អត្ថបទមុនៗ “Hello គ្រូពេទ្យ’ ធ្លាប់លើកឡើងច្រើនហើយពីគុណប្រយោជន៍ពីការដេកស្កប់ស្កល់ ក៏ដូចជាចំនួនម៉ោងត្រូវគេងទៅតាមវ័យ គេងតិចពេកប៉ះពាល់អ្វីខ្លះជាដើម។ ប៉ុន្តែអត្ថបទនេះ “Hello គ្រូពេទ្យ’ នឹងបញ្ជាក់ខ្លះៗ បើយើងគេងទ្រមក់ពេក ក៏បង្កបញ្ហាសុខភាពដែរ។
១- ផលប៉ះពាល់ពីការដេកទ្រមក់
ខណៈការគេងមិនគ្រប់គ្រាន់មានលេចចេញផលប៉ះពាល់សុខភាពនោះ ការគេងច្រើនម៉ោងជ្រុល ក៏មានផលប៉ះពាល់ដូចគ្នា ដែលនេះនាំឲ្យអ្នកស្រាវជ្រាវ សិក្សាលើបញ្ហាជាច្រើន ដើម្បីយកមកបញ្ជាក់ប្រាប់យើងទាំងអស់គ្នា។
គ្នាយើងអាចគេងច្រើនម៉ោងបាន បើសិនជាចាំបាច់ខ្លាំង អាចច្រើនជាងចន្លោះពី ៨-៩ ម៉ោង ដែលជាចំនួនម៉ោងយើងគេងជាទូទៅ ឬអាចនឹងគេងច្រើនម៉ោងជានេះទៅទៀត។ ប៉ុន្តែត្រូវដឹងថា នៅពេលគេងច្រើនម៉ោងពេក អាចនឹងបង្កឲ្យមានបញ្ហាសុខភាពជាច្រើន រាប់បញ្ចូលទាំង៖
– ជំងឺបាក់ទឹកចិត្ត
– ឆេវឆាវ
– មានបញ្ហាសរសៃឈាមបេះដូង
អត្ថបទពាក់ព័ន្ធ៖
- ដឹងម៉ោងពេលចូលគេងបានត្រឹមត្រូវ ជួយកុំឲ្យថ្ងៃឡើងងងុយរកធ្វើអ្វីមិនកើត
- ចេះរបៀបក្រោកពីគេងត្រឹមត្រូវនេះ ដឹងតែបានផលល្អច្រើនដល់សុខភាព
ទោះជាយ៉ាងណា ផលប៉ះពាល់ទាំងនេះមិនអាចកំណត់ថា កើតឡើងតែដោយសារតែការគេងច្រើនពេកនោះដែរ ខណៈបញ្ហាមួយចំនួនទៀត អាចមានទំនាក់ទំនងបង្កឲ្យមានផលប៉ះពាល់ខាងលើបាន ដូចជា៖
– គេងមិនដកដង្ហើម
– ជំងឺទឹកនោមផ្អែម
– ជំងឺបេះដូង
– ជំងឺធាត់
– ជំងឺក្រពេញទីរ៉ូអ៊ីត
– ជំងឺហឺត។
២- គួរគេងពេលណាទើបល្អ?
បើសួរថា ពេលវេលាមួយណាល្អបំផុតគួរចូលគេងពេលយប់ ចម្លើយគឺវាអាស្រ័យទៅលើការណែនាំមួយចំនួន ពាក់ព័ន្ធការចូលគេង និងវ័យរបស់យើងផ្ទាល់។
យើងអាចរៀបចំកាលវិភាគចូលគេង និងពេលក្រោកដោយខ្លួនឯង ដោយចំនួនម៉ោងគេង ចាប់ពី ៧ ម៉ោងឡើង ក្នុងមួយយប់ (សម្រាប់មនុស្សពេញវ័យដែលនេះជាការណែនាំពីជំនាញ)។
អត្ថបទពាក់ព័ន្ធ៖
- ភេសជ្ជៈទាំង៥មុខនេះ ជួយសម្រាលបញ្ហារឿងគេងមិនលក់ស្កប់ស្កល់
- តើយើងត្រូវគេងប៉ុន្មានម៉ោងទើបគ្រប់គ្រាន់?
- សំឡេងម៉ោងរោទ៍មិនមែនចេះតែដាក់ៗនោះទេ តិចក្រោកឡើងមានអារម្មណ៍ល្ហិតល្ហៃ
ឧទាហរណ៍ បើយើងតែងតែក្រោកនៅម៉ោង ៦ព្រឹក យើងគួរចូលគេងនៅម៉ោង ១១យប់។ នៅមានគន្លឹះផ្សេងទៀត ជួយយើងរៀបចំកាលវិភាគសម្រាប់គេងបានត្រឹមត្រូវ ត្រូវតែច្បាស់ពេលវេលាដូចគេងរៀងរាល់យប់ សូម្បីតែថ្ងៃចុងសប្តាហ៍ ក៏ត្រូវរៀបចំបានដូចគ្នា។ ទម្លាប់គេងយប់ជ្រៅថ្ងៃចុងសប្តាហ៍ អាចធ្វើឲ្យយើងមានបញ្ហាពេលក្រោកថ្ងៃធ្វើការបាន។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
[embed-health-tool-bmi]