សម្រាប់យុវវ័យ ភ្ញាក់ឡើងពេលព្រឹក ហើយមានទូរសព្ទនៅក្បែរដៃ ឆែកមើល Mail ឬ Facebook ឬសារ អាចជាទម្លាប់ប្រចាំថ្ងៃទៅហើយ ដែលមានន័យថា ទូរសព្ទនៅក្បែរយើងគ្រប់ពេលវេលា មិនថាពេលថ្ងៃ ឬពេលគេងឡើយ។ ប៉ុន្តែ ជាមួយសកម្មភាពនេះ យើងក៏គួរស្វែងយល់ ពីការទុកទូរសព្ទនៅក្បែរខ្លួន ថាតើនឹងបង្កជា ផលមិនល្អអ្វីខ្លះ ក្រៅតែពីផលប្រយោជន៍ខាងទំនាក់ទំនង។
១. បង្កជាអគ្គិភ័យ (ករណីកម្រធ្លាប់កើតមានឡើង)
នៅខែកក្កដា ឆ្នាំ២០១៤ នៅសហរដ្ឋអាមេរិក មានករណីអគ្គិភ័យកើតឡើង ដោយសារយុវជនម្នាក់ បានទុកទូរសព្ទចោលនៅលើខ្នើយកើយ និងគេងលង់លក់ បង្កឱ្យទូរសព្ទឡើងកម្តៅ និងឆេះខ្នើយ។ ករណីដែលបានកើតឡើងនេះ បានក្លាយជាមេរៀន ដែលមិនគួរធ្វេសប្រហែស ទៅលើកម្តៅចេញពីទូរសព្ទ ដែលយើងមិនបានចាប់អារម្មណ៍។
ទូរសព្ទ ១គ្រឿង បញ្ចេញកម្តៅ ជាការបញ្ចូនរលកសញ្ញា ប្រមាណ៩០០ MHz ហើយនេះ ជាហេតុផល ដែលថាការទុកទូរសព្ទក្បែរខ្លួនយូរ បង្កឱ្យយើងឈឺក្បាល ចុកសាច់ដុំ និងឈឺផ្នែកផ្សេងៗទៀតនៃរាងកាយ។ ដូចនេះ ការបិទទូរសព្ទ នៅមុនពេលគេង ឬទុកឱ្យឆ្ងាយពីខ្លួនជាជម្រើសដ៏ល្អមួយ។
ផ្អែកតាមលទ្ធផលនៃការស្រាវជ្រាវជាច្រើន បានបង្ហាញថា ពន្លឺ LED នៃអេក្រង់ទូរសព្ទ ឬចេញពីអេក្រង់គ្រឿងអេឡិចត្រូនិក ដែលភាសាបច្ចេកទេស ហៅថា Blue Light គឺជាដើមហេតុ ដែលបង្អាក់នូវ អ័រម៉ូនដែលជួយឱ្យយើងគេងលក់ (Melatonin) និងបង្កឱ្យយើងពុំទទួលបានដំណេកលង់លក់គ្រប់គ្រាន់។ ជាមួយបញ្ហានេះ ការស្រាវជ្រាវក៏បង្ហាញជាការណែនាំថា គួរបន្ថយការសម្លឹងមើលទូរសព្ទ តាមដែលអាចធ្វើបាន ពិសេសមុនចូលគេង ២ម៉ោង ពុំគួរសម្លឹងមើលឡើយ ហើយជាពិសេសទៅទៀតនោះ គឺការបិទទូរសព្ទ ឬទុកនៅឆ្ងាយពីខ្លួន នៅពេលគេង នៅតែស្ថិតនៅក្នុងជម្រើសណែនាំរបស់អ្នកវិទ្យាសាស្រ្ត៕
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕