backup og meta

ស្រ្តីពពោះស្លៀកពាក់រឹបៗ ធ្វើឲ្យខូចទ្រង់ទ្រាយគភ៌ កូនក្រពឹតច្រមុះ?

ស្រ្តីពពោះស្លៀកពាក់រឹបៗ ធ្វើឲ្យខូចទ្រង់ទ្រាយគភ៌ កូនក្រពឹតច្រមុះ?

ស្រ្តីពពោះស្លៀកពាក់រឹបៗ ធ្វើឲ្យខូចទ្រង់ទ្រាយគភ៌ កូនក្រពឹតច្រមុះ?

ម៉ាក់ៗពពោះ ត្រូវ​ចាស់ៗ​ហាម​មិន​ឲ្យ​ស្លៀក​ពាក់​រឹបៗទេ ដោយ​សារ​ខ្លាច​ថប់​ដង្ហើម​កូន​ក្នុង​ផ្ទៃ ឬ​ខ្លាច​ក្រពឹត​ច្រមុះ ខូច​ទ្រង់​ទ្រាយ​គត៌ តែ​បើ​តាម​ក្បួនវេជ្ជសាស្រ្តវិញ គឺ​មិន​គិត​ដូច​នេះ​ទេ។

បើ​តាម​ការ​ឲ្យ​ដឹង​ពី​លោក​វេជ្ជបណ្ឌិត គាន់ អូន ប្រធាន​ផ្នែក​រោគ​ស្រ្តី​នៃ​មន្ទីរពេទ្យ​កាល់ម៉ែត បាន​បក​ស្រាយ​ថា ការ​ស្លៀក​ពាក់​រឹបៗ គឺ​មិន​មាន​បញ្ហា​អី​នោះ​ទេ គ្រាន់​តែ​វា​អាច​ផ្តល់​ផល​ពិបាក​ដល់​ខ្លួន ព្រោះ​តឹង​ពោះ​ដោយសារ​កូន​ផង ហើយ​បើ​ស្លៀក​រឹប​ទៀត អាច​ធ្វើ​ឲ្យ​មាន​អារម្មណ៍​ថា​មិន​ស្រណុក​។

លោក​វេជ្ជបណ្ឌិត បាន​ឲ្យ​ដឹង​ថា “នៅ​ពេល​ពោះ​កាន់​តែ​ធំ សរីរាង្គ​ដែល​នៅ​ក្នុង​ពោះ​ត្រូវ​ការ​ភាព​ទូលាយ កាល​ណា​តឹង​ទាំង​ក្នុង​ពោះ ហើយ​រឹប​ឲ្យ​តឹង​ពី​ក្រៅ​ទៀត ជា​ធម្មតា វា​តឹង​ធ្វើ​ឲ្យ​មាន​អារម្មណ៍​ធុញ​ថប់ ពិបាក​ធ្វើ​នេះ​ធ្វើ​នោះ​បាន’។ ដូច​នេះ​ហើយ ទើប​ភាគ​ច្រើន​ស្រ្តី​ពពោះ​ត្រូវ​បាន​ណែ​នាំ​ឲ្យ​ស្លៀក​សម្លៀក​បំពាក់​ណាធូរៗ ដើម្បី​កុំ​ឲ្យ​ថប់ ឬ​មិន​ស្រួល​ខ្លួន​តែ​ប៉ុណ្ណឹង​ឯង។

ចំពោះ​ការ​ប៉ះពាល់​ដល់​ទារក ឬ​មិន​ប៉ះពាល់ លោក​វេជ្ជបណ្ឌិត បាន​បន្ត​ពន្យល់ មិន​បាច់​បារម្ភ​ទេ ព្រោះ​ការ​ស្លៀក​ពាក់​រឹប ឬ​តឹង ពេល​ពពោះ គ្មាន​បញ្ហា​អី​ប៉ះពាល់​ដល់​ទារក​ក្នុង​ផ្ទៃ​ទេ ។ ទោះ​មិន​មាន​ប៉ះពាល់​ដល់​កូន ប្រសិន​បើ​ស្លៀក​រឹប ហើយ​មាន​អារម្មណ៍​មិន​ស្រួល​ខុស​ធម្មតា ត្រូវ​ទៅ​ជួប​ពេទ្យ​ជំនាញ ដើម្បី​ពិនិត្យ​ ចៀស​វាង​បញ្ហា​ផ្សេង​ៗ​កើត​មានបណ្តាល​ឲ្យ​ប៉ះពាល់​សុខភាព​ទាំង​ម្តាយ និង​កូន។​​​​

អត្ថបទពាក់ព័ន្ធ៖

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

[embed-health-tool-due-date]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

កំណែ​ប្រែបច្ចុប្បន្ន

20/05/2020

អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ដេត ធន្នី


អត្ថបទពាក់ព័ន្ធ

ចង់ឆាប់មានកូន ស្រីៗមិនគួររំលងរបបអាហារទាំង៥ប្រភេទនេះឡើយ

ធ្វើម៉េចដឹងថា ម៉ាក់ៗគ្រាន់តែសោកសៅក្រោយសម្រាលឬមានជំងឺធ្លាក់​ទឹកចិត្ត​ក្រោយ​សម្រាល​?​ ​


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ May 20, 2020

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម