backup og meta

គេង​ផ្អៀងខ្លួន​ទៅ​ខាងឆ្វេង មានទាំងគុណសម្បត្តិ និង​គុណវិបត្តិ​

គេង​ផ្អៀងខ្លួន​ទៅ​ខាងឆ្វេង មានទាំងគុណសម្បត្តិ និង​គុណវិបត្តិ​

គ្នា​យើង​ធ្លាប់​បាន​ដឹង​រួច​មក​ហើយ​ អំពី​សារៈសំខាន់​នៃ​ការ​ទទួល​ទាន​ដំណេក​គ្រប់​គ្រាន់​ ស្កប់​ស្កល់ និង​តិចនិក​មួយ​ចំនួន​ ក្នុង​ការ​បង្កើន​គុណភាព​ដល់​ដំណេកសម្រាប់​សុខភាព​។ បន្ថែម​ពី​នោះ ការ​ស្វែង​យល់​អំពី ឥរិយាបថ​គេង និង​ទម្លាប់​នៃ​ការ​គេង ក៏​ជា​ផ្នែក​មួយ​នៃ​​ការ​បង្កើន​គុណ​ភាព​ដំណេក​ដែរ និង​ជា​ប្រយោជន៍​ទៅ​ដល់​សុខភាព​រាង​កាយ​ ទាំង​សេរីរាង្គ​ខាង​ក្នុង និង​ខាង​ក្រៅ​​ទៀត​ផង។ ខាង​ក្រោម​នេះ គឺ​ជា​ការ​លើក​ឡើង​​ខ្លះៗ​ អំពី​ការ​គេង​ផ្អៀង​ទៅ​ខាង​ឆ្វេង ដែល​គ្រូ​ពេទ្យ​​ផ្នែក​សុខភាព​ទូ​ទៅ​នៅ​សហរដ្ឋអាមេរិក​ ​បាន​លើក​ឡើង​៖

គុណ​វិបត្តិ

​ការ​គេង​ផ្អៀង​ទៅ​ខាង​ឆ្វេងញឹកញាប់​អាច​បង្ក​​បញ្ហា​បន្តិច​ទៅ​សេរីរាង្គ​ខាង​ក្នុង​ដែល​ស្ថិត​នៅ​ទ្រូង​ផ្នែក​ខាង​ឆ្វេង។ ពិសេស​នោះ​គឺ សួត​ទាំង​ពីរ​ដែល​​ដាក់​​​ទម្ងន់​ទៅ​ដល់​បេះដូង  និង​ក៏បង្ក​ជា​សម្ពាធ​ខ្លះ​ទៅ​ដល់​​ដំណើរ​ការ​បេះដូង​ (ទាញ​សរសៃ​បេះដូង​​ដើរ​ខ្សោយ)។ ​ការ​គេង​ផ្អៀង​ទៅ​ឆ្វេង​ ក្នុង​ករណី​ខ្លះ នាំ​ឲ្យ​បេះ​ដូង​​ឆ្លើយ​តប​ទៅ​នឹង​សម្ពាធ​វិញ ដោយ​ទាញ​មុខងារ​នៃ​ក្រលៀន ធ្វើ​ឱ្យ​​បរិមាណ​ទឹក​នោមប្រែ​ប្រួលផង​ដែរ​។ បន្ថែម​ពី​នោះ ការ​​គេង​ផ្អៀង​ទៅ​ឆ្វេង​យូរ​ ក៏​​មាន​ផល​ប៉ះ​ពាល់​តិច​តួច​ខ្លះ​ទៅ​លើ​​សរសៃ​​ប្រសាទ​ដែល​មាន​នៅ​ជាប់​នឹងដៃ​​ និង​ជើង​ខាង​ឆ្វេង​ ក៏​ដូច​ជា​ស្មា និង​ឆ្អឹង​ខ្នង​ខាង​ឆ្វេង​ផង​ដែរ​។​

អត្ថបទ​ពាក់ព័ន្ធ៖ ទម្លាប់​ញ៉ាំឆ្អែត​ភ្លាម ទម្រេតខ្លួន​គេង​ភ្លាម គ្រោះ​ថ្នាក់បំផុត

គុណ​សម្បត្តិ

សម្រាប់​ចំណុច​វិជ្ជមានវិញ​ អ្នក​ជំនាញ​សុខភាព​នៅ​សហរដ្ឋអាមេរិក​ បាន​លើក​ឡើង​ថា អ្នក​ឧស្សាហ៍គេង​ផ្អៀង​ទៅ​ឆ្វេង បើ​ប្រៀប​នឹង​គេងផ្ងារ​ធម្មតា នឹង​មិន​ធ្វើ​ឱ្យ​​មាន​បញ្ហា​ដង្ហើម​ ឬស្រមុក​ខ្លាំង​​បន្ថែម​នោះ​ឡើយ ពោល​គឺ​ អាច​​ជួយ​បន្ថយ​​អាការៈ​​​អ្នក​មាន​បញ្ហា​ដង្ហើម​ស្រមុកបាន​។ បន្ថែម​ពី​នោះ​ទៀត សម្រាប់​ស្រ្តី​មាន​ផ្ទៃ​ពោះ ដែល​ច្រើន​មាន​បញ្ហា​​ឈឺ​ខ្នង និង​​ប្លោក​ទឹក​នោម ការ​គេង​ផ្អៀង​ទៅ​ខាង​ ដោយ​មាន​​ដាក់​ខ្នើយ​ទប់​ត្រង់​ពោះ និង​ជង្គង់ មិន​ថា​​ទៅ​ឆ្វេង ឬ​ស្តាំ (ទី​តាំង​ដែល​មាន​អារម្មណ៍​ស្រួល​ខ្លួន) អាច​​​សម្រាល​ដល់​បន្ទុក​ឈឺ​ខ្នង និង​ប្លោក​ទឹក​នោម​នោះ​បាន។ ជា​មួយ​គ្នា​នោះ​ដែរ​ ការ​គេង​ផ្អៀង​ទៅ​ផ្នែក​ខាង​ឆ្វេង​ខ្លួន ក៏​សម្រួល​ដល់​​អ្នក​មាន​ដៃ​គូ គេង​ឱប​​​បង្កើន​ភាព​កក់​ក្តៅ ដែល​ភាសា​បច្ចេក​ទេស​ហៅ​ថា (Spooning) ផង​ដែរ​៕ ​​​

អត្ថបទ​ពាក់ព័ន្ធ៖

ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕

[embed-health-tool-bmi]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

https://www.verywellhealth.com/best-and-worst-sleep-positions-for-health-conditions-4158271#:~:text=When%20sleeping%20on%20the%20left,heart%20strain%20in%20heart%20failure.

កំណែ​ប្រែបច្ចុប្បន្ន

15/06/2020

អត្ថបទ​ដោយ មាន រតនា

ត្រួតពិនិត្យដោយ គឹម កាណែល

បច្ចុប្បន្នភាពដោយ៖ Solika


អត្ថបទពាក់ព័ន្ធ

ញ៉ាំទឹកឃ្មុំ​មុនចូលគេង បានគុណប្រយោជន៍ ៨ យ៉ាង

មុនពេលចូលគេង គួរចៀសវាងអាហារប៉ុន្មានប្រភេទនេះ អាចរំខានដល់​ដំណេក


ត្រួតពិនិត្យដោយ

គឹម កាណែល


អត្ថបទ​ដោយ មាន រតនា · កែ Jun 15, 2020

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម