បើនិយាយពីរឿងអាលែកហ្ស៊ីនឹងអាហារគ្នាយើងប្រហែលជានឹកដល់អាលែកហ្ស៊ីនឹងគ្រឿងសមុទ្រ ទំពាំងបាយជូរ និងសណ្ដែកដី ជាដើម ប៉ុន្តែទំនងជាមិនសូវនឹកដល់ ឬដឹងពីរឿងអាលែកហ្ស៊ីនឹងផ្លែបឺរនោះទេ។
១. មូលហេតុអាលែកហ្ស៊ីនឹងផ្លែបឺរ
ខាងក្រោមនេះជាមូលហេតុបង្កសំខាន់ពីរដែលនាំឲ្យមនុស្សមួយចំនួនអាលែកហ្ស៊ីនឹងផ្លែបឺរ៖
អាលែកហ្ស៊ីមាត់ដោយលម្អងផ្កា៖ បើសិនជាយើងញ៉ាំផ្លែបឺរ ហើយមានចេញរោគសញ្ញាអាលែកហ្ស៊ីនៅនឹងមាត់ បានន័យថាយើងអាលែកហ្ស៊ីនឹងផ្លែបឺរហើយ។ រោគសញ្ញានេះ អាចមាននៅមាត់ផង និងបំពង់កផង ដែលប្រតិកម្មជាមួយនឹងលម្អងផ្កា។ បន្លែ និងផ្លែឈើ ដែលដាំដុះជិតកន្លែងមានលម្អងផ្កាអាចបង្កឲ្យមានប្រតិកម្មអាលែកហ្ស៊ីលើមនុស្សដែលមានប្រតិកម្មទៅនឹងលម្អងផ្កា។
អាលែកហ្ស៊ីនឹងជាតិជ័រ៖ បើសិនជាគ្នាយើងមានប្រតិកម្មអាលែកហ្ស៊ីនឹងជាតិជ័រ នោះក៏អាចមានប្រតិកម្មអាលែកហ្ស៊ីនឹងផ្លែបឺរដូចគ្នា។ អ្នកមានបញ្ហាអាលែកហ្ស៊ីនឹងជាតិជ័រ ច្រើនមានប្រតិកម្មទៅនឹងផ្លែឈើមួចំនួនមានផ្លែបឺរ ចេក គីវី និងត្រសក់ជាដើម។
២. រោគសញ្ញាអាលែកហ្ស៊ីនឹងផ្លែបឺរ
រោគសញ្ញាអាលែកហ្ស៊ីនៅនឹងមាត់អាចមានដូចជារមាស់មាត់ រមាស់បំពង់ក ហើមជុំវិញមាត់ និងបំពង់ក។
ចំណែកការមានប្រតិកម្មអាលែកហ្ស៊ីនឹងជាតិជ័ររបស់ផ្លែបឺរវិញអាចមានរោគសញ្ញាដូចជាហើមបបូរមាត់ រមាស់ភ្នែក កណ្ដាស់ ពិបាកក្នុងពោះ រមាស់ស្បែក ឬឡើងកន្ទាលត្រអាកជាដើម។
តែបើមានប្រតិកម្មកម្រិតធ្ងន់ធ្ងរនឹងមានចេញរោគសញ្ញាដូចជាចង្អោរ ក្អួត រមាស់ស្បែក និងពិបាកដកដង្ហើមជាដើម។
សម្រាប់រោគសញ្ញាស្រាល ការប្រើប្រាស់ថ្នាំមិនត្រូវការវេជ្ជបញ្ជាមួយប្រឆាំងនឹងហ៊ីស្តាមីន ដើម្បីសម្រួលអាការៈ ប៉ុន្តែបើមានសភាពធ្ងន់ធ្ងរត្រូវប្រញាប់ទៅមន្ទីរពេទ្យ។ បើគ្នាយើងមានបញ្ហាអាលែកហ្ស៊ី ក៏គួពិភាក្សាជាមួយគ្រូពេទ្យដើម្បីដឹងពីថ្នាំប្រភេទណាមួយយើងអាចប្រើបាននៅពេលមានរោគសញ្ញាស្រាលកើតឡើង។
[embed-health-tool-bmr]