backup og meta

ប្រយ័ត្នបន្តិច! អ្នកម៉ាប់ៗគួរពិនិត្យ និងផ្ទៀងផ្ទាត់រោគសញ្ញាខ្លាញ់រុំថ្លើម ក្រែងអត់ដឹងខ្លួន

ប្រយ័ត្នបន្តិច! អ្នកម៉ាប់ៗគួរពិនិត្យ និងផ្ទៀងផ្ទាត់រោគសញ្ញាខ្លាញ់រុំថ្លើម ក្រែងអត់ដឹងខ្លួន

ជំងឺខ្លាញ់រុំថ្លើម ភាគច្រើន កើតឡើង​លើ​អ្នកធាត់ ឬ​លើស​ទម្ងន់ ដោយ​វា​បង្ក​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​ដល់​រាងកាយ និង​សុខភាព​របស់​យើង។ ជំងឺនេះ បណ្ដាល​ឲ្យ​រលាក​ថ្លើម ហើយ​បើមិន​ព្យាបាល​ទាន់ពេល​ទេ វា​បណ្ដាល​ឲ្យ​ខូចថ្លើម​តែម្ដង។

ជំងឺ​ខ្លាញ់​រុំថ្លើម កើតឡើង​ ពេល​​យើង​ស្រូបយក​កាឡូរី និង​ជាតិ​ខ្លាញ់​ជាច្រើន​ចូល​ក្នុង​ខ្លួន តែ​ថ្លើម​របស់​យើង ពុំ​អាច​រំលាយ​វា​បាន​ល្អ។ មូលហេតុ​ផ្សេងទៀត ដោយសារ​ការ​កើត​ជំងឺ​ទឹកនោមផ្អែម និង​ការ​ផឹកគ្រឿង​ស្រវឹង​ច្រើន​ពេក។

ទោះយ៉ាងណា ជំងឺ​ខ្លាញ់​រុំថ្លើម មាន​រោគសញ្ញា​ចម្បង ចំនួន ៥ ដែល​យើង​អាច​ពិនិត្យ​ដោយ​ខ្លួន​ឯងបាន ហើយ​បើសង្ស័យ​កើតមាន អាច​ជួប​ពេទ្យ ព្យាបាល​ទាន់​នៅ​ដំណាក់កាល​ដំបូង។ ខាងក្រោម​នេះ ជា​រោគសញ្ញា​ទាំង ៥៖

១. នឿយហត់ ឬអស់កម្លាំង

សញ្ញា​មួយ នៃ​ជំងឺ ឬ​ការ​ខូច​សរីរាង្គ​ណាមួយ គឺ​នឿយហត់ និង​អស់កម្លាំង។ បើសិន​យើង​ជួប​បញ្ហា​ខ្សោយ​កម្លាំង គ្មាន​ថាមពល ឬមិន​ចង់​ចូលរួម​សកម្មភាព​សង្គម​ផ្សេងៗ​ដោយសារ​ខ្លាច​ហត់ នេះ​ជា​សញ្ញា​មួយ ដែល​អ្នក​អាច​កើត​ជំងឺ​ខ្លាញ់​រុំ​ថ្លើម។

២. ស្បែក​ប្រែទៅ​ពណ៌លឿង

បញ្ហា​នានា​ក្នុង​ថ្លើម រួមទាំង​ជំងឺ​ខ្លាញ់រុំថ្លើម អាច​បណ្ដាល​ទៅ​ជា​ជំងឺ​ខាន់​លឿង។ ស្បែក​ប្រែ​ទៅ​ជាពណ៌​លឿង និង​ភ្នែក​ប្រែ​ជាពណ៌ស កើត​នៅ​ពេល​មាន​ការ​ស្ទះ​លំហូរ​ទឹកប្រមាត់ ចេញពី​ថ្លើម។ ប្រសិនបើ​កើត​ញឹកញាប់ យើង​គួរ​ទៅ​ជួប​ពេទ្យ ពិនិត្យ​ពី​បញ្ហា​នេះ។

៣. ប្រែពណ៌​ទឹកនោម

បញ្ហា​ថ្លើម អាច​បណ្ដាល​ឲ្យ​ប្រែ​ពណ៌​ទឹកនោម ទៅ​ជា​ល្អក់​ជាងមុន។ ជាមួយ​គ្នា​នេះ ការ​ស្ទះ​លំហូរ​ទឹកប្រមាត់ ក៏បានបណ្ដាល​​ឲ្យ​មាន​លាមក​តិច និង​ប្រែ​ទៅ​ជាពណ៌ស។

៤. ចុកពោះ

ការ​ឈឺចាប់​ត្រង់​ផ្នែក​កណ្ដាល ឬ​ខាងលើ​ពោះ បង្ហាញ​ពី​បញ្ហា​ធំ​មួយ គឺ​ការ​ហូរឈាម​ក្នុង​ពោះ។ ប្រសិន​បើ​អ្នក ជួបញ្ហា​ចុកពោះ ហើយ​ក្អួត​មាន​ឈាម ឬ​មាន​ឈាម​ក្នុង​លាមក អ្នក​គួរ​ទៅ​ជួប​ពេទ្យ ព្រោះ​វា​ជា​សញ្ញា​មួយ នៃ​ជំងឺ​ខ្លាញ់រុំថ្លើម។

៥. ប៉ោងពោះ (Engorged Abdomen)

ជាធម្មតា ការ​ហើមពោះ (Engorged Abdomen) មាន​លក្ខណៈ​តឹងខ្លាំង នៅពេល​យើង ប៉ះ និង​សង្កត់​ពីលើ ដែល​វាកើតឡើង​ដោយសារ​ការ​រក្សា​ជាតិ​ទឹក​ក្នុង​ពោះ។ ការ​ប៉ោងពោះ​ដូច្នេះ ជា​សញ្ញា នៃ​ជំងឺ​ខ្លាញ់​រុំថ្លើម។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

[embed-health-tool-bmi]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Fatty Liver Disease: 6 Symptoms You Need to Know

កំណែ​ប្រែបច្ចុប្បន្ន

11/09/2019

អត្ថបទ​ដោយ គីង ច័ន្ទវាសនា​

ត្រួតពិនិត្យដោយ ជីព ចិត្ត

បច្ចុប្បន្នភាពដោយ៖ Solika


អត្ថបទពាក់ព័ន្ធ

មហារីកពោះវៀនធំ ជាមូលហេតុចម្បងនាំឲ្យមនុស្សពេញវ័យស្លាប់ច្រើនជាងគេ

សញ្ញាព្រមានទាំង៥នៅលើផ្ទៃមុខ និងក អាចបញ្ជាក់ពីជំងឺមហារីកសួត


ត្រួតពិនិត្យដោយ

ជីព ចិត្ត


អត្ថបទ​ដោយ គីង ច័ន្ទវាសនា​ · កែ Sep 11, 2019

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម