​អាច​ធ្វើ​ឲ្យ​មាន​ផល​វិបាក​ដល់​ស្លាប់​បាន ហើយ​មួយ​ក្នុង​ចំណោម​ផល​វិបាក​ទាំង​នោះ ​គឺបណ្ដុំ​រោគ​សញ្ញា Alcohol-acetaminophen (ពុលថ្លើមដោយ​សារ​ស្រា និង​ជាតិ​ថ្នាំ​ប៉ារ៉ា)  ហើយ​បើ​គ្មាន​ការ​ព្យាបាល​តាម​ពេល​វេលា​ទេ បញ្ហា​បណ្ដុំ​រោគ​សញ្ញា​ អាច​ធ្វើ​ឲ្យ​ថ្លើម​ខូច​ស្រួច​ស្រាវ។

រាង​កាយយើង​​បញ្ចេញ​ជាតិ​ប្រូតេអ៊ីន​ម្យ៉ាង​ ហៅ​ថា Transaminase ដើម្បី​ជួយ​ជំរុញ​ការ​ធ្វើ​មេតាបូលីស​របស់​ថ្លើម។ គ្នា​យើង​​មាន​ជំងឺបណ្តុំ​រោគ​សញ្ញា ​Alcohol-acetaminophen នេះ គឺ​ធ្លាប់​មាន​កម្រិត​អ័រម៉ូន Transaminase ក្នុង​ឈាម​ខ្ពស់ ​ធ្វើ​ឲ្យ​ថ្លើម​ធ្វើ​ការ​កាន់​តែ​ខ្លាំង​ ដើម្បី​បញ្ចេញ​ថ្នាំ​ប៉ារ៉ា និង​ជាតិ​អាល់​កុល ចេញ​ពីរាង​កាយ យូរៗ​ទៅនឹង​ធ្វើ​ឲ្យ​ថ្លើម​កាន់​តែ​ខ្សោយ។ ក្រៅ​ពី​នេះ ការ​ធ្វើ​មេតាបូលីសជាតិ​អាល់កុល​ ធ្វើ​ឲ្យ​រាង​កាយ​បញ្ចេញ​អង់ហ្ស៊ីម​ដែល​ពុល ខណៈ​បណ្ដុំ​រោគ​សញ្ញា​ Alcohol-acetaminophen នឹង​នាំ​​ឲ្យ​ការ​ធ្វើ​មេតាបូលីសជាតិ​អាល់កុល​ក្នុង​ថ្លើម​កាន់​តែ​លឿន ធ្វើ​ឲ្យ​ការ​បញ្ចេញ​ជាតិ​ពុល​ក៏​កាន់​តែ​លឿន​ ជាហេតុ​នាំ​ឲ្យ​ជាតិ​ពុល​ទាំង​នោះ​ស្តុក​នៅ​ក្នុង​ថ្លើម បង្ក​ទៅ​ជា​ការ​ពុល​ថ្លើម (Hepatotoxicity) នាំ​ឲ្យ​ថ្លើមចុះ​ខ្សោយ និង​ឈាន​ដល់​ខូចថ្លើម​តែម្តង។

អត្ថបទ​ពាក់ព័ន្ធ៖

  • កុំផឹកស្រាបៀរច្រើនពេក បើមិនចង់ឲ្យលើសជាតិខ្លាញ់
  • ឱសថ​ ប៉ារ៉ាសេតាម៉ុល (Paracetamol)

៤- ចំណុចគួរស្វែង​យល់

មុន​ប្រើ​ថ្នាំប៉ារ៉ាសេតាម៉ុល គួរ​តែ​គិត​ពី​កម្រិត​ជាតិ​អាល់កុល​យើង​​ផឹក ​និង​ស្ថាន​ភាព​ថ្លើមយើង។ គ្នា​​យើង​​ផឹក​ស្រា​រយៈពេល​យូរ ទោះ​ក្នុង​កម្រិត​មធ្យម​ក៏​ដោយ អាច​នឹង​ធ្វើ​ឲ្យ​កម្រិតអង់ស៊ីមប្រឆាំង​អុកស៊ីតកម្ម​ដ៏​សំខាន់​បំផុត​របស់​ថ្លើម​ ហៅថា Glutathione​ មិន​គ្រប់​គ្រាន់។ ការ​ថយ​ចុះ​កម្រិតអង់ស៊ីម Glutathione នាំ​ឲ្យ​កើន​គ្រោះ​ថ្នាក់​​បញ្ហា​ថ្លើម ទោះ​បី​ជា​ញ៉ាំ​ថ្នាំ​ប៉ារ៉ា​កម្រិត​ទាប​ក៏​ដោយ។

អន្តរកម្ម​រវាង​ជាតិ​អាល់កុល ​និង​ថ្នាំ​ប៉ារ៉ាសេតាម៉ុល អាស្រ័យ​លើ​កត្តាអាយុ​ ទម្ងន់ និង​ស្ថាន​ភាព​សុខភាព​យើង​ផ្ទាល់។ ថ្លើម​ជាទូទៅ​ ត្រូវ​ការ​ពេល ៥​ថ្ងៃ ដើម្បី​បញ្ចេញ​ជាតិ​អាល់កុល​ចេញឲ្យ​អស់ ហើយ​វា​ត្រូវ​ការ​ពេល​ច្រើន​ជាង​នេះ​ ដើម្បី​បញ្ចេញ​ជាតិ​ថ្នាំប៉ារ៉ាសេតាម៉ុល។ ហេតុនេះ​ ដើម្បីកុំ​ឲ្យ​មាន​អន្តរកម្ម​ថ្នាំ​ប៉ារ៉ា និង​ជាតិអាល់​កុល យើង​ត្រូវ​រង​ចាំ​រយៈពេល ​៥​ថ្ងៃ បន្ទាប់​ពី​ផឹក​ស្រា​លើក​ចុង​ក្រោយ ចាំ​ប្រើ​ថ្នាំ​ប៉ារ៉ា។

បន្ថែមពី​លើ​នេះ គួរ​រង់​ចាំ​រយៈពេល​យ៉ាង​តិច ១​អាទិត្យ​ បន្ទាប់​ពី​ញ៉ាំ​ថ្នាំ​ប៉ារ៉ា ទើប​អាច​ចាប់​ផ្ដើម​ផឹក​ស្រា​វិញ ហើយ​ចំពោះ​គ្នា​យើង​ផឹក​ស្រា​រយៈពេល​យូរ ត្រូវ​តែ​ឈប់​ផឹក​ស្រា​យូរការ​​ណែនាំ​នេះ មុន​នឹង​ចាប់​ផ្ដើម​ប្រើ​ថ្នាំ​ប៉ារ៉ាសេតាម៉ុល ឬ​ពួក​គេ​អាច​ញ៉ាំ​ថ្នាំ​ផ្សេង​ជំនួស​វិញ។ ថ្នាំប៉ារ៉ាសេតាម៉ុល មិន​គួរ​ប្រើ​ក្នុង​ករណី​ឈឺ​ក្បាល​បណ្ដាល​មក​ពី​ជាតិ​អាល់កុល ឬ​ពេល​ស្វាង​ស្រវឹង​តិច​ៗ (Hangover) ឡើង។

បើ​ផឹកស្រា ឬ​មាន​បញ្ហា​ថ្លើម ត្រូវ​តែ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ជាមុន មុន​នឹង​លេប ថ្នាំប៉ារ៉ាសេតាម៉ុល ដើម្បី​ចៀសវាង​ផល​រំខានផ្សេងៗ។

[embed-health-tool-bmi]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Paracetamol and Alcohol. http://www.drugsdb.com/otc/paracetamol/paracetamol-and-alcohol/. Accessed May 9, 2017.

កំណែ​ប្រែបច្ចុប្បន្ន

13/07/2020

អត្ថបទ​ដោយ គឹម កាណែល

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ជីព ចិត្ត


អត្ថបទពាក់ព័ន្ធ

លេបថ្នាំប៉ារ៉ាសេតាម៉ុលពេលពពោះ កូនកើតអូទីស្សឹម និងពិបាកផ្ចង់អារម្មណ៍?

Paracetamol (ឱសថ​ ប៉ារ៉ាសេតាម៉ុល)


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ គឹម កាណែល · កែ Jul 13, 2020

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម