ជំងឺថ្លើមមានដល់ទៅ ៦ ប្រភេទ ឯណោះ គឺជំងឺថ្លើមប្រភេទ A, B, C, D, E និង F ប៉ុន្តែជំងឺដែលយើងធ្លាប់ឮ និងកើតញឹកញាប់ជាងគេ គឺជំងឺថ្លើមប្រភេទ A B និង C។ ក្នុងចំណោមជំងឺរលាកថ្លើមទាំងអស់ មានតែជំងឺរលាកថ្លើមប្រភេទ B និង C ទេដែលធ្វើឲ្យថ្លើមខូចធ្ងន់ធ្ងរ វិវត្តទៅជាក្រិនថ្លើម និងមហារីកថ្លើម។
ចំពោះមូលហេតុនាំឲ្យកើតជំងឺថ្លើមវិញបណ្តាលមកពីមេរោគទៅប៉ះពាល់ដល់ប្រព័ន្ធរាងកាយ។ អង្គការសុខភាពពិភពលោក (WHO) បានណែនាំពីវិធី ៦ យ៉ាង ដើម្បីការពារខ្លួនពីជំងឺថ្លើម។
១- ចាក់វ៉ាក់សាំង
បច្ចុប្បន្នមានវ៉ាក់សាំងការពារជំងឺរលាកថ្លើមប្រភេទ B ដូច្នេះយើងចាំបាច់ត្រូវចាក់ថ្នាំបង្ការជំងឺនេះឲ្យបានគ្រប់ៗគ្នា។
២- កុំប្រើម្ជុល ច្រាសដុសធ្មេញ និងឡាមរួមគ្នា
ក្រៅពីរួមភេទ ជំងឺថ្លើមក៏ឆ្លងតាមរយៈការប្រើម្ជុល ច្រាសដុសធ្មេញ និងផ្លែឡាមដែរ អ៊ីចឹងយើងមិនត្រូវប្រើវត្ថុទាំងនោះរួមគ្នានោះទេ។
៣- ពេលមានផ្ទៃពោះត្រូវជជែកជាមួយពេទ្យ
ចំពោះស្រ្តីមានផ្ទៃពោះវិញ បើមានផ្ទុកមេរោគថ្លើម និ ដើម្បីបង្ការកូនពីការឆ្លងជំងឺថ្លើមដោយប្រការណាមួយនោះ ចាំបាច់ត្រូវតែពិគ្រោះជាមួយគ្រូពេទ្យពីវិធីបង្ការការឆ្លងជំងឺថ្លើមពីម្តាយទៅកូនក្នុងផ្ទៃ ឬក្រោយពេលសម្រាលកូនហើយ។
៤- ប្រើឧបករណ៍ និងម្ជុលសាក់គ្មានមេរោគ
ជំងឺថ្លើមក៏ឆ្លងតាមរយៈការសាក់នៅលើស្បែកដែរ ដូច្នេះមុននឹងសាក់យើងត្រូវឲ្យគេស្ងោរឧបករណ៍ ឬម្ជុលសម្រាប់សាក់ ដើម្បីសម្លាប់មេរោគឲ្យបានត្រឹមត្រូវ។
៥- ប្រើស្រោមអនាម័យ
ប្រើស្រោមអនាម័យឲ្យបានត្រឹមត្រូវ និងរាល់ពេលរួមភេទ មិនត្រឹមតែអាចបង្ការខ្លួនយើងពីជំងឺថ្លើមគ្រប់ប្រភេទនោះទេ ថែមទាំងអាចបង្ការពីជំងឺកាមរោគ ការមានផ្ទៃពោះ ពិសេសជំងឺអេដស៍។
៦- លេបថ្នាំ ជាជាងចាក់ថ្នាំ
បើសិនជាអាច ឬមានជំងឺល្មមៗ បើយើងទៅជួបគ្រូពេទ្យមិនសូវមានជំនាញ យើងគួរតែលេបថ្នាំ ជាជាងការចាក់ថ្នាំដោយប្រើម្ជុល សឺរ៉ាំង។
[embed-health-tool-bmi]