backup og meta

កាហ្វេអ៊ីន ក៏អាច​ធ្វើ​ឲ្យ​អ្នក​ខ្លះមានប្រតិកម្មអាលែកហ្ស៊ី

កាហ្វេអ៊ីន ក៏អាច​ធ្វើ​ឲ្យ​អ្នក​ខ្លះមានប្រតិកម្មអាលែកហ្ស៊ី

ជាតិ​កាហ្វេអ៊ីន​មាន​ឥទ្ធិពល​ខ្លាំង​លើ​រាង​កាយ​របស់​មនុស្ស​យើង ដោយ​អាច​ជួយ​បង្កើន​ថាមពល និង​ពង្រឹង​ស្មារតី​ជា​ដើម​។ ដោយ​សារ​តែ​ហេតុ​ផល​នេះ​ហើយ ទើប​មនុស្ស​មួយ​ចំនួន​មិន​អាច​ធ្វើ​ការងារ​អ្វី​កើត​ទេ បើ​មិន​បាន​ញ៉ាំ​កាហ្វេ​មួយ​ពែង​នោះ។

ការ​ផឹក​កាហ្វេ​ក្នុង​កម្រិត​សម​ល្មម មិន​បង្ក​គ្រោះ​ថ្នាក់​អ្វី​ទេ​ សម្រាប់​មនុស្ស​ភាគ​ច្រើន ​។ មនុស្ស​មិន​តិច​នាក់​ទេ​​អាច​​ផឹក​ភេសជ្ជៈ​មាន​ជាតិ​កាហ្វេ​អ៊ីន​ក្នុង​មួយ​ថ្ងៃ​រហូត​ដល់​ជាង​២៣០​មិល្លីលីត្រ ដោយ​មិន​បង្ក​គ្រោះ​ថ្នាក់​។ ប៉ុន្តែ​សម្រាប់​អ្នក​មាន​ប្រតិកម្ម​អាលែកហ្ស៊ី​នឹង​ជាតិ​កាហ្វេអ៊ីន​មិន​ដូច្នោះ​ទេ​។

យ៉ាងណា សម្រាប់​អ្នក​មិន​មាន​ប្រតិកម្ម​អាលែក​ហ្ស៊ី​នឹង​ជាតិ​កាហ្វេ​អ៊ីន ក៏​អាច​មាន​បញ្ហា​ខ្លះៗ​ដែរ​បើ​ផឹក​ច្រើន​ពេល។ អាការៈ​ទាំង​នោះ​មាន​ដូច​ជា ពិបាក​គេង ឈឺ​ក្បាល និង​ចង្វាក់បេះដូង​លោត​ញាប់​ជា​ដើម។​

ផឹកកាហ្វេជ្រុល

១. រោគ​សញ្ញា​ប្រតិកម្ម​នឹង​កាហ្វេអ៊ីន​

​​​​​រោគ​សញ្ញា​កើត​មាន​លើ​រាង​កាយ ដោយ​បញ្ហា​អាលែកហ្ស៊ី​នឹ​ង​កាហ្វេអ៊ីន​ ស្រដៀង​គ្នា​នឹង​អាលែក​ហ្ស៊ី​នឹង​អាហារ​ដែរ។ រោគ​សញ្ញា​ទាំង​នោះ​មាន

  • ​ រមាស់មាត់ អណ្ដាត និង​បបូរ​មាត់
  • ហើម​បបូរ​មាត់ និង​អណ្ដាត
  • ឡើង​កន្ទាលត្រអាក

​រោគ​សញ្ញា​ទាំង​អស់​នេះ អាច​កើត​ឡើង​ភ្លាម​ៗ​ក្រោយ​យើង​ញ៉ាំ​ជាតិ​កាហ្វេអ៊ីន ឬ​ច្រើន​ម៉ោង​​ក្រោយ​មក​ទៀត។ ក្នុង​ករណី​ខ្លះ ប្រតិកម្ម​នេះ​ក៏​អាច​វិវត្ត​ទៅ​ជា​ធ្ងន់​ធ្ងរ​ដែរ និង​អាច​មាន​ចេញ​រោគ​សញ្ញា​ដូច​ជា៖​

  • ពិបាក​ដក​ដង្ហើម ដោយសារ​ហើម​អណ្ដាត និង​បំពង់​ក​
  • ដក​ដង្ហើម​ឮ​សំឡេង​​ដូច​ហួច និង​
  • ក្អក​

២.​ពេល​ណា​គួរ​ទៅ​ជួប​ពេទ្យ​?

បើ​យើង​មាន​ប្រតិកម្ម​អាលែកហ្ស៊ី​ដោយ​សារ​កាហ្វេអ៊ីន យើង​គួ​រពិគ្រោះ​ជាមួយ​គ្រូពេទ្យ​។ គ្រូពេទ្យ​អាច​ឲ្យ​ណែ​នាំ​យើង​ឲ្យ​ប្រើ​ថ្នាំ​មិន​ត្រូវ​ការ​វេជ្ជបញ្ជា​មួយ​ចំនួន ប្រឆាំង​នឹង​ហ៊ីស្ដាមីន​ ដែល​អាច​កាត់​បន្ថយ​រោគ​សញ្ញា​រមាស់ ហើម និង​កន្ទាលត្រអាក​បាន​។

៣. គួរ​ចៀសវាង​

បើ​ដឹង​ថា​យើង​មាន​ប្រតិកម្ម​អាលែកហ្ស៊ី​នឹង​កាហ្វេ​អ៊ីន​យើង​ត្រូវ​ចៀស​វាង​អាហារ ឬ​ភេសជ្ជៈ​មាន​ផ្ទុក​ជាតិ​កាហ្វេអ៊ីន​។​ ដើម្បី​ដឹង​ថា​ភេសជ្ជៈ ឬអាហារ​ណា​មាន​ផ្ទុក​ជាតិ​កាហ្វេ​អ៊ីន​យើង​ត្រូវ​អាន​​មុខ​គ្រឿង​ផ្សំ​នៅ​លើ​ស្លាក​សញ្ញា​ផលិត​ផល​ទាំង​នោះ​។

[embed-health-tool-bmr]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

https://www.healthline.com/health/allergies/caffeine-allergy#see-adoctor

កំណែ​ប្រែបច្ចុប្បន្ន

30/03/2021

អត្ថបទ​ដោយ ទូច សុខា

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ទូច សុខា


អត្ថបទពាក់ព័ន្ធ

គេងបានច្រើនម៉ោងដែរ តែនៅស្ងាបរហូត មកពីអ្វីទៅ? ផឹកកាហ្វេ ឬភេសជ្ជៈផ្អែមៗល្អអត់?

ពិតអត់ ផឹកកាហ្វេរាល់ថ្ងៃធ្វើឲ្យ​ចំណង់​ផ្លូវភេទ​ធ្លាក់ចុះ?​


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ទូច សុខា · កែ Mar 30, 2021

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម