backup og meta

កត្តាសំខាន់ទាំងបីនេះ ជាមូលហេតុធ្វើឲ្យកើតមហារីកសុដន់ ពិតមែន?

កត្តាសំខាន់ទាំងបីនេះ ជាមូលហេតុធ្វើឲ្យកើតមហារីកសុដន់ ពិតមែន?

មហារីក​សុដន់ ជា​ជំងឺ​ស្រីៗ​គ្នា​យើង​ខ្លាច​បំផុត ហើយ​ក៏​ឧស្សាហ៍​កើត​មាន​បំផុត​ដូច​គ្នា ហេតុ​នេះអ្វី​យើង​អាច​ធ្វើ​បាន ដឹង​ពី​កត្តា​ប្រឈម និង​វិធី​ការពារ ទើប​អាច​ចៀស​ផុត។ ដោយ​សារ ស្ថានភាព​រាងកាយ​ស្រីៗ ស៊ាំ​ញ៉ាំ​ជា​ងប្រុសៗ ជា​ហេតុ​នាំ​ឲ្យ​មាន​កត្តា​ជា​ច្រើន ​អាច​បង្ក​ឲ្យ​គ្នា​យើង​ប្រឈមជំងឺ​មហារីក​សុដន់ ខណៈ​កត្តា​សំខាន់បំផុត​ទាំង​ ៣ នាំ​ឲ្យ​ប្រឈម​កើត​ជំងឺ​នេះ “Hello គ្រូពេទ្យ’ នឹង​បញ្ជាក់​ក្នុង​អត្ថបទ​នេះ។

១- ទំនាក់​ទំនង​បម្រែបម្រែលអ័រម៉ូន និងជំងឺមហារីកសុដន់

កត្តា​ប្រឈម​មុខ​ជំងឺ​មហារីក​សុដន់​ អាច​បណ្ដាល​មក​ពី​មូល​ហេតុ​ច្រើនពិត​មែន ប៉ុន្តែ​​ភាគ​ច្រើន​នៃ​មូល​ហេតុ តែង​​ធ្វើ​ឲ្យ​មាន​បម្រែ​បម្រួល​កម្រិត​អ័រម៉ូន​ក្នុង​ខ្លួន​ស្រីៗ។ ឧទាហរណ៍ ស្រីៗ​​មាន​វដ្ដ​រដូវ​ច្រើន​ (មក​រដូវទាំង​វ័យក្មេង និង​អស់​រដូវ​ពេល​គាត់​​អាយុ​ច្រើន ឬ​​មិន​ធ្លាប់​ពពោះ)អាច​ប្រឈម​កើត ​មហារីក​ដុសន់​ ច្រើន​ជាង​​ស្រី​ៗមាន​វដ្ត​រដូវ​​តិច​។ ចំណែក​ស្រីៗ​​ប្រើ​ថ្នាំ​អ័រម៉ូន​មួយ​ចំនួន​ ដូច​ជា ថ្នាំ​ពន្យារ​កំណើត ឬ​ថ្នាំ​ការពារ​ពេល​អស់​រដូវ ក៏​​ប្រឈម​ជាមួយ​ជំងឺ​មហារីក​សុដន់​ដូច​គ្នា ប៉ុន្តែ​កត្តា​ប្រឈម​មួយ​នេះ​ នឹង​កាត់​បន្ថយ​ទៅ​វិញ ពេល​យើងឈប់​ប្រើ​ថ្នាំ​អ័រម៉ូន​ទាំង​អស់​នោះ។ ផ្ទុយ​ទៅ​វិញ​ ការ​បំបៅ​កូនដោយ​ទឹកដោះ​ អាច​ជួយ​កាត់​បន្ថយ​អត្រា​ប្រឈម​ជា​មួយ​ជំងឺ​មហារីក​សុដន់​ បាន​មួយ​ភាគ​ដែរ។

២- ទំនាក់​ទំនង​រវាង​ការ​ពពោះ និងជំងឺមហារីកសុដន់

​ស្រី​ៗពពោះ​រហូត​គ្រប់​ខែ​ និង​មាន​វ័យ​ក្រោម ២០ឆ្នាំ ​មាន​អាត្រា​ប្រឈម​ជំងឺ​មហារីក​សុដន់​ តិច​ជាង​មនុស្ស​ស្រី​ដែល​ពពោះ​គ្រប់​ខែ ​អាយុ​​ពី ៣០-៣៥ ​ឆ្នាំ​ឡើង​ទៅ។ ចំនួន​នៃ​ការ​ពពោះ​គ្រប់​ខែរបស់​ស្រីៗ​កាន់​តែ​ច្រើន អាត្រា​ប្រឈម​មុខ​ជា​មួយ​ជំងឺ​មហារីក​សុដន់​ ក៏​ត្រូវ​បាន​កាត់​បន្ថយ​កាន់​តែ​ច្រើន​ដូច​គ្នា។

ផ្ទុយ​ទៅ​វិញ​ការ​ពពោះ​គ្រប់​ខែ ​នៅ​ពេល​មាន​អាយុ​លើស​ពី ៣០​ឆ្នាំ​ គឺ​មាន​ទំនាក់​ទំនង​​ខ្លាំង​ជាមួយ​អត្រា​​ប្រឈមកើត មហារីក​ដុសន់​ ច្រើន​ជាង​គ្នា​យើង​មិន​ធ្លាប់​ពពោះ​សោះ។ ចំណែក​​មូល​ហេតុ​នៅ​ពី​ក្រោមកត្តា​មួយ​​នេះ ​នៅ​មិន​ទាន់​អាច​បក​ស្រាយ​ឲ្យ​បាន​ច្បាស់​នៅ​ឡើយ​ទេ។

យើង​បាន​ដឹង​ហើយ​ថា ​អ័រម៉ូន​​មនុស្ស​ស្រី ​មាន​​ការ​ប្រែ​ប្រួល​ជា​ច្រើន​អំឡុង​ពេល​ពពោះ ហើយ​បម្រែ​បម្រួល​ទាំង​អស់​នោះ ជួយ​ឲ្យ​កោសិកា​សុដន់​ឆាប់​ពេញ​វ័យ និង​ចាប់​ផ្ដើម​ត្រៀម​ខ្លួន​ផលិត​ទឹក​ដោះ​សម្រាប់​បំបៅ​កូន។ ដោយ​សារ​តែ​បម្រែបម្រួល​ទាំង​នេះ ឱកាស​បង្ក​ឲ្យ​​មាន​ជំងឺ​មហារីក​កាន់​តែ​តិច​ទៅ។ យ៉ាង​ណា ការ​ពពោះ ​អាច​កាត់​បន្ថយ​រយៈ​ពេល​វដ្ដ​រដូវ​យើង​បាន​ បាន​ន័យ​ថា ​វា​ក៏​ចូល​រួម​ចំណែក​ធ្វើ​ឲ្យស្រីៗ​ប្រឈម​មុខ​ជា​មួយ​ជំងឺ​មហារីក​សុដន់​បាន​ដូច​គ្នា។ ប៉ុន្តែ​ទោះ​ ​គេ​នៅ​តែ​មិន​ទាន់​អាច​បែង​ចែក ​​​រវាង​ការ​ប្រឈម​ជំងឺ​មហារីក ទាក់​ទង​ជាមួយកត្តាអាយុ​ពពោះ​របស់​​ស្រីៗ​បានច្បាស់​លាស់​នៅ​ឡើយ​ទេ។

អត្ថបទ​ពាក់​ព័ន្ធ៖

  • ចម្ងល់​សំខាន់ៗ​ទាំង ៦ ចាំបាច់ត្រូវដឹង​ ក្រោយ​ព្យាបាលមហារីកសុដន់​
  • ខ្លាច! ត្រូវចេះបង្ការផង ប្រយ័ត្នលាប់ឡើងវិញ

៣- ទំនាក់ទំនង​រវាង​ការ​រលូតកូន និងជំងឺមហារីកសុដន់

​រំលូត​កូន អាច​មាន​ច្រើនវិធី​សាស្ត្រ​ដូច​ជា៖

– រលូត​ដោយ​ខ្លួន​ឯង (Spontaneous abortion)

– ទារក​ស្លាប់​ក្នុង​ពោះ (Stillborn birth) គេ​រាប់​ពេល​ទារក​ស្លាប់​ក្នុង​អាយុ ៥ខែ​ នៃ​គភ៌

– ​រំលូត​កូនដោយ​ប្រើ​វិធី​វេជ្ជ​សាស្រ្ដ (Induced abortion) ដើម្បី​បញ្ចប់​គភ៌​ក្នុង​ផ្ទៃ។

គេ​បាន​សិក្សា​ទៅ​លើ​ការ​រំលូត​កូន​ទាំង​អស់​ដូច​ខាង​លើ ដើម្បី​រក​មើល​ថា​ តើ​វា​ពិត​ជា​​ទាក់​ទង​ធ្វើ​ឲ្យ​ស្រីៗ​ ប្រឈម​ជា​មួយ​ជំងឺ​មហារីក​សុដន់​នៅ​ថ្ងៃ​ខាង​មុខ​ដែរ​ ឬ​អត់។

ក្នុង​ឆ្នាំ ២០០៣ វិទ្យាស្ថាន​ជំងឺ​មហារីកអាមេរិក​ (NCI) បាន​ធ្វើ​សន្និសីទ ​ដោយ​មាន​ការ​ចូល​រួម​ពី​អ្នក​ជំនា​ញផ្នែក​​ពពោះ​ និងមហារីក​ដុសន់​​។ អ្នក​ជំនាញ​ទាំង​អស់​ សុទ្ធ​តែ​បាន​ពិនិត្យ​លើ​មនុស្ស និង​លើ​សត្វ​ ដើម្បី​រក​មើល​ទំនាក់​ទំនង​រវាង​ការ​ពពោះ និង​ជំងឺ​មហារីក​សុដន់ ហើយ​ក្នុង​នោះ​ក៏​មាន​ការ​សិក្សាពី​ការ​រំលូត និង​រលូត​កូន​ដូច​គ្នា ដោយ​រក​ឃើញ​ថា៖

– ការ​ប្រឈម​​ជាមួយ​ជំងឺ​មហារីក​សុដន់​ គឺ​កើន​ឡើង​ក្នុង​រយៈ​ពេល​ខ្លី​ បន្ទាប់​ពី​ពពោះ​គ្រប់​ខែ។

– ការ​រំលូត​កូន​ គឺ​មិន​ទាក់​ទង​ជាមួយ​អត្រា​ប្រឈម​ជំងឺ​មហារីក​សុដន់​ឡើយ។

– ការ​រលូត​កូន​ ក៏​មិន​មាន​ទាក់​ទង​ជា​មួយ​អត្រា​ប្រឈម​មុខ​ជំងឺ​មហារីក​សុដន់​ដូច​គ្នា។

ក្នុង​ឆ្នាំ ២០០៤ ក្រុមអ្នក​ស្រាវជ្រាវ​លើ​ទំនាក់​ទំនង​អ័រម៉ូន និង​មហារីក​សុដន់ នៃ​សកល​វិទ្យាល័យ Oxford ចក្រ​ភព​អង់​គ្លេស ​ទទួល​បាន​លទ្ធ​ផល​​ស្រាវ​ជ្រាវ​ចំនួន ៥៣​ ធ្វើ​ឡើង​ក្នុង​ប្រទេស​ចំនួន ១៦​ ខុស​ៗ​គ្នា។ ការ​សិក្សា​ទាំងនោះ ផ្តោតលើ​​ស្រីៗ ​កើត​ជំងឺ​មហារីក​សុដន់ ​ប្រហែល ៨៣០០០​ នាក់។ បន្ទាប់​ពី​ការ​វិភាគ​លើ​ការ​សិក្សា​ទាំង​នោះ​​រួច អ្នក​ស្រាវ​ជ្រាវ​សរុប​សេចក្តីថា ការ​រំលូត​កូន ឬ​រលូត​កូន ​គឺ​មិន​មាន​ទំនាក់​ទំនង​ករណី​វិវត្ដ ​ទៅជា​ជំងឺ​មហារីក​សុដន់​ ចំពោះ​ស្រីៗ។

ក្នុង​ករណី​មាន​សំនួរ​ឬ​មន្ទិល​​សង្ស័យ​ជុំវិញ​សុខភាព​អ្នក​ ជម្រើស​ល្អ​បំផុត​​សូម​ពិគ្រោះ​​ និង​ប្រឹក្សា​យោបល​ផ្ទាល់​ជាមួយ​គ្រូពេទ្យ​ជំនាញ​។ ​Hello Health Group មិន​ចេញ​វេជ្ជ​បញ្ជា ធ្វើ​រោគ​វិនិច្ឆ័យ​ឬ ធ្វើ​ការ​ព្យាបាល​ជូន​ទេ៕

[embed-health-tool-bmi]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Abortion, miscarriage and breast cancer risk. https://www.cancer.gov/types/breast/abortion-miscarriage-risk. Assessed January 9, 2017

Is abortion linked to breast cancer? http://www.cancer.org/cancer/breastcancer/moreinformation/is-abortion-linked-to-breast-cancer. Assessed January 9, 2017

កំណែ​ប្រែបច្ចុប្បន្ន

14/07/2020

អត្ថបទ​ដោយ ណៃ ទូច

ត្រួតពិនិត្យដោយ គឹម កាណែល

បច្ចុប្បន្នភាពដោយ៖ Solika


អត្ថបទពាក់ព័ន្ធ

ជំងឺមហារីកទាំង៥ប្រភេទដែលអ្នកគួរតែពិនិត្យក្នុងឆ្នាំ២០២៤

មហារីកពោះវៀនធំ ជាមូលហេតុចម្បងនាំឲ្យមនុស្សពេញវ័យស្លាប់ច្រើនជាងគេ


ត្រួតពិនិត្យដោយ

គឹម កាណែល


អត្ថបទ​ដោយ ណៃ ទូច · កែ Jul 14, 2020

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម