ការផ្ដាច់បារី

ការ​ផ្ដាច់បារី - បើ​មិន​ជក់​ទេ​ជា​រឿង​ល្អ។ បើ​កំពុង​ជក់​បារី​ថ្មីថ្មោង គួរ​ពិចារណា ហើយ​ស្វែងរក​ដំណោះស្រាយ ថា​តើ​បង្កើត​ទម្លាប់ ឬ​វិធី​បែប​ណា​ដើម្បី​ផ្ដាច់​ឲ្យ​បាន ដើម្បី​កុំ​ឲ្យ​បន្ត​ទម្លាប់​បំផ្លាញ​សុខភាព​ខ្លួន​ឯង និង​មនុស្ស​ជុំវិញ​ខ្លួន ជា​ពិសេស​សមាជិក​គ្រួសារ ហើយ​បើ​ក្លាយ​ជា​អ្នក​ញៀន គួរ​តាំង​ចិត្ត​ខ្ពស់ ក្នុង​ការ​ប្ដេជ្ញា​ឈប់​ជក់​ឲ្យ​បាន។ បើអ្នកជក់កាន់ឆ្នាំហើយ តែប្រសិនបើតាំងចិត្តខ្ពស់ ​អាចផ្ដាច់​បារីឈប់ជក់បាន ជាជោគជ័យធំមួយ​ក្នុង​ជីវិត។ សូម​ស្វែងយល់​គន្លឹះ​នានា​ ក្នុង​មាតិកា​នេះ

ចំណេះដឹងទូទៅ

ការផ្ដាច់បារី

ការជក់បារី បង្កផលប៉ះពាល់ច្រើនដល់សុខភាពស្បែក

ដឹងទេថាការជក់បារី គឺបង្កគ្រោះថ្នាក់សម្បើមណាស់ ដល់សុខភាពរាងកាយគ្រប់ផ្នែក មិនថាតែអ្នកជក់ផ្ទាល់ ឬអ្នកនៅជុំវិញខ្លួននោះទេ សុទ្ធតែទទួលរងផលប៉ះពាល់ទាំងអស់។ ក្រៅពីនេះ ការជក់បារី ក៏បានប៉ះពាល់ទៅដល់សុខភាពស្បែក​ខ្លាំងណាស់ដែរ អាចបង្កជាជំងឺផ្សេងៗ ដែលគ្រប់គ្នានឹកស្មានមិនដល់។ ទាំងនេះ គឺដោយសារតែសារធាតុគីមីជាងបីពាន់ប្រភេទ ដែលបង្កប់ខ្លួនក្នុងថ្នាំជក់បង្កជាជំងឺស្បែក។ ១.ស្បែក​ចាស់ជាង​វ័យ ជាតិពុលក្នុងផ្សែងបារីបានដកហូតសារធាតុចិញ្ចឹមជាច្រើនប្រភេទក្នុងកោសិកាស្បែកបន្ដិចម្ដងៗ ក្នុងនោះមានសារធាតុអាហារបំប៉ន អ៊ុកស៊ីសែន ដែលទទួលបានពីលំហូរឈាមផ្ដល់ឲ្យជាប្រចាំ។ ចំពោះអ្នកជក់បារី ជាដំបូងស្បែកនឹង​មានអាការៈស្លេកស្លាំង ហើយវិវត្ដទៅជាខ្មៅ និងទៅជាជ្រួញ។ កត្ដានេះ គឺបណ្ដាលមកពីសារធាតុគីមីនៅក្នុង​បារី​បានចូលទៅបំផ្លាញ​ សារធាតុចិញ្ចឹម ខូលេជែន ដែលជាសារធាតុប្រូតេអ៊ីនយ៉ាងសំខាន់ ជួយចញ្ចឹមទ្រទ្រង់សុខភាពស្បែក។ កាលដែលស្បែករបស់យើងត្រូវបាត់បង់ជាតិ ខូលេជែនហើយ​ នោះនឹងងាយវិវត្ដទៅរកភាពជ្រួញជាងវ័យខ្លាំង​មិន​ខាន​។ ចង់គណនា BMI ចុចទីនេះ! ចង់គណនា BMR ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ! អ្នកស្រីវេជ្ជបណ្ឌិត Anjali Mahto ឯកទេសផ្នែកសុខភាពស្បែក ក៏បានបង្ហាញដែរថា ផលវិបាកនៃការជក់បារីនេះ បើចំពោះសុខភាពស្ដ្រីវិញ គឺងាយនឹងទទួលរងគ្រោះខ្លាំងជាងបុរសទៅទៀត។ មានន័យថា សុខភាពស្បែករបស់អ្នក​ជក់​បារី​ ឆាប់ចាស់ ជ្រួញ ជាងវ័យលឿនជាងបុរស ព្រោះកោសិកាស្បែក មិនថាស្បែមុខ ឬតួខ្លួននោះទេ គឺនឹងប្រឈមនូវជំងឺពីរប្រភេទ គឺជំងឺស្បែកស្ដើង និង​ជំងឺស្បែកឡើងក្រហម ពេលខ្លះអាចបង្កឲ្យមានស្នាមខ្មៅនៅរង្វង់ភ្នែកទៀតផង។ អត្ថបទគួរអាន៖ […]

ស្វែងរក ការផ្ដាច់បារី

ការផ្ដាច់បារី

ទុក្ខ​ធំ​ហើយ អ្នក​ជក់​បារី​ខូច​ទាំង​សុខភាព ថែម​ទាំង​ត្រូវ​ផាក​ពិន័យ​ទៀត

កន្លង​មកយើង​ត្រឹម​តែ​ដឹង​ជក់​បារី​បង្ក​ផលប៉ះពាល់​ចំពោះ​សុខភាព​ច្រើន​មុខ​ណាស់ ក្នុង​នោះ​មាន ប្រព័ន្ធ​សរសៃប្រសាទ ប្រព័ន្ធ​ដកដង្ហើម សរសៃ​ឈាម​បេះដូង រំលាយ​អាហារ មាន​បញ្ហា​ស្បែក សក់ និង​ក្រចក​ជា​ដើម។ ប៉ុន្តែ​ចាប់​ពី​ចុងឆ្នាំ ២០១៩ នេះ​​ទៅ ក្រសួង​សុខាភិបាល​នឹង​ចាប់​ផាក​ពិន័យ​ជា​ថវិកា ចំពោះ​អ្នក​ជក់បារី​នៅ​តាម​ទី​សាធារណៈ។ លោក​ស្រី​វេជ្ជបណ្ឌិត ឈា ឆដាភា ប្រធាន​មជ្ឈមណ្ឌល​ជាតិ​លើកកម្ពស់​សុខភាព នៃ​ក្រសួងសុខាភិបាល បានបញ្ជាក់ ក្នុង​ទិវា​ពិភពលោក​គ្មាន​ផ្សែង​បារី ក្រោម​ប្រធានបទ ថ្នាំជក់ និង​សុខភាព​សួត កាលពីព្រឹក​ថ្ងៃទី​៣០ ឧសភា ២០១៩​ថា ការ​អនុវត្ត​នេះ នឹង​ចាប់ពី​ខែធ្នូ ឆ្នាំ​២០១៩​តទៅ ដោយមាន​ក្រុម​អធិការកិច្ច ក្រសួង​ចំនួន ​៤៩០ ​នាក់ នៅ​ទូទាំង​ប្រទេស នឹងចុះ​ផាកពិន័យជា​ថវិកា​។ បារី​មិន​ត្រឹម​តែ​មាន​ផល​ប៉ះពាល់​ចំពោះ​អ្នក​ជក់​ប៉ុណ្ណោះ​ទេ អ្នក​ស្រូប​ផ្សែងបារី​ពីគេ​ក៏​គ្រោះថ្នាក់​ដែរ គ្រាន់តែ​ភាគរយ​តិច​ជាង​អ្នក​ជក់​ប៉ុណ្ណោះ នេះ​បើ​តាម​ការ​លើក​ឡើង​របស់​លោក​វេជ្ជបណ្ឌិត មុំ គង់ ប្រធាន​អង្គការ​ចលនា​ដើម្បី​សុខភាព។ យោងតាម​របាយការណ៍​របស់​អង្គការ​សុខភាព​ពិភពលោក ក្នុង ១ ឆ្នាំ មាន​ពលរដ្ឋ​កម្ពុជា​ប្រមាណ ១ ម៉ឺន​នាក់​បាន​ស្លាប់​ដោយ​ការ​ជក់បារី។ អ្នក​ប្រើប្រាស់​ថ្នាំ​ជក់ ជក់បារី ឬ​ស្រូប​ផ្សែងបារី​ដោយ​ប្រយោល បណ្តាល​ឲ្យ​កើត​ជំងឺ​កាច​សាហាវ​មួយ​ចំនួន ដូចជា ៖ – កើតជំងឺសរសៃឈាមបេះដូង – […]


ការផ្ដាច់បារី

កុំ​នៅ​ក្បែរ! អ្នក​ស្រូប​ផ្សែងបារី​ដោយ​ប្រយោលក៏​ប្រឈម​​ជំងឺ​សហាវច្រើន​មុខ​ដែរ

ផ្សែងបារី​ត្រូវ​គេ​ស្រាវស្រាវ​រក​ឃើញ​មាន​ផ្ទុក​សារធាតុ​គីមី សារធាតុ​គីមី​ពុល​ សារធាតុ​បង្ក​ទៅ​ជា​ជំងឺ​មហារីក​រាប់ពាន់​រាប់រយមុខ។ បារី​មិន​ត្រឹម​តែមាន​ផល​ប៉ះពាល់​ចំពោះ​អ្នក​ជក់​ប៉ុណ្ណោះ​ទេ អ្នក​ស្រូប​ផ្សែងបារី​ពីគេ​ក៏​គ្រោះថ្នាក់​ដែរ គ្រាន់តែ​ភាគរយ​តិច​ជាង​អ្នក​ជក់​ប៉ុណ្ណោះ។ នេះ​បើ​តាម​ការ​លើក​ឡើង​របស់​លោក​វេជ្ជបណ្ឌិត មុំ គង់ ប្រធាន​អង្គការ​ចលនា​ដើម្បី​សុខភាព។ តាម​របាយការណ៍​របស់​អង្គការ​សុខភាព​ពិភពលោក ក្នុង ១ ឆ្នាំ មាន​ពលរដ្ឋ​កម្ពុជា​ប្រមាណ ១ ម៉ឺន​នាក់​បាន​ស្លាប់​ដោយការ​ជក់បារី។ ជក់​បារី​បង្ក​ផល​ប៉ះពាល់​ចំពោះ​សុខភាព​ច្រើន​មុខ​ណាស់ ក្នុង​នោះ​មាន ប្រព័ន្ធ​សរសៃប្រសាទ ប្រព័ន្ធ​ដកដង្ហើម សរសៃ​ឈាម​បេះដូង រំលាយ​អាហារ មានបញ្ហាស្បែក សក់ និងក្រចក។ អត្ថបទពាក់ព័ន្ធ៖ ឈប់លេសទៀត នេះជា​វិធីសាស្ត្រ​ងាយៗ ដើម្បី​ផ្តាច់​បារី ខាងក្រោម​នេះ​ជា​ជំងឺ​កាច​សាហាវ​មួយ​ចំនួន បណ្តាល​មក​ពី​ការ​ជក់បារី និង​ស្រូប​ផ្សែង​បារី​ដោយ​ប្រយោល ៖ – កើតជំងឺសរសៃឈាមបេះដូង – កើតមហារីកមាត់ធ្មេញ – ដាច់សរសៃឈាមខួរក្បាល – កើតមហារីកសួត – មហារីកបំពង់ក ។ ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕


ការផ្ដាច់បារី

ឈប់លេសទៀត នេះជា​វិធីសាស្ត្រ​ងាយៗ ដើម្បី​ផ្តាច់​បារី

ឲ្យ​តែ​នៅ​ក្បែរ​គេ មិន​មែន​គេ​រើស​អើង​ទេ គឺ​ត្រូវ​មាត់​តែ​ម្តង អារម្មណ៍​នេះ គ្នា​យើង​ជក់​បារី​ដឹង​ច្បាស់​ជាង​គេ។ គ្នា​យើង​ខ្លះ យក​លេស​ផ្តាច់​មិន​បាន ត្រូវ​ការ​ពេល ពិបាក​ចេះ​ពិបាក​ចុះ ទោះ​ដឹង​ហើយ​បារី ប៉ះ​ពាល់​សុខ​ភាព​ខ្លាំង​ប៉ុណ្ណា។ ឈប់​មាន​លេស​ទៀត បើ​ចង់​ផ្តាច់​បារី ចាំ “Hello គ្រូពេទ្យ” ប្រាប់​ផល​ប៉ះពាល់ និង​តិចនិក​ពិសេស ដើម្បី​ផ្តាច់​បារី​បាន​ងាយ។ ១- ផល​ប៉ះពាល់​សុខភាព​ដោយ​សារ​ជក់​បារី បារី គឺ​មាន​សារធាតុ​ពុល បង្ក​ផល​ប៉ះ​ពាល់​ជា​ច្រើន​ដល់​សុខភាព មាន​ដូច​ជា៖ – ប្រព័ន្ធ​សរសៃ​ប្រសាទក​ណ្តាល៖ សារធាតុ នីកូទីន ក្នុង​បារី អាច​ជួយ​ធ្វើ​ឲ្យ​រំសាយ​អារម្មណ៍ និង​មាន​កម្លាំង​ក្នុង​រយៈ​ពេល​ខ្លី។ តែ​ក្រោយ​ពេល​អស់​ជាតិ​នីកូទីន គ្នា​យើង​នឹង​មាន​អារម្មណ៍​ត្រូវ​ការ​សារធាតុ​នេះ​បន្ថែម​ទៀត ហើយ​ធ្វើ​ឲ្យ​កាន់​តែ​អស់​កម្លាំង​ខ្លាំង។ – ប្រព័ន្ធ​ដក​ដង្ហើម៖ ពេល​ផ្សែង​បារី​ចូល​ក្នុង​សួត វា​អាច​នឹង​ធ្វើ​ឲ្យ​ខូច​សួត ហើយ​ពេល​ជក់​យូរៗ​ទៅ សួត​នឹង​លែង​ចាប់ ច្រោះ​សារធាតុ​ពុល​បាន​ទៀត​ហើយ នាំ​ឲ្យ​យើង​ងាយ​នឹង​មាន​ជំងឺ​សួត​មួយ​ចំនួន ដូច​ជា ការ​បង្ករោគ​ក្នុង​សួត និង​ផ្តាសាយ ជា​ដើម។ – ប្រព័ន្ធ​សរសៃ​ឈាម​បេះដូង៖ សារ​ធាតុ នី​កូទីន ក្នុង​បារី នឹង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ប្រព័ន្ធ​សរសៃ​ឈាម​បេះដូង​ទាំងមូល ហើយ​ពេល​យើង​ស្រូប​ផ្សែង​បារី​ចូល ធ្វើ​ឲ្យកម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​កើន​ឡើង​ផង​ដែរ។ យូរៗ​ទៅ នឹង​ធ្វើ​ឲ្យ​ជាតិ​កូលេស្តេរ៉ូល​ល្អ​ក្នុង​ឈាម​ថយ​ចុះ បង្កើត​ទៅ​ជា​បញ្ហា​ឡើង​សម្ពាធ​ឈាម​តែ​ម្តង នាំ​ឲ្យ​ប្រឈម​មុខ​ខ្ពស់​កើត​មាន ផ្ដាច់​បារី ដែល​មាន​ទាក់ទង​ជាមួយ​ជំងឺ​បេះ​ដូង។ – ស្បែក […]

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ