backup og meta

រោគសញ្ញាអាលែកហ្ស៊ីនឹងគ្រឿងស្រវឹងមានអ្វីខ្លះ? ធ្ងន់ធ្ងរអត់?

រោគសញ្ញាអាលែកហ្ស៊ីនឹងគ្រឿងស្រវឹងមានអ្វីខ្លះ? ធ្ងន់ធ្ងរអត់?

អាលែកហ្ស៊ី​នឹង​គ្រឿង​ស្រវឹង ឬ​ជាតិ​អាល់​កុល​គឺ ជា​ករណី​កម្រ​កើតមាន​ណាស់ តែ​ប្រតិកម្ម​នេះ​អាច​ធ្វើ​ឲ្យ​មាន​គ្រោះ​ថ្នាក់​ធ្ងន់ធ្ងរ ហើយ​មនុស្ស​មួយ​ចំនួន​ក៏​មាន​បញ្ហា​អាលែកហ្ស៊ី​ទៅ​នឹង​សារធាតុ​ផ្សំ​នៅ​ក្នុង​គ្រឿង​ស្រវឹង​ទាំង​នោះ​ដែរ។ អ្នក​មាន​បញ្ហាអាលែក​ហ្ស៊ី​នឹង​គ្រឿង​ស្រវឹង​ត្រូវ​ចៀស​វាង​ផឹក​គ្រឿង​ស្រវឹង​ ឬផលិត​ផល​មាន​ផ្សំ​ពី​ជាតិ​អាល់កុល។

. រោគ​សញ្ញា​អាលែក​ហ្ស៊ី​នឹង​គ្រឿង​ស្រវឹង ឬ​ជាតិ​អាល់កុល​

ប្រសិន​ជា​គ្នា​យើង​មាន​បញ្ហា​អាលែក​ហ្ស៊ី​នឹង​គ្រឿង​ស្រវឹង​ សូម្បី​តែ​បរិមាណ​តិច​តួច​ដែល​យើង​ផឹក​ក៏​ធ្វើ​ឲ្យ​មាន​ចេញ​រោគ​សញ្ញា​ដែរ។ ក្នុង​ករណី​ខ្លះ អាច​បង្ក​ទៅ​ជា​អាលែកហ្ស៊ី​កម្រិត​ធ្ងន់​ធ្ងរ​(anaphylaxis)​ទៀត​ផង ដែល​អាច​នាំឲ្យ​មាន​ការ​គំរាម​កំហែង​ដល់​អាយុ​ជីវិត​ផង​ដែរ​។​

រោគ​សញ្ញា​ប្រតិកម្ម​អាលែកហ្ស៊ី​​នឹង​គ្រឿង​ស្រវឹង ឬ​ជាតិ​អាល់កុល​​មាន​ដូច​ជា៖

  • រមាស់មាត់ ភ្នែក ឬច្រមុះ
  • ឡើង​កន្ទាលត្រអាក ត្រអក ឬ​រមាស់​នៅ​លើ​ស្បែក
  • ហើម​មុខ បំពង់ក ឬ​កន្លែង​ផ្សេង​ទៀត​លើ​ដង​ខ្លួន​
  • តឹង​ច្រមុះ ដកដង្ហើម​ឮ​ដូច​ហួច ឬ​ពិបាក​ដកដង្ហើម
  • ឈឺ​ចាប់​ខុស​ធម្មតា ចង្អោរ ក្អួត ឬ​រាក
  • វិលមុខ ធេងធោង ឬ​សន្លប់​​

បើ​ឃើញ​មាន​ចេញ​រោគ​សញ្ញាទាំង​នេះ​មិន​ត្រូវ​ទុក​យូរ​នោះ​ទេ ត្រូវ​ស្វែង​រក​ការ​ព្យាបាល​ឲ្យ​បាន​ត្រឹម​ត្រូវ។ បើ​យើង​មិន​ស្វែង​រក​ការ​ព្យាបាល​ទេ នឹង​អាច​ធ្វើ​ឲ្យ​រោគ​សញ្ញា​កាន់តែ​អាក្រក់​ឡើង ហើយ​មាន​ករណី​កម្រ​ខ្លះ​អាច​ឈាន​ដល់​បាត់​បង់ជីវិត​ផង​។

រមាស់

. មូល​ហេតុ​បង្ក​អាលែកហ្ស៊ី​នឹង​គ្រឿង​ស្រវឹង ឬជាតិ​អាល់​កុល​

ប្រ​សិន​ជា​យើង​មាន​បញ្ហា​អាលែកហ្ស៊ី​នឹង​គ្រឿង​ស្រវឹង ប្រ​ព័ន្ធ​ភាព​ស៊ាំ​​របស់​យើង​គឺ​មាន​ប្រតិកម្ម​ខ្លាំង​ជ្រុល​ទៅ​នឹង​ធាតុ​បង្ក​ឲ្យ​មាន​អាលែកហ្ស៊ី (អាលែកហ្ស៊ែន)។ បើ​យើង​មាន​បញ្ហា​អាលែក​ហ្ស៊ី​នឹង​គ្រឿង​ស្រវឹង ប្រ​ព័ន្ធភាព​ស៊ាំ​យើង​ចាត់​ទុក​អាល់​កុល​ជា​ធាតុ​បង្ក​គ្រោះ​ថ្នាក់។ ប្រ​ព័ន្ធ​ភាព​ស៊ាំ​នឹង​ផលិត​អង់ទីករ​មាន​ឈ្មោះ​ថា IgE ដែល​អង់ទីករ​ទាំងនេះ​ភ្ញោច​ឲ្យ​មាន​ប្រតិកម្ម​ខ្លាំង​​នៅ​ក្នុង​រាង​កាយ​។

ដូច​នេះ​ហើយ បើ​គ្នា​យើង​មាន​ប្រតិកម្ម​នឹង​គ្រឿង​ស្រវឹង យើង​ត្រូវ​ចៀសវាង​ផឹក​គ្រឿង​ស្រវឹង ឬ​ផលិត​ផល​ណា​ដែល​មាន​គ្រឿង​ផ្សំ​មាន​ជាតិ​អាល់កុល។​ អាហារ​មួយ​ចំនួន​ ក៏​មាន​ប្រើ​អាល់​កុល​ជា​គ្រឿង​ផ្សំ​ដែរ។ ដូច​នេះ​យើង​ត្រូវ​អាន​ស្លាក​សញ្ញា​ឲ្យ​បាន​ច្បាស់​លាស់​មុន​ទទួលទាន ឬ​បើ​ទៅ​ញ៉ាំ​នៅ​ហាង​ត្រូវ​សួរនាំ​ឲ្យ​បាន​ដឹង​ថា​តើ​អាហារ​ដែល​យើង​ហៅ មាន​ផ្សំគ្រឿង​នឹង​ជាតិ​អាល់កុល​ឬ​យ៉ាងណា។

[embed-health-tool-bmr]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

https://www.healthline.com/health/allergies/alcohol#diagnosis

កំណែ​ប្រែបច្ចុប្បន្ន

15/02/2021

អត្ថបទ​ដោយ ទូច សុខា

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ទូច សុខា


អត្ថបទពាក់ព័ន្ធ

ជឿអត់ ស្ត្រេសធ្វើឲ្យ​បញ្ហាអាលែកហ្ស៊ីកាន់តែអាក្រក់?

អាលែកហ្ស៊ី និងរលាកប្រហោងឆ្អឹងច្រមុះខុសគ្នាបែបណា?


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ទូច សុខា · កែ Feb 15, 2021

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម