១- អ្វីជាជំងឺដេកច្រើន?
ឈ្មោះវេជ្ជសាស្រ្តរបស់ជំងឺដេកច្រើន (Sleeping beauty syndrome) គឺ Kleine-Levin syndrome (KLS) ។ វាជាជំងឺដ៏កម្រ និងស្មុគស្មាញនៃជំងឺប្រព័ន្ធប្រសាទ។ អ្នកជំងឺដែលមានបណ្តុំរោគសញ្ញានេះគឺត្រូវការដេកយូរ មានរហូតដល់ ២០ ម៉ោងក្នុងមួយថ្ងៃ មានការផ្លាស់ប្តូរនូវអាកប្បកិរិយា និងមានការកាត់បន្ថយនូវការយល់ដឹងពីពិភពលោកខាងក្រៅ។
២- មូលហេតុនៃជំងឺដេកច្រើន
ជំងឺដេកច្រើន ឬ Kleine-Levin syndrome ច្រើនកើតលើមនុស្សវ័យជំទង់ជាងក្រុមមនុស្សនៅអាយុដទៃផ្សេងទៀត និងកើតលើបុរសច្រើនជាងលើស្ត្រី។ មូលហេតុពិតប្រាកដនៃ KLS គឺមិនត្រូវបានដឹងពិតប្រាកដទេ។ ទោះជាយ៉ាងណាក៏ដោយអ្នកជំនាញបានជឿជាក់ថាក្នុងករណីបច្ចុប្បន្ន មនុស្សមួយចំនួនអាចបណ្តាលមកពីកត្តាហ្សែនរួមបំណែក។ ពួកគេគិតថាជំងឺនេះវិវត្តបាននៅពេលដែលមានបញ្ហាលើផ្នែកនៃខួរក្បាលដែលគ្រប់គ្រងលើការគេង ចំណង់អាហារ និងសីតុណ្ហភាពក្នុងរាងកាយដោយសារតែភាពមិនគ្រប់គ្រាន់នៃតម្រូវការអាហារូបត្ថម្ភ។ ទន្ទឹមនឹងនេះដែរអ្នកឯកទេសដទៃទៀតគិតថា Kleine-Levin syndrome គឺជាជំងឺនៃប្រព័ន្ធភាពស៊ាំប្រឆាំងខ្លួនឯង។
អត្ថបទពាក់ព័ន្ធ៖ ម៉េចពេលងុយដេក ផឹកភេសជ្ជៈប៉ូវកម្លាំងភ្លាម ហេតុអីស្វាងចែសភ្លែត?
៣- ផលប៉ះពាល់នៃជំងឺដេកច្រើន
នៅពេលដែលចាប់ផ្តើមឈឺ (រាល់ពេលដែលមានជំងឺ) លើអ្នកជំងឺដែលមាន KLS នឹងងាយនឹងងងុយគេងបន្ទាប់មកពួកគេនឹងដេកយូរនៅពេលថ្ងៃ និងពេលយប់ ទម្រាំតែអ្នកទាំងនោះក្រោកដើម្បីញ៉ាំអាហារ ឬទៅបន្ទប់ទឹក។ វាអាចកើតមានរយៈពេលមួយថ្ងៃ សប្ដាហ៍ ឬច្រើនខែ។ ក្នុងកំឡុងដែលកើតជំងឺនេះ អ្នកជំងឺមិនអាចធ្វើសកម្មភាពប្រចាំថ្ងៃរបស់ពួកគេបានទេដូចជាការធ្វើការ ទៅសាលារៀន ឬការថែរក្សាខ្លួនឯង។
ពេលងើបពីគេងអ្នកជំងឺនឹងមានការភ័ន្តភាំង វង្វេងស្មារតី និងមើលឭនូវអ្វីដែលមនុស្សធម្មតាមិនឃើញឬឮ(hallucination)។ លើសពីនេះទៀត ពួកគេនឹងអស់កម្លាំង ល្ហិតល្ហៃ និងមិនសូវមានអារម្មណ៍ក្នុងខ្លួន និងមានស្មារតីស្ពឹកស្រពន់ ជាដើម។
អ្នកជំងឺជាច្រើនបានបញ្ជាក់ថាពួកគេមិនអាចផ្តោតអារម្មណ៍ និងមានប្រតិកម្មខ្លាំងជាមួយនឹងសំឡេង និងពន្លឺ។ ក្នុងករណីខ្លះអ្នកជំងឺនឹងបង្កើតការឃ្លានអាហារដោយមិនដឹងពីមូលហេតុ អាចថាឃ្លានខ្លាំង រហូតដល់ញ៉ាំអាហារច្រើនហួសប្រមាណ។ មានពេលខ្លះអ្នកមានជំងឺនេះនឹងមានចំណង់ផ្លូវភេទខុសប្រក្រតី។
ក្រោយពីបានជាសះស្បើយ អ្នកជំងឺដែលមាន KLS នឹងត្រឡប់មកធម្មតាវិញដូចជាឥរិយាបថ ឬសុខភាពរាងកាយរបស់ពួកគេ។ នៅចន្លោះពេលដែលឈឺ អ្នកជំងឺមិនបង្ហាញពីរោគសញ្ញាអ្វីទេ។ ទោះជាយ៉ាងណាក៏ដោយនៅដំណាក់កាលមាន KLS អាចកើតមានឡើងវិញម្តងទៀតនូវរោគសញ្ញាគ្រោះថ្នាក់តិចតួចនៅពេលក្រោយ។ KLS អាចកើតឡើងម្តងទៀតនៅ ១០ឆ្នាំក្រោយ ឬលើសនឹងដែលវាអាចនឹងឆក់យកជីវិតរបស់អ្នកជំងឺបាន។
អត្ថបទពាក់ព័ន្ធ៖ ធ្លាប់ដេកហៀរទឹកមាត់អត់? នេះជាមូលហេតុ និងវិធីបំបាត់
៤- តើខ្ញុំមានជំងឺដេកច្រើនដែរឬទេ?
ទាក់ទងនឹងជំងឺដេកច្រើនេះ នៅមិនមានការធ្វើតេស្តវេជ្ជសាស្រ្តណាមួយដើម្បីឲ្យដឹងជំងឺនេះឡើយ។ ប្រសិនបើយើងសង្ស័យថាមានកើតជំងឺដេកច្រើនេះ សូមស្វែងរកជំនួយពីវេជ្ជបណ្ឌិតភ្លាមដែរ។
ខាងក្រោមនេះគឺជារបៀបពិនិត្យរកពីរោគសញ្ញានៃជំងឺដេកច្រើន ដែលត្រូវបានគេចែកចំណាត់ថ្នាក់តាមជាអន្តរជាតិនៃជំងឺក្នុងការគេង (២០០៥) ដោយបុគ្គលដែលអាចទទួលរងពីជំងឺដេកច្រើន។ នេះជាអ្វីដែលយើងគួរដឹងពីរោគសញ្ញាតែមួយនៅក្នុង A រោគសញ្ញាមួយឬច្រើនក្នុង B និងផ្សេងទៀតនៅក្នុង C។
- A: ការដេកច្រើនដែលកើតមានឡើងម្តងទៀត (ពី២ ទៅ ៣១ ថ្ងៃ)
- B:
+បញ្ហាពីកំណើតមានដូចជាភាពមិនពិតប្រាកដ ការភាន់ភាំង និងវង្វេងវង្វាន់ (hallucination)
+ការផ្លាស់ប្តូរនូវអាកប្បកិរិយាមានការឆាប់ខឹង ឆេវឆាវ និងឥរិយាបថប្លែកៗ
+ការញ៉ាំច្រើន (Binge eating)
+ការកើនឡើងនូវចំណង់ផ្លូវភេទ
- C: ក្រៅពីរោគសញ្ញាខាងលើ អ្នកជំងឺអាចមានការគេងរយៈពេលយូរជាងពេលធម្មតា ការយល់ដឹង ឥរិយាបថ និងអារម្មណ៍ក៏យឺយ់ាវ ឬប្រែប្រួលជាងធម្មតា។
អត្ថបទពាក់ព័ន្ធ៖
- ដេកមិនលក់ យូរៗអាចក្លាយជាជំងឺផ្លូវចិត្តអត់?
- ការងារក៏ស្ដ្រេស ដេកក៏អត់លក់ សម្ពាធឈាមខ្ពស់ទៀត ប្រយ័ត្នឆាប់ស្លាប់
- គេងមិនគ្រប់គ្រាន់ធ្វើឲ្យមានបញ្ហាទាំងនេះដល់ខួរក្បាល
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
[embed-health-tool-bmi]