backup og meta

គេងមិនគ្រប់គ្រាន់នៅថ្ងៃធ្វើការ អាចគេងសងនៅថ្ងៃចុងសប្ដាហ៍បានអត់?

គេងមិនគ្រប់គ្រាន់នៅថ្ងៃធ្វើការ អាចគេងសងនៅថ្ងៃចុងសប្ដាហ៍បានអត់?

យើង​គ្រប់គ្នា​តែង​ក្រោក​ពី​គេង​លឿន​ និង​ពេល​ខ្លះ​ចូល​គេង​យប់​ជ្រៅ​ទៀត​នៅ​ថ្ងៃ​ធ្វើការ ហើយ​នៅ​ថ្ងៃ​ចុង​សប្ដាហ៍​យើង​តែង​គេង​យូរ​ដើម្បី​ប៉ះប៉ូវ​ទៅ​លើ​ការ​គេង​មិន​គ្រប់គ្រាន់​អំឡុង​ថ្ងៃ​ធ្វើការ។ ប៉ុន្តែ​ការ​គេង​សង​នេះ​ពិត​ជា​អាច​ប៉ះប៉ូវ​នូវ​ការ​គេង​មិនគ្រប់​គ្រាន់​​របស់​យើង​​បាន​​ដែរ​​ឬ​​យ៉ាង​ណា?

ជាការ​ពិត​យើង​មិន​អាច​គេង​សង​ការ​គេង​មិន​គ្រប់គ្រាន់​របស់​យើង​បាន​ទេ។ យើង​ប្រហែល​សម្គាល់​ឃើញ​ហើយ​ថា​មិនថា​យើង​ព្យាយាម​គេង​ច្រើន​យ៉ាង​ម៉េច​នៅ​ថ្ងៃ​ចុង​សប្ដាហ៍​ ក៏​មិន​បាន​ជួយ​ឲ្យ​យើង​ទទួល​បាន​ថាមពល​ដែល​យើង​បាត់បង់​អំឡុង​ថ្ងៃ​ធ្វើការ​​បាន​ដែរ​។ ប្រសិនជា​យើង​គេង​មិន​គ្រប់​គ្រាន់​នៅ​ថ្ងៃ​នេះ យើង​គួរ​ប៉ះប៉ូវ​វិញ​នៅ​ថ្ងៃ​ដដែល​។ ការ​គេង​សង​ក្រោយ​ពី​រយៈពេល​យូរ​គឺ​មិន​អាច​ប៉ះប៉ូវ​ការ​គេង​មិន​គ្រប់​គ្រាន់​នេះ​ទេ។ ផ្ទុយ​ទៅ​វិញ ការ​ធ្វើ​បែប​នេះ​អាច​ប៉ះពាល់​ដល់​ការ​ប្រតិកម្ម និង​ការ​ផ្ចង់អារម្មណ៍​របស់​យើង​រួមទាំង​អាច​នឹង​រំខាន​ដល់​ទម្លាប់​នៃ​ការ​គេង​ប្រចាំ​ថ្ងៃ​របស់​យើង​ទៀត​។​

មិន​ថា​ដោយ​មូលហេតុ​អ្វី​​ដែល​ធ្វើ​ឲ្យ​យើង​ចូល​គេង​យឺតក៏​ដោយ​ ការ​គេង​គឺ​សំខាន់​ណាស់។ នៅ​ពេល​យើង​ហត់នឿយ សូម្បី​តែ​កិច្ចការ​តូចតាច​ក៏​ពិបាក​ក្នុង​បំពេញ​ដែរ ​ដូចជា​ការ​សន្ទនា​ជាដើម​ ព្រោះ​យើង​ពិបាក​ក្នុង​ការ​ផ្ចង់​អារម្មណ៍។ ការ​គេង​មិន​គ្រប់គ្រាន់​ក៏​បង្ក​គ្រោះថ្នាក់​បាន​ពេល​យើង​កំពុង​បើក​បរ និង​ប៉ះពាល់​ដល់​ការ​ចង​ចាំ​រយៈពេល​ខ្លី។ ទម្លាប់​នៃ​ការគេង​មិន​ទៀងទាត់​អាច​​បង្កើន​ហានិភ័យ​ជំងឺ​ផ្សេងៗ​ដូចជា​ជំងឺ​ទឹកនោមផ្អែម ឡើង​ទម្ងន់ អាការៈ​ថប់បារម្ភ ជំងឺ​បាក់ទឹកចិត្ត និង​ជំងឺ​បេះដូង។

ដូចនេះ​ហើយ​យើង​គួរ​ទៅ​គេង​នៅពេល​យើង​មាន​អារម្មណ៍​ថា​អស់​កម្លាំង ឬ​ងងុយ​គេង។ យើង​អាច​ប្រើ​ម៉ោង​រោទ៍​ដើម្បី​ដាស់​តឿន​​ឲ្យ​ចូល​គេង​លឿន​បាន។ ម៉្យាងទៀត បើ​យើង​ប្រើ​ទូរស័ព្ទ ឬ​កុំព្យូទ័រ​មុន​ចូល​គេង​គួរ​បន្ថយ​ពន្លឺ​ឲ្យ​សល់​តិច​​។

ក្នុង​ករណី​ដែល​យើង​ចង់​ប៉ះប៉ូវ​ការ​គេង​មិន​គ្រប់​គ្រាន់​ យើង​អាច៖

  • គេង​ថ្ងៃ​២០នាទី​មុន​ម៉ោង​៣ល្ងាច
  • គេង​ឲ្យ​បាន​ច្រើន​មួយ​ទៅ​ពីរ​យប់​បន្ទាប់
  • ចូល​គេង​ឲ្យ​បាន​លឿន​នៅ​យប់​បន្ទាប់។

[embed-health-tool-bmi]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

https://www.lifehack.org/635976/when-youre-sleep-deprived-you-can-never-repay-your-lost-sleep

https://www.healthline.com/health/dr/sleep-deprivation/sleep-debt#tips

កំណែ​ប្រែបច្ចុប្បន្ន

07/08/2020

អត្ថបទ​ដោយ ថាត់ រ័ត្នមូនីតា

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ Solika


អត្ថបទពាក់ព័ន្ធ

គេង​ផ្អៀងខ្លួន​ទៅ​ខាងឆ្វេង មានទាំងគុណសម្បត្តិ និង​គុណវិបត្តិ​

គេងពាក់ស្រោមជើងមានផល​ល្អសម្រាប់សុខភាព ពិសេសអ្នកមានបញ្ហាប្រេះកែងជើង​


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ថាត់ រ័ត្នមូនីតា · កែ Aug 07, 2020

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម