backup og meta

ម៉ាក់ប៉ាមកដឹង កំពូលអាហារងាយបណ្ដាលឲ្យអាអូនតូចៗអាល្លែកហ្ស៊ីជាងគេ

ម៉ាក់ប៉ាមកដឹង កំពូលអាហារងាយបណ្ដាលឲ្យអាអូនតូចៗអាល្លែកហ្ស៊ីជាងគេ

ពេល​អា​អូន​លូតលាស់​ធំ​ទៅ នឹង​ដល់​ពេល​មួយ​យើង​អាច​ឱ្យ​កូន​ញ៉ាំ​អាហារ​រឹង​បាន​គ្រប់​មុខ។ ប៉ុន្តែ​បើ​យើង​សង្ស័យ​ថា​កូន​តូច​អាច​មាន​អាល្លែកហ្ស៊ី យើង​ប្រហែល​ជា​ព្រួយបារម្ភ​ពី​ប្រតិកម្ម​ដែល​អាច​កើត​មាន​លើ​កូន​ជា​មិន​ខាន ព្រោះ​អាហារ​មួយ​ចំនួន​អាច​បង្ក​ជា​អាល្លែកហ្ស៊ី​។

ប្រតិកម្ម​អាល្លែកហ្ស៊ី​ធ្ងន់ធ្ងរ​ចំពោះ​អាហារនឹង​កើត​ឡើង​យ៉ាង​ឆាប់​រហ័ស​បន្ទាប់​ពី​ញ៉ាំ​រួច។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​ប្រតិកម្ម​ស្រាល​ខ្លះ​អាច​ចំណាយ​ពេល​រហូត​ដល់​ ២-៣ម៉ោង (ជា​ធម្មតា​ប្រហែល ២ ម៉ោង) ដើម្បី​លេច​ចេញ​ជា​រោគ​សញ្ញា។ អាហារ​ភាគ​ច្រើន​ដែល​ជា​មុខ​ងារ​បណ្ដាល​ឲ្យ​មាន​បញ្ហា​អាល្លែកហ្ស៊ី​ចំណី​អាហារ​លើ​អា​អូន​តូច​ៗ​មាន​ដូច​ក្រុម​អាហារ​ខាង​ក្រោម​នេះ​ដូច​ជា៖

– គ្រាប់​ធញ្ញជាតិ

– ត្រី

– ពពួក Shellfish

– ស៊ុត

– ទឹកដោះគោ

– ស្រូវសាលី

– សណ្ដែក

ក្នុង​ចំណោម​អាហារ​ដែល​បាន​រៀប​រាប់​នេះ ក្មេង​ភាគ​ច្រើន​អាល្លែកហ្ស៊ី​ទឹកដោះគោ ស៊ុត និង​សណ្ដែក​ដី​ញឹក​ញាប់​ជាង​គេ។ ហើយ​អាហារ​ដែល​ភាគ​តិច​ដែល​អាអូន​តូច​ៗ​ងាយ​នឹង​អាល្លែកហ្ស៊ី​រួមមាន៖

  • ផ្លែ​ឈើ​មួយ​ចំនួន
  • បន្លែ​មួយ​ចំនួន
  • ពពួក​ក្រុម​សណ្ដែក។ល។

ស្រប​គ្នា​នេះ អាអូន​អាច​នឹង​លែង​មាន​បញ្ហា​អាល្លែកហ្ស៊ី​ចំណី​អាហារ​នេះ​ពេល​ដែល​លូតលាស់​ពេញ​វ័យ ប៉ុន្តែ​ក្មេង​អាល្លែកហ្ស៊ី​នឹង​គ្រាប់​ធញ្ញជាតិ ត្រី ឬ​សណ្ដែក​ជាដើម​អាច​អាល្លែកហ្ស៊ីនឹង​អាហារ​ប្រភេទ​ពេញ​មួយ​ជីវិត។

ពេល​កូន​យើង​មាន​​បញ្ហា​នេះ រោគ​សញ្ញា​មួយ​ចំនួន​ដូចជា​ក្អួត តឹង​ច្រមុះ ហៀរសម្បោរ និង​ប្រតិកម្ម​នៅ​លើ​ស្បែក​រមាស់ ចេញ​​កន្ទាលត្រអាក​ ដកដង្ហើម​ញាប់ៗ ហើម​អណ្ដាត និង​បបូរមាត់ ក៏​អាច​​កើត​មាន​ឡើង​ដែរ​​ ហើយ​ពេល​ខ្លះ​ក៏​អាច​មាន​អាការៈ​រាករូស​ដែរ។

​បន្ថែម​ពី​លើនេះ ​កូន​យើង​មិន​អាច​រៀប​រាប់​ពី​រោគ​សញ្ញា​នៃ​អាល្លែក​ហ្ស៊ី​បាន​ទេ ដូច​នេះ​ប៉ាម៉ាក់​អាច​សួរនាំ​កូន ឬ​ក៏​កូន​​អាច​រៀប​រាប់​ចំណុច​មួយ​ចំនួន​ដូចជា៖

  • អូនៗ​ថា​មានអ្វី​ជាប់​នៅ​បំពង់ក
  • អូនៗ​ថា​អណ្ដាត​រីកធំ និង​
  • រមាស់​មាត់​។ល។

ថែទាំកូ​ន

[embed-health-tool-bmr]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

https://www.healthline.com/health/baby/baby-allergic-reaction-to-food#early-introduction

កំណែ​ប្រែបច្ចុប្បន្ន

30/03/2021

អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ដេត ធន្នី


អត្ថបទពាក់ព័ន្ធ

ពីតូចអត់អាលែកហ្ស៊ីនឹងអាហារទេ ពេលធំឡើងអាចមាន​អត់?​

ពិត​អត់ ទំពាំងបាយជូរអាចបង្កអាលែកហ្ស៊ីលើក្មេងដែរ?


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Mar 30, 2021

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម