មូលហេតុដែលនាំកើតមានជំងឺរ៉ាំរ៉ៃទាំងប៉ុន្មានខាងលើនេះ អង្គការសុខភាពពិភពលោកអះអាងថា បណ្តាលមកកត្តាប្រឈមដែលអាចផ្លាស់ប្តូរបានទាក់ទងនឹងសកម្មភាពប្រចាំថ្ងៃរបស់យើង និងកត្តាប្រឈមមេតាប៉ូលីស។
១. ជក់បារី
បារីមានជាតិនីកូទីន អ្នកជក់បារី ចុកថ្នាំ ឬអ្នកស្រូបផ្សែងដោយប្រយោល សុទ្ធទទួលរងផលប៉ះពាល់ដូចគ្នា រួមមាន ជំងឺមហារីកសួត បេះដូង បំពង់ក មាត់ធ្មេញ។
២. ផឹកគ្រឿងស្រវឹង
បើនិយាយពីជំងឺវិញ អង្គការ WHO បញ្ជាក់ទៀតថា ការផឹកគ្រឿងស្រវឹង បង្កជំងឺក្រិនថ្លើម ៤៨% មហារីកមាត់ ២៦% ជំងឺមហារីកលំពែង ២៦% ជំងឺរបេង ២០% ជំងឺពោះវៀនធំ ១១% ជំងឺមហារីកសុដន់ ៥% និងជំងឺបេះដូង ៧%។
៣. ខ្យល់ពុល
ខ្យល់ពុលក៏ជាមូលហេតុនៃការកើតជំងឺផ្លូវដង្ហើម ឈានទៅកើតជំងឺមហារីកដែរ យកល្អយើងគួរមានបរិស្ថានរស់នៅស្អាត គ្មានខ្យល់ពុល ធូលី ឬផ្សែងពុល។