ប្រសិនជាយើងគេងមិនគ្រប់គ្រង ឬមានអារម្មណ៍ហត់ចង់សម្រាក គេងថ្ងៃជាវិធីមួយអាចជួយយើងបាន។ ប៉ុន្តែការគេងថ្ងៃខុសពេល ឬគេងយូរពេកអាចផ្តល់ផលប៉ះពាល់ច្រើន។ ដូចនេះយើងគួរដឹងថាគេងថ្ងៃយ៉ាងម៉េចដើម្បីផ្តល់ប្រយោជន៍ដល់រាងកាយ។
អត្ថប្រយោជន៍ការគេងថ្ងៃ
ការគេងថ្ងៃផ្តល់អត្ថប្រយោជន៍ជាច្រើនដូចជា៖
- ការបន្ធូរអារម្មណ៍
- កាត់បន្ថយភាពនឿយហត់
- បង្កើនការផ្ដោតអារម្មណ៍
- ធ្វើឲ្យអារម្មណ៍ល្អ
- ជំនួយការចងចាំ និងបង្កើនផលិតភាពការងារ។
ផលវិបាកនៃការគេងថ្ងៃ
មិនមែនមនុស្សគ្រប់គ្នាសុទ្ធតែអាចគេងថ្ងៃទេ។ មនុស្សមួយចំនួនមានបញ្ហាក្នុងការគេងថ្ងៃ និងអ្នកខ្លះមានបញ្ហាក្នុងការគេងខុសកន្លែងដែលពីបាករកកន្លែងគេងថ្ងៃ។ ការគេងថ្ងៃក៏ផ្តល់ផលវិបាកមួយចំនួនដូចជា៖
- ភាពល្ហិតល្ហៃមកពីការគេង៖ ក្រោយពីក្រោកពីគេងថ្ងៃ គ្នាយើងខ្លះនឹងមានអារម្មណ៍រងីរងើ និងវង្វេងស្មារតី។
- បញ្ហាក្នុងការគេងពេលយប់៖ ជាទូទៅគេងថ្ងៃរយៈពេលខ្លីមិនមានប៉ះពាល់ដល់ការគេងពេលយប់ទេ។ ប៉ុន្តែប្រសិនជាយើងមានបញ្ហាគេងមិនលក់ពេលយប់ ការគេងថ្ងៃនឹងធ្វើឲ្យស្ថានភាពនេះកាន់តែអាក្រក់។ ការគេងថ្ងៃយូរអាចរំខានដល់ការគេងពេលយប់។
អត្ថបទពាក់ព័ន្ធ៖
- គេងមិនគ្រប់គ្រាន់ធ្វើឲ្យមានបញ្ហាទាំងនេះដល់ខួរក្បាល
- ក្រោកពីគេងមានអារម្មណ៍ថាខ្សោះៗខ្លួន មកពីបែបនេះសោះ!
- គេងតិច ឬច្រើនពេក ប៉ះពាល់ដល់ការចងចាំ! ចឹងគេងប៉ុន្មានម៉ោងល្អ?
តើគួរគេងថ្ងៃពេលណា?
ពេលដែលល្អសម្រាប់គេងថ្ងៃគឺ៖
- ហត់ខ្លាំង ឬងងុយគេងខ្លាំង
- គេងមិនគ្រប់គ្រាន់មកពីធ្វើការច្រើន ឬយូរ
- ចង់ទម្លាប់នឹងការគេងថ្ងៃ។
ប្រសិនជាយើងកំពុងមានបញ្ហាក្នុងការគេងថ្ងៃច្រើន និងមិនមានមូលហេតុច្បាស់លាស់ដូចជាហត់ខ្លាំងទេ គួរពិភាក្សាជាមួយគ្រូពេទ្យព្រោះអ្នកអាចកំពុងប្រើថ្នាំ ឬមានបញ្ហាក្នុងការគេង ឬស្ថានភាពផ្សេងៗដែលរំខានដំណេកពេលយប់។
តិចនិកល្អបំផុតសម្រាប់គេងថ្ងៃ
- គេងថ្ងៃរយៈពេលខ្លី៖ គេងថ្ងៃត្រឹមតែ១០ ទៅ២០នាទីជាការល្អ។ គេងថ្ងៃយូរអាចធ្វើឲ្យយើងរងីរងើក្រោយពីក្រោកពីគេង។ ប៉ុន្តែសម្រាប់មនុស្សពេញវ័យអាចគេងថ្ងៃបានយូរជាងនេះ។
- កុំគេងល្ងាចពេក៖ ការគេងថ្ងៃក្រោយម៉ោង៣ល្ងាចអាចរំខានដល់ការគេងយប់។ កត្តាផ្សេងៗទៀតដែលមានតួនាទីក្នុងសម្រេចថាពេលណាជាពេលល្អសម្រាប់គេងថ្ងៃមានដូចជា តម្រូវការនៃការគេង ទម្លាប់នៃការគេង អាយុ និងការប្រើប្រាស់ថ្នាំជាដើម។
- បង្កើតបរិយាកាសស្ងប់ស្ងាត់៖ យកល្អគួរគេងថ្ងៃនៅកន្លែងស្ងាត់ ងងឹត មានសីតុណ្ហភាពសមរម្យ និងមិនមានអ្វីរំខាន។
ក្រោយក្រោកពីគេងថ្ងៃគួរទុកពេលឲ្យខ្លួនឯងខ្លះមុននឹងបន្តធ្វើសកម្មភាពផ្សេងៗ ជាពិសេសសម្រាប់ការងារដែលត្រូវការឆ្លើយតបភ្លាមៗ។
អត្ថបទពាក់ព័ន្ធ៖
- គេងថ្ងៃច្រើនមិនល្អទេ បណ្ដាលឲ្យខួរក្បាលភ្លេចភ្លាំង
- ឆ្លៀតគេងថ្ងៃតិចៗ បានប្រយោជន៍ដល់បេះដូង ខួរក្បាល និងបន្ថយស្រ្តេស
- ទម្លាប់ញ៉ាំឆ្អែតភ្លាម ទម្រេតខ្លួនគេងភ្លាម គ្រោះថ្នាក់បំផុត
- ដឹងម៉ោងពេលចូលគេងបានត្រឹមត្រូវ ជួយកុំឲ្យថ្ងៃឡើងងងុយរកធ្វើអ្វីមិនកើត
- ឆ្ងល់អត់ ម៉េចបានយើងចេះតែងងុយ ក្រោយបាយថ្ងៃត្រង់?
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
[embed-health-tool-bmi]