backup og meta

កើតពពែឆ្កែ មកពីអ្វីឲ្យប្រាកដ?

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ដេត ធន្នី · កែ Jul 05, 2019

    កើតពពែឆ្កែ មកពីអ្វីឲ្យប្រាកដ?

    ចាស់ៗ​តែង​ហាម​មិន​ឲ្យ​មើល​ឆ្កែកំពុង​ពាក់​គ្នា​ទេ ព្រោះ​អាច​នាំ​ឲ្យ​កើត​ពពែ​ឆ្កែ តើ​ពិត​ជា​អ៊ីចឹង​មែន​អត់? តាម​ក្បួន​ពេទ្យ​កើត​ពពែ​ឆ្កែ​បណ្តាល​មក​ពី​មូលហេតុ​អី?

    ចម្លើយ​ចំពោះ​សំណួរ​ខាង​លើ គឺ​មិន​ពិត​នោះ​ទេ។ លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯកទេស​ជំងឺ​ទូទៅ បកស្រាយ​ថា ការ​លើក​ឡើង​នេះ​គ្រាន់​ជំនឿ​តៗ​គ្នា​ប៉ុណ្ណោះ ចំពោះ​មូលហេតុ​ពិត​ដែល​នាំ​ឲ្យ​កើត​ពពែ​ឆ្កែ ឬ​កើត​បុស​ភ្នែក​ បណ្តាល​មក​ពី​ការ​រលាក​​ក្រពេញ មីបូមាន ដោយសារ​​បាក់​តេរី ឬវីរុស។

    “នៅ​ជុំវិញ​ភ្នែក​មាន​ក្រពេញ​ តែ​កាល​ណា​មាន​ការ​បង្ក​រោគ​នៅ​ក្រពេញ​នោះ​​នាំ​​ឲ្យ​​ហើម ក្រហម រមាស់​ និងហូរទឹកភ្នែក កើត​ទៅ​ជា​បុស ក​ខ្ទុះ​នៅ​ត្របក​ភ្នែក ដែល​យើង​ចំណាំ​ថា កើត​ពពែ​ឆ្កែ​នោះ’។ លោក​វេជ្ជបណ្ឌិត រៀប​រាប់។

    កើត​ពពែ មាន​២​កម្រិត ទី១​គឺ​កម្រិត​ស្រាល ដែល​គ្រាន់​ឡើង​ក្រហម​ប៉ោង​នៅ​លើ​ភ្នែក និង​ទី២​គឺ​ការ​កើត​ពពែ​ឆ្កែ​ដោយ​មាន​ខ្ទុះ។ ចំពោះ​ករណី​កើត​ពពែ​ឆ្កែ​ដោយ​គ្រាន់​តែ​ឡើង​ប៉ោង​នោះ វា​នឹង​បាត់​ទៅ​វិញ​ឯក​ឯង មិន​ចាំ​បាច់​ព្យាបាល​នោះ​ទេ គ្រាន់​យើង​ស្អំ​ទឹក​ក្តៅ​ឧណ្ហៗ ដើម្បី​ឲ្យ​​រលាយ និង​បាត់ប៉ោង​ទៅ​វិញ។ ចំពោះ​ការ​កើត​ពពែ​ដោយ​មាន​ខ្ទុះ​តម្រូវ​ឲ្យ​ប្រើ​ថ្នាំ ឬ​ទៅ​ជួប​គ្រូពេទ្យ​ដើម្បី​ជោះ​យក​ខ្ទុះ​ចេញ តែ​ករណី​ខ្លះ​ខ្ទុះ​នោះ​បែក​ដោយ​ខ្លួន​ឯង។

    អត្ថបទពាក់ព័ន្ធ៖ 

    ពពែឆ្កែ១

    ដើម្បី​បង្ការ​ការ​កើត​ពពែ​ឆ្កែ លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ណែនាំ​យើង​សម្អាត​ភ្នែក​ឲ្យ​បាន​ស្អាត​ជា​និច្ច ពិសេស​នៅ​ពេល​ចេញ​ក្រៅ​ប៉ះ​ខ្យល់ ឬ​ធូលី កុំ​ឧស្សាហ៍​ញី​ភ្នែក កុំ​យក​ដៃ​កខ្វក់​ទៅ​ប៉ះពាល់​ភ្នែក។

    ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ ដេត ធន្នី · កែ Jul 05, 2019

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម