ដូចគ្នាយើងដឹងស្រាប់ហើយ បើគេងមិនគ្រប់គ្រាន់ ឬឆាប់ក្រោកពីព្រឹក សុទ្ធតែធ្វើឲ្យអារម្មណ៍យើង មិនល្អនោះទេ ពេលខ្លះអាចធ្វើឲ្យប៉ះពាល់សុខភាពទៀត។ ពេលនេះ “Hello គ្រូពេទ្យ’ នឹងលើកឡើងពីអត្ថបទពិសេសមួយ លម្អិតខ្ទេចទាំងពេលវេលាល្អបំផុតដើម្បីចូលគេ និងពេលក្រោក រួមទាំង ពេលវេលាគេងទៅតាមវ័យឲ្យបានដឹងទាំងអស់តែម្តង។
១- គេងជារឿងសំខាន់បំផុតមួយសម្រាប់ជីវិត
គេងឲ្យបានគ្រប់គ្រាន់ មិនត្រឹមជាគ្រឹះដ៏សំខាន់ ជួយពង្រឹងសុខភាពយើងប៉ុណ្ណោះទេ ក៏អាចជួយឲ្យជីវិតយើងមានសុខុមាលភាពទៀតផង។ បើនិយាយចំពោះសុខភាព គេងគ្រប់គ្រាន់ គឺមានប្រយោជន៍ដូចគ្នាទៅនឹងការហាត់ប្រាណ និងញ៉ាំអាហារមានសុខភាពល្អដែរ។ ហេតុនេះ គេងជាផ្នែកមួយសំខាន់បំផុតក្នុងជីវិត។
២- ថេរវេលានៃការគេងល្អបំផុត
អ្វីដែលល្អបំផុតនោះ យើងទាំងអស់គ្នា ត្រូវចូលគេងពីព្រលប់ និងភ្ញាក់ពីព្រលឹម ដែលនេះវាត្រូវនឹងទំនោរជីវសាស្ត្រ នៃការសម្របខ្លួនយើងរវាងដំណេក និងព្រះអាទិត្យ។ ទម្លាប់បែបនេះ យើងនឹងកត់សម្គាល់ឃើញថា មានអារម្មណ៍ងងុយគេង នៅពេលព្រះអាទិត្យលិចបាត់។
ផ្អែកតាមការណែនាំនៃ The National Sleep Foundation នៅអាមេរិក ពេលវេលាចូលគេងល្អបំផុត គឺនៅចន្លោះម៉ោង ៨យប់ ដល់ពាក់កណ្តាលអធ្រាត ដោយវាអាស្រ័យទៅលើទំនោរយើងចង់ក្រោកនៅពេលព្រឹក។ ប៉ុន្តែការណែនាំផ្សេងទៀត យើងអាចពិចារណាបាន គឺត្រូវគេងឲ្យបានស្កប់ស្កល់ពេលមួយយប់។
អត្ថបទពាក់ព័ន្ធ៖
- ម៉េចបានស្រីៗមានផ្ទៃពោះ ពេលខ្លះគេងៗ បាត់ដង្ហើម?
- គេងមិនគ្រប់គ្រាន់ធ្វើឲ្យមានបញ្ហាទាំងនេះដល់ខួរក្បាល
- ទម្លាប់ញ៉ាំឆ្អែតភ្លាម ទម្រេតខ្លួនគេងភ្លាម គ្រោះថ្នាក់បំផុត
៣- ចង្វាក់សកម្មភាពប្រចាំថ្ងៃនៃរាងកាយ
ចង្វាក់សកម្មភាពប្រចាំថ្ងៃនៃរាងកាយយើង ជាភាសាបច្ចេកទេសហៅថា Circadian rhythm ដែលសំដៅទៅលើកាលវិភាគជាក់លាក់របស់ខួរក្បាលយើង ដែលកំណត់ពេលណាត្រូវគេ និងត្រូវក្រោក អាចនិយាយបានថា វាជានាឡិកាក្នុងខ្លួនរបស់យើង។
អំឡុងពេល ២៤ម៉ោង យើងគ្រប់គ្នា សុទ្ធតែត្រូវឆ្លងកាត់ការងងុយគេង និងភ្ញាក់ស្វាងពីដំណេក ហើយការវាយតម្លៃមួយពីស្ថានភាពគេងស្កប់ស្កល់បំផុតសម្រាប់យើងទាំងអស់គ្នា អាចនៅចន្លោះម៉ោង ១-៣ យប់ ឬម៉ោង ២-៤ ទាបភ្លឺ។ បើយើងអាចរៀបចំពេលវេលាគេងឲ្យកាន់តែស្កប់ស្កល់នៅពេលយប់ បញ្ហាងងុយគេងពេលថ្ងៃ ក៏កាន់តែទាប។
ចង្វាក់សកម្មភាពប្រចាំថ្ងៃនៃរាងកាយយើង ឬ Circadian rhythm ក៏ជាចាត់ទុកជាកាលវិភាគធម្មជាតិសម្រាប់ការចូលគេង និងក្រោក ដូចគ្នា។ នៅពេលណាមួយ យើងកំណត់ពេលវេលាចូលគេង និងក្រោកឡើងបានទៀងទាត់ ខួរក្បាលយើង នឹងចាប់យកពេលវេលានោះជាកាលវិភាគប្រចាំថ្ងៃរបស់យើង។
នៅពេលយើងបានរៀបចំទម្លាប់គេត្រឹមត្រូវ ប្រព័ន្ធ Circadian rhythm នឹងជួយយើងអាចចូលគេងលក់ស្កប់ស្កល់នៅពេលយើង និងអាចក្រោកមុនសំឡេងទូរសព្ទរោទ៍ទៅទៀ ដោយថែមទាំងមិនបង្កបញ្ហាសុខភាពយើងនោះឡើយ។
ប្រព័ន្ធ Circadian rhyth របស់យើង អាចនឹងធ្វើការមិនបានល្អ នៅពេលយើងចូលគេងមិនទៀងទាត់ពេលមួយសប្តាហ៍ ហើយជាលទ្ធផល នឹងធ្វើឲ្យយើងងងុយគេងខ្លាំងនៅពេលថ្ងៃ។
អត្ថបទពាក់ព័ន្ធ៖
- ចូលគេងមិនទៀងទាត់ ប្រយ័ត្នកើតជំងឺបេះដូង
- ពិបាកគេងលក់ សាកវិធីសាមញ្ញនេះ អាចបានផល
- ពិបាកគេង ឬគេងមិនលក់ពេលពពោះ សាកធ្វើតាមវិធីទាំងនេះ
៤- យើងគួរគេងប៉ុន្មានម៉ោងទើបល្អ?
អ្នកជំនាញជាច្រើនណែនាំថា មនុស្សពេញវ័យ គួរគេងយ៉ាងតិច ៧ ម៉ោង/យប់ ខណៈខាងក្រោមនេះ ជាការណែនាំពេលវេលាត្រឹមត្រូវសម្រាប់គេងឲ្យគ្រប់គ្រាន់ទៅតាមវ័យជាក់ស្តែង៖
– ទារកទើបកើត ដល់អាយុ ៣ខែ៖ គេងចន្លោះពី ១៤-១៧ ម៉ោង។
– ទារកអាយុ ៤-៧ ខែ៖ គេងចន្លោះពី ១២-១៦ ម៉ោង។
– ទារកអាយុ ១-២ ឆ្នាំ៖ គេងចន្លោះពី ១១-១៤ ម៉ោង។
– ក្មេងអាយុ ៣-៥ ឆ្នាំ៖ គេងចន្លោះពី ១០-១៣ ម៉ោង។
– ក្មេងអាយុ ៩-១២ ឆ្នាំ៖ គេងចន្លោះពី ៩-១២ ម៉ោង។
– ក្មេងជំទង់អាយុ ១៣-១៨ ឆ្នាំ៖ គេងចន្លោះពី ៨-១០ ម៉ោង។
– មនុស្សពេញវ័យពី ១៨-៦០ ឆ្នាំ៖ គេងយ៉ាងហោចឲ្យបាន ៧ ម៉ោង។
– មនុស្សវ័យចំណាស់ពី ៦១-៦៤ ឆ្នាំ៖ គេងចន្លោះពី ៧-៩ ម៉ោង។
– វ័យ ៦៥ ឆ្នាំឡើង៖ គេងចន្លោះពី ៧-៨ ម៉ោង។
អត្ថបទពាក់ព័ន្ធ៖
- លេបថ្នាំងងុយគេងជួយបញ្ហាដំណេកបាន តែមានផលរំខានច្រើន
- ពេលវេលាគេងសម្រាប់ក្មេងៗ អាស្រ័យលើអាយុ ចុះជាមធ្យមក្មេងត្រូវគេងប៉ុន្មានម៉ោងទើបត្រឹមត្រូវ?
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
[embed-health-tool-bmi]