backup og meta

ទម្លាប់អាក្រក់ ៦ យ៉ាងនេះ សម្លាប់យើងដោយមិនដឹងខ្លួន

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ដេត ធន្នី · កែ Oct 31, 2019

    ទម្លាប់អាក្រក់ ៦ យ៉ាងនេះ សម្លាប់យើងដោយមិនដឹងខ្លួន

    ជំងឺ​មហារីក ទឹកនោម​ផ្អែម ជំងឺ​សួត ជំងឺ​បេះដូង និង​ដាច់​សរសៃ​​ឈាម​ខួរក្បាល ទាំង​​នេះ​សុទ្ធ​តែ​ជា​ប្រភេទ​ជំងឺ​មិន​ឆ្លង តែ​ជា​ជំងឺ​រាំរ៉ៃ។ ជំងឺ​ទាំង​នេះ​បាន​សម្លាប់​​មនុស្ស ៤១ លាន​នាក់​ជា​រៀង​រាល់​ឆ្នាំ ដែលស្មើ​នឹង ៧១% នៃ​ចំនួន​អ្នក​ស្លាប់​ទូទាំង​ពិភព​​លោក នេះ​បើ​យោង​តាម​របាយការណ៍​របស់​អង្គការ​សុខភាព​ពិភពលោក (WHO)។

    មូលហេតុ​ដែល​នាំ​កើត​មាន​​ជំងឺ​រ៉ាំរ៉ៃ​ទាំង​ប៉ុន្មាន​ខាង​​លើ​នេះ អង្គការ​សុខភាព​ពិភព​លោក​អះ​អាង​​ថា បណ្តាល​មក​កត្តា​ប្រឈម​ដែល​អាច​ផ្លាស់​ប្តូរ​បាន​ទាក់ទង​នឹង​សកម្មភាព​ប្រចាំថ្ងៃ​របស់​យើង និង​កត្តា​​ប្រឈម​មេតាប៉ូលីស។

    ១. ជក់បារី

    បារី​មាន​ជាតិ​នីកូទីន អ្នក​ជក់​បារី ចុកថ្នាំ ឬ​អ្នក​ស្រូប​ផ្សែង​ដោយ​ប្រយោល សុទ្ធ​ទទួល​រង​ផល​ប៉ះពាល់​ដូចគ្នា រួមមាន ជំងឺ​មហា​រីក​សួត បេះដូង បំពង់ក មាត់​ធ្មេញ។

    ២. ផឹកគ្រឿងស្រវឹង

    បើ​និយាយ​ពីជំងឺ​វិញ អង្គការ WHO បញ្ជាក់​ទៀត​ថា ការ​ផឹកគ្រឿងស្រវឹង បង្ក​ជំងឺក្រិន​ថ្លើម ៤៨% មហារីក​មាត់ ២៦% ជំងឺ​មហារីក​លំពែង ២៦% ជំងឺ​របេង ២០% ជំងឺ​ពោះវៀនធំ ១១% ជំងឺ​មហារីក​សុដន់ ៥% និង​ជំងឺ​បេះដូង ៧%។

    ៣. ខ្យល់​ពុល

    ខ្យល់​ពុល​ក៏​ជា​មូលហេតុ​នៃ​ការ​កើត​ជំងឺ​ផ្លូវ​ដង្ហើម ឈាន​ទៅ​កើត​ជំងឺ​មហារីក​ដែរ យក​ល្អ​យើង​គួរ​មាន​បរិស្ថាន​រស់នៅ​ស្អាត គ្មាន​ខ្យល់​ពុល ធូលី ឬ​ផ្សែង​ពុល។

    ៤. ញ៉ាំ​ប្រៃ​ពេក ឬ​ផ្អែម​ពេក

    និយម​ចូល​ចិត្ត​ញ៉ាំ​អាហារ​ប្រៃ​ក្នុង​របប​អាហារ​ប្រចាំថ្ងៃ ពិសេស​ពពួក​សាច់​ប្រឡាក់ ត្រី​ប្រឡាក់ អាហារ​ផ្អាប់ និង​ពពួក​ជ្រក់ ងាយ​នឹង​កើត​ជំងឺ​លើស​ឈាម​ផង ជំងឺ​មហារីក​ក្រពះ-ពោះវៀន​ផង ដោយសារ​តែ​វា​បណ្តាល​ឲ្យ​មាន​ការរលាក ដំបៅ​ក្រពះ​ដែល​វិវត្ត​ទៅ​ជា​មហារីក​​ក្រពះ។ ចំែណក​ឯ​ការ​ញ៉ាំ​ជាតិ​ស្ករ ឬ​ផ្អែម​លើស​កម្រិត​វិញ ធ្វើ​ឲ្យ​ឡើង​ទម្ងន់ ងាយ​ប្រឈម​នឹង​ជំងឺ​លើស​សម្ពាធ​ឈាម វិវត្ត​ទៅ​ជា​ជំងឺ​ទឹកនោម​ផ្អែម។

    ៥. ញ៉ាំ​ខ្លាញ់​សត្វ ឬ​អាហារ​សម្បូរជាតិ​ខ្លាញ់

    ខ្លាញ់​ដែល​បាន​មក​ពី​សត្វ​គ្រប់​ប្រភេទ ជា​ប្រភេទ​ខ្លាញ់​មិន​ល្អ​នោះ យើង​គួរ​តែ​ផ្លាស់ប្តូរ​មកញ៉ាំ​ដែល​ចម្រាញ់​ពី​រុក្ខជាតិ ឬ​គ្រាប់​ធញ្ញជាតិ​វិញ។ ញ៉ាំ​​អាហារ​បំពង និងខ្លាញ់​​មិន​ល្អ (ខ្លាញ់​សត្វ) លើស​កម្រិត​ជាដើម​ហេតុ​​នាំ​ឲ្យ​មាន​ជំងឺ​សរសៃ​ឈាម បេះដូង ដាច់​សរសៃ​ឈាម​ខួរក្បាល ស្ទះ​សរសៃ​ឈាម ធាត់ -ល-។

    អត្ថបទពាក់ព័ន្ធ៖ ក្រៅពីទម្លាប់រស់នៅមិនល្អ ជំងឺទាំងនេះ សុទ្ធតែជាប់ទាក់ទងនឹងបញ្ហាលើសជាតិខ្លាញ់

    ៦. មិន​ហាត់​ប្រាណ

    ទម្លាប់​មិន​ធ្វើ​សកម្មភាព​រាងកាយ​ដោយ​ការ​ហាត់​ប្រាណ ឬ​លេង​កីឡា​ផ្សេង ជា​មូលហេតុ​ធ្វើ​ឲ្យ​រាងកាយ​ស្ពឹក​ស្រពន់ ងាយ​ប្រឈម​​នឹង​​ជំងឺ​ផ្សេងៗ។ យក​ល្អ​យើង​គួរ​ចំណាយ​ពេល​ហាត់​ប្រាណ​ឲ្យ​បាន ៣០នាទី/ថ្ងៃ។

    អត្ថបទពាក់ព័ន្ធ៖ ហាត់ប្រាណមុនញ៉ាំអាហារពេលព្រឹក ជួយរាងកាយប្រឆាំងជំងឺទឹកនោមផ្អែមបាន

    ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ ដេត ធន្នី · កែ Oct 31, 2019

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម