គេងបានឆ្អែតគ្រប់គ្រាន់ នឹងជួយឱ្យចៀសផុតពីបញ្ហាខូច ឬបាត់បង់កោសិកាខួរក្បាល នេះបើតាមលទ្ធផលស្រាវជ្រាវវិទ្យាសាស្រ្តថ្មីមួយ។
ការស្រាវជ្រាវរួមគ្នារវាងក្រុមការងារនៃសាកលវិទ្យាល័យ Bristol ចក្រភពអង់គ្លេស និងមន្ទីរពេទ្យ Hamburg ប្រទេសអាល្លឺម៉ង់បានរកឃើញថា ដំណេកមិនគ្រប់គ្រាន់ អាចឈានដល់ការបាត់បង់កោសិកាល្អៗរបស់ខួរក្បាល។ ការសិក្សាបានធ្វើឡើងជាគំរូ ដោយបានពិសោធទៅលើសត្វកណ្តុរ។
អត្ថបទពាក់ព័ន្ធ៖
- ប្តីល្អធ្វើរឿងមួយនេះបាន ពេលប្រពន្ធពពោះ កូនកើតមកនឹងរីករាយ ខួរក្បាលឆ្លាត
- ចង់ឲ្យកូនប្រើខួរក្បាលទាំងសងខាង ក្លាយជាក្មេងឆ្លាត កុំឲ្យកូនរៀនតែលេខអក្សរឲ្យសោះ
ការពិសោធបានចែកកណ្តុរជាបីក្រុម ដោយ១ក្រុម ត្រូវគេដាក់ឱ្យវាដេកតាមចិត្តចង់ ឯក្រុមទី២ បានដាក់បច្ចេកវិទ្យារំខានដំណេករយៈពេល៨ម៉ោង ទើបបានឱ្យពួកវាដេក និងក្រុមទី៣ បានដាក់ការរំខានដំណេករហូត៥ថ្ងៃជាប់គ្នា ដើម្បីឱ្យកណ្តុរក្រុមទី៣មានបញ្ហាដំណេករ៉ាំរ៉ៃ ក្នុងបំណងឱ្យដឹងពីឥទ្ធិពលនៃអាការៈនោះ។
ជាលទ្ធផល ក្រុមអ្នកស្រាវជ្រាវបានឃើញថា មានកោសិកា Astrocytes ជាកោសិកាគ្រប់គ្រងកោសិកាប្រព័ន្ធប្រសាទ បានជម្រះ (ស៊ី) កោសិកាប្រសាទមួយចំនួន ក្នុងរាងកាយសត្វកណ្តុរដែលមិនបានទទួលដំណេកគ្រប់គ្រាន់ ដោយកណ្តុរក្រុមទី២ កោសិកា Astrocytes ស៊ីអស់ចំនួន៨% និងកណ្តុរក្រុមទី៣ កសិកា Astrocytes ស៊ីអស់រហូតដល់១៣.៥% ច្រើនជាងពីរដងនៃសត្វកណ្ដុរក្រុមទី១ដែលបានដេកគ្រប់គ្រាន់។
ឃើញពីបញ្ហានេះ ក្រុមអ្នកវិទ្យាសាស្រ្តបានបង្ហាញឱ្យ មនុស្សគ្រប់វ័យគួរទទួលទានដំណេកឱ្យបានគ្រប់គ្រាន់ ដើម្បីចៀសឆ្ងាយពីបញ្ហាខាងលើនេះ។ ដោយផ្អែកលើការស្រាវជ្រាវមុនៗ ដំណេកមិនគ្រប់គ្រាន់ក៏បង្កផលប៉ះពាល់មួយចំនួនទៀត ដូចជាសមត្ថភាពចងចាំរបស់ខួរក្បាល និងអារម្មណ៍ផ្តោតការយកចិត្តទុកដាក់ជាដើម៕
អត្ថបទពាក់ព័ន្ធ៖
- តិចអត់ដឹង! ហាត់យ៉ូហ្ការាល់ថ្ងៃ ជួយខួរក្បាលចងចាំ គិតរហ័ស ហើយបាត់ស្រ្តេស
- លម្អិតពីរឿងទាស់ដំណេក ក្រោយសម្រាលកូន
- លេបថ្នាំងងុយគេងជួយបញ្ហាដំណេកបាន តែមានផលរំខានច្រើន
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
[embed-health-tool-bmi]