ក្នុងមួយថ្ងៃៗ យ៉ាងតិចក៏យើងគេងលើគ្រែ ប្រមាណ ៥ម៉ោងដែរ ដូច្នេះបើកន្លែងគេងមានអនាម័យល្អ ផ្ដល់ឲ្យយើងនូវសុខភាពល្អដូចគ្នា ក្រៅពីគេងបានឆ្អែត។ តែបើគ្រែ ភួយ ខ្នើយ ពួក និងសម្ភារៈផ្សេងទៀត គ្មានអនាម័យល្អទេ នោះវានឹងងាយបង្កគ្រោះថ្នាក់ដល់សុខភាពរបស់យើង។
១. បញ្ហាអនាម័យលើគ្រែ
នៅលើគ្រែ ឬពួក ដែលយើងគេងពីលើ មានញើស អង្កែ និងបាក់តេរីជាច្រើន ដែលយើងបានបន្សល់ទុកលើនោះ។ ដើម្បីបំបាត់បញ្ហាទាំងនេះ ជម្រើសល្អ យើងគួរបោកគក់ភួយ ខ្នើយ កម្រាលពួក រៀងរាល់សប្ដាហ៍។
២. កោសិកាងាប់
រាងកាយយើង បញ្ចេញកោសិកាប្រមាណ ៥០០លាន/ថ្ងៃ ហើយកោសិកាជាច្រើន បានងាប់ និងស្ថិតនៅលើកម្រាលពួក ពេលយើងគេង។ ពពួកចៃតូចៗ (Mites) ចូលចិត្តស៊ីកោសិកាដែលចេញមកនេះណាស់ ហើយវាក៏អាចបង្កអាលែកហ្ស៊ី ជំងឺហឺត និងបញ្ហារមាស់ដល់យើងផងដែរ។
៣. បាក់តេរីលើគ្រែ
កោសិកាងាប់ ញើស និងទឹកមាត់ អាចធ្វើឲ្យកម្រាលពួករបស់យើង ក្លាយជាកន្លែង ដែលពពួក Germs លូតលាស់ ហើយវាក៏ជាមូលហេតុធ្វើឲ្យយើង កើតមុនផងដែរ។ តាមការពិសោធន៍ ខ្នើយមិនបានបោកសម្អាតរយៈ ពេល ១សប្ដាហ៍ មានបាក់តេរី រហូតដល់ ប្រមាណ ១៧.០០០។
៤. កម្រាលពួកមានមេរោគ
ប្រសិនបើយើងគេងជាមួយដៃគូ ហើយដៃគូរបស់យើងឈឺ យើងគួរបោកសម្អាតកម្រាលពួក ដើម្បីសម្លាប់ពពួក Germs។ ពពួក Germs ឬបាក់តេរី អាចរស់នៅលើផ្ទៃទន់ ដូចកម្រាលពួក ក្នុងរយៈពេលយូរបាន។
៥. រៀបចំកន្លែងគេង
បន្ទាប់ភ្ញាក់ពីគេង រឿងដំបូងគេ ដែលយើងត្រូវធ្វើ គឺយើងត្រូវរៀបចំកន្លែងគេងឲ្យស្អាត មានអនាម័យ និងសណ្ដាប់ធ្នាប់។ នេះដោយសារសំណើមកើតឡើង ក្រោយយើងគេងពេញមួយយប់ ហើយសំណើមនេះ ជាកត្ដាអំណោយផលសម្រាប់ការរស់នៅរបស់ពពួកបាក់តេរី។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
[embed-health-tool-bmi]