backup og meta

មុនពេលចូលគេង គួរចៀសវាងអាហារប៉ុន្មានប្រភេទនេះ អាចរំខានដល់​ដំណេក

មុនពេលចូលគេង គួរចៀសវាងអាហារប៉ុន្មានប្រភេទនេះ អាចរំខានដល់​ដំណេក

របប​អាហារ​ក៏​ជា​ផ្នែក​មួយ​ដែល​អាច​រំខានការគេងរបស់​យើង​បាន​ដែរ។ ការ​ផ្លាស់​ប្តូរ​របប​អាហារ​មួយ​ចំនួន​អាច​ជួយ​យើង​ឲ្យ​គេង​លក់​ស្រួល និង​មាន​ប្រយោជន៍​ដល់​សុខភាព។​ អាហារ​ប៉ុន្មាន​ប្រភេទ​ខាងក្រោម​នេះ​អាច​រំខាន​ដំណេក​យើងបាន។​

. សាច់ក្រហម

សាច់ក្រហម​ដូចជា​សាច់គោ សាច់ជ្រូក សាច់​ចៀម​គឺ​ពិបាក​ក្នុង​ការ​រំលាយ​ដែល​ធ្វើ​ឲ្យ​ពិបាក​ក្នុង​ការ​គេង​លក់។ នៅ​ពេល​គេង​លក់ រាងកាយ​នឹង​ធ្វើ​ការ​ខ្លាំង​ក្នុង​ការ​បំបែក​ពពួក​សាច់​ទាំងនេះ។ ហេតុ​នេះ​ហើយយើង​អាច​នឹង​ភ្ញាក់​អំឡុងពេល​យប់។ ម៉្យាងទៀត​សាច់ក្រហម​មាន​ផ្ទុក​ខ្លាញ់​ឆ្អែត ហើយ​ការ​សិក្សា​បង្ហាញ​ថា​ការ​ញ៉ាំ​ជាតិ​ខ្លាញ់​ឆ្អែត​ច្រើន​អាច​ធ្វើឲ្យ​គុណភាព​នៃ​ការ​គេង​ធ្លាក់ចុះ​ដែល​ធ្វើ​ឲ្យ​យើង​ហត់ និង​ឆាប់​ខឹង។

. អាហារ​មាន​ជាតិ​ខ្លាញ់ និង​រសជាតិ​ហឹរ

អាហារ​មាន​ជាតិ​ខ្លាញ់ និង​រសជាតិ​ហឹរ​សុទ្ធ​តែ​ពិបាក​ក្នុង​រំលាយ​ដែល​អាច​ពន្យារ​ពេល​គេង​លក់។ អាហារ​មាន​រសជាតិ​ហឹរ​បង្ក​ឲ្យ​មាន​អាការៈ​ក្រហាយ​ទ្រូង និង​ចាល់អាស៊ីត​ក្នុង​ក្រពះ​ដែល​នេះ​ធ្វើ​ឲ្យ​មិន​អាច​គេង​លក់​បាន។ គួរ​ចងចាំ​ថា​ផ្លែ​ក្រូច និង​ទឹក​ក្រូច​ស្រស់​ក៏​អាច​រំខាន​ដំណេក​ដោយសារ ក្រហាយ​ទ្រូង​ដែរ។

. ពពួក​សណ្តែក ឬ​អាហារ​ធ្វើ​ពី​សណ្ដែក

សណ្ដែក​គឺ​ពិបាក​ក្នុង​ការ​រំលាយ និង​អាច​បង្ក​ឲ្យ​មាន​ខ្យល់​ក្នុង​ពោះ និង​ហើម​ពោះ។ បន្ថែមពីនេះទៀត អាហារ​ធ្វើ​ពី​សណ្តែក​ក៏ដូច​អាហារ​មាន​រសជាតិ​ហឹរ​ដែរ​អាច​រំខាន​ដំណេក​ដែល​បណ្ដាល​មកពី​អាការៈ​ក្រហាយ​ទ្រូង និង​ចាល់អាស៊ីត។

. បន្លែ

បន្លែ​គឺ​មាន​ប្រយោជន៍​ច្រើន​សម្រាប់​សុខភាព ប៉ុន្តែ​ការ​ញ៉ាំ​បន្លែ​មុន​ចូល​គេង​អាច​រំខាន​ការ​គេង​បាន។ បន្លែ​ទាំង​នោះ​រួមមាន​ត្រសក់ និង​ឆៃថាវ​ជាដើម ហើយ​បន្លែ​ទាំង​នេះ​មាន​ជាតិ​ទឹក​ច្រើន​ដែល​ធ្វើ​ឲ្យ​យើង​ក្រោក​ពាក់​កណ្ដាល​យប់​ដើម្បី​ចូល​បន្ទប់ទឹក។ សម្រាប់​ផ្លែ​ប៉េងប៉ោះ​វិញ​មាន​អាស៊ីត​អាមីណូ tyramine ដែល​ភ្ញោច​ខួរក្បាល​ឲ្យ​បញ្ចេញ​អរម៉ូន norepinephrine។ អរម៉ូន​នេះ​អាច​ពន្យារ​ពេល​គេង​លក់​បាន។ រីឯ​ផ្កាខាត់ណា និង​ផ្កាខាត់ណា​ខៀវ​មាន​ជាតិ​សរសៃ​ខ្ពស់​ដែល​អាច​ធ្វើ​ឲ្យ​ប្រព័ន្ធ​រំលាយ​អាហារ​ដំណើរការ​ខ្លាំង និង​រំខាន​មិន​ឲ្យ​គេង​ស្ងប់។

. សូកូឡា

សូកូឡា​សុទ្ធ​តែ​មាន​កាហ្វេអ៊ីន​។ ជាតិ​កាហ្វេអ៊ីន​ធ្វើឲ្យ​យើងមិន​ងងុយ​គេង​ បើ​សិនជាយើង​ញ៉ាំ​ជិត​ពេល​ចូល​គេង។ សូកូឡា​ខ្មៅ​គឺ​មាន​ជាតិ​កាហ្វេអ៊ីន​ច្រើន​ដែល​សូកូឡា​ខ្មៅ​មួយ​ដុំ​មាន​ផ្ទុក​ជាតិ​កាហ្វេអ៊ីនស្មើ​មួយ​​ភាគ​បួន​នៃ​កាហ្វេ​មួយ​ពែង។

. ជាតិស្ករ

យក​ល្អ​គួរ​ចៀសវាង​ការ​ញ៉ាំ​នំឃុកគី និង​អាហារ​ផ្សេង​ទៀត​ដែល​មាន​ជាតិ​ស្ករមុនចូលគេង។ ទោះបី​ភេសជ្ជៈ Soft Drink មិន​មាន​ជាតិ​កាហ្វេអ៊ីន ប៉ុន្តែ​ភេសជ្ជៈ​ប្រភេទ​នេះ គឺ​មាន​ជាតិ​ស្ករ​ច្រើន ដូចនេះយើង​មិន​គួរ​ផឹក​មុនពេល​ចូលគេង​ទេ។ ការឡើង​នៃ​កម្រិត​ជាតិស្ករ​ក្នុង​ឈាម​អាច​ពន្យារ​ការ​គេង​ និង​ពិបាក​ក្នុង​ការគេង​លក់​ស្ងប់។ ប្រសិន​ជា​យើងផឹក​តែ​ក្ដៅ​មុន​ចូល​គេ យក​ល្អ​កុំ​ដាក់​ស្ករ។

អត្ថបទ​ពាក់ព័ន្ធ៖

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

[embed-health-tool-bmi]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

https://www.wikihow.com/Avoid-Foods-That-Disrupt-Your-Sleep

កំណែ​ប្រែបច្ចុប្បន្ន

30/04/2020

អត្ថបទ​ដោយ ថាត់ រ័ត្នមូនីតា

ត្រួតពិនិត្យដោយ គឹម កាណែល

បច្ចុប្បន្នភាពដោយ៖ Solika


អត្ថបទពាក់ព័ន្ធ

ប៉ុន្មានវិធីនេះអាចដោះស្រាយបញ្ហាងងុយគេងក្រោយបាយថ្ងៃត្រង់

ទាំងនេះជាមូលហេតុខ្លះៗ មិនគួរទ្រាំគេងទាំងឃ្លាន​នៅពេលយប់


ត្រួតពិនិត្យដោយ

គឹម កាណែល


អត្ថបទ​ដោយ ថាត់ រ័ត្នមូនីតា · កែ Apr 30, 2020

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម