នៅពេលយប់យើងអាចនឹងគេងរើទៅរើមក ហើយភួយគឺរបស់តែមួយដែលអាចជួយឲ្យយើងគេងលក់។ នៅពេលដណ្ដប់ភួយ យើងអាចនឹងគេងលក់លឿនជាងមុនទោះបីស្ថិតក្នុងអាកាសធាតុក្ដៅក៏ដោយ។ នេះអាចមកពីមូលហេតុមួយចំនួនដែលធ្វើឲ្យយើងត្រូវគេងដណ្ដប់ភួយទោះបីអាកាសធាតុក្ដៅប៉ុនណាក៏ដោយ។
១. ភួយជួយរក្សាសីតុណ្ហភាពរាងកាយ
មនុស្សយើងគឺមានឈាមក្ដៅដែលនេះមានន័យថារាងកាយរក្សាសីតុណ្ហភាពខាងក្នុង និងជួយឲ្យរាងកាយមានភាពកក់ក្ដៅ។ ប៉ុន្តែនៅពេលគេងលក់ស្ងប់ ការគ្រប់គ្រងរបស់រាងកាយនឹងមានការចុះខ្សោយ។ ដូចនេះហើយទើបយើងព្យាយាមរករបស់នៅជុំវិញខ្លួនជាជំនួយ ហើយភួយគឺជារបស់មួយដែលអាចជួយរក្សាសីតុណ្ហភាព និងជួយរាងកាយឲ្យស៊ាំទៅនឹងសីតុណ្ហភាពដែលយើងត្រូវការ។
២. ភួយជារបស់មួយក្នុងទម្លាប់នៃការគេងរបស់យើង
ទម្លាប់អាចជាមូលហេតុមួយដែលយើងត្រូវការភួយពេលគេង។ នេះមកពីយើងទម្លាប់ដណ្ដប់ភួយតាំងពីក្មេងមក ហើយក៏ក្លាយជាទម្លាប់រហូតដល់ពេលធំឡើង។ ហេតុនេះហើយពេលយើងចូលគេងហើយដណ្ដប់ភួយ រាងកាយអាចនឹងទទួលសញ្ញាថាដល់ម៉ោងគេងហើយ។
៣. ភួយជួយបន្ថយភាពតានតឹង និងអាការៈថប់បារម្ភ
អ័រម៉ូន serotonin គឺមានតួនាទីសំខាន់ក្នុងការជួយឲ្យយើងមានអារម្មណ៍សប្បាយរីករាយ និងស្ងប់។ នៅពេលយើងមានភាពតានតឹង និងអាការៈថប់បារម្ភ យើងនឹងមានការលំបាកក្នុងការគេងលក់។ ប៉ុន្តែនៅពេលដែលយើងដណ្ដប់ភួយ បរិមាណនៃអ័រម៉ូននេះនឹងកើនឡើង ហើយភាពតានតឹង និងធុញថប់ក៏បាត់ទៅដែរ។
៤.ភួយជួយឲ្យគេងលក់
ភួយជួយបង្កើតបរិយាកាសមួយធ្វើឲ្យសីតុណ្ហភាពមិនមានការប្រែប្រួលខ្លាំង។ នេះអាចជួយឲ្យយើងមានអារម្មណ៍កក់ក្ដៅ ហើយកត្តាជំរុញឲ្យសីតុណ្ហភាពរាងកាយចុះត្រជាក់ក៏មិនជះឥទ្ធិពលខ្លាំងដល់រាងកាយដែរ។ ដូចនេះយើងនឹងគេងលក់លឿនហើយស្ងប់ដោយមិនមានការរំខានអ្វី។
៥. ភួយជួយឲ្យយើងមានអារម្មណ៍ថាមានសុវត្ថិភាព
ភួយជំរុញឲ្យយើងមានអារម្មណ៍ថាមានសុវត្ថិភាពព្រោះពេលនៅក្មេងយើងតែងខ្លាចភាពងងឹត។ ដូចនេះពេលមានអារម្មណ៍ភ័យខ្លាច យើងនឹងដណ្ដប់ភួយដោយជឿថាការធ្វើបែបនេះអាចជួយការពារយើងបាន។ អារម្មណ៍ដែលត្រូវបានការពារនេះក៏នៅរហូតដល់សព្វថ្ងៃនៅពេលយើងដណ្ដប់ភួយ។
អត្ថបទពាក់ព័ន្ធ៖
- ក្រោកពីគេងមានអារម្មណ៍ថាខ្សោះៗខ្លួន មកពីបែបនេះសោះ!
- ចូលគេងមិនទៀងទាត់ ប្រយ័ត្នកើតជំងឺបេះដូង
- មិនមែនតែគេងតិចទេប៉ះពាល់សុខភាព គេងច្រើនក៏ប៉ះពាល់ដែរ
- ដឹងម៉ោងពេលចូលគេងបានត្រឹមត្រូវ ជួយកុំឲ្យថ្ងៃឡើងងងុយរកធ្វើអ្វីមិនកើត
- ភេសជ្ជៈទាំង៥មុខនេះ ជួយសម្រាលបញ្ហារឿងគេងមិនលក់ស្កប់ស្កល់
- តើយើងត្រូវគេងប៉ុន្មានម៉ោងទើបគ្រប់គ្រាន់?
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
[embed-health-tool-bmi]