backup og meta

ហេតុអីកូនក្រៅស្បូន មិនអាចទ្រទ្រង់ការលូតលាស់បាន?

ហេតុអីកូនក្រៅស្បូន មិនអាចទ្រទ្រង់ការលូតលាស់បាន?

ចូលចិត្តព័ត៌មាន “Hello គ្រូពេទ្យ” សូមចូលរួមស្ទង់មតិនៅទីនេះ។ មតិអ្នកទាំងអស់គ្នា ពិតជាមានតម្លៃសម្រាប់ “Hello គ្រូពេទ្យ” អាចកែលម្អព័ត៌មានឲ្យកាន់តែប្រសើរ!

ស្ត្រី​ដែល​បង្ក​កំណើត​កូន​ក្រៅ​ស្បូន​ប្រឈម​នឹង​គ្រោះថ្នាក់​ខ្លាំង ប្រសិនបើ​មិន​អាច​ជួយ​បាន​ទាន់​ពេល​វេលា បណ្ដាល​ឲ្យ​បែក​ឈាម​ពេញ​ពោះ។ តើ​ហេតុអ្វីបានជាដៃស្បូនមិនអាចទ្រទ្រង់ការលូតលាស់របស់គភ៌បាន?

សាស្ត្រាចារ្យ​វេជ្ជបណ្ឌិត កែវ មួយស្រូយ ឯកទេស​សម្ភព និង​រោគ​ស្ត្រីថាកូន​ក្រៅ​ស្បូន​ជា​កូន​ដែល​មិន​នៅ​ក្នុង​ស្បូន ដែល​វា​ទុំ​លើ​ដៃ​ស្បូន​អាច​ខាង​ឆ្វេង ឬ​ស្ដាំ ហើយ​ដៃ​ស្បូន​មាន​សភាព​ទន់​ៗ តូច​មែនទែន​ប្រហាក់ប្រហែល​សរសៃ​ធូប និង​កន្លែង​ខ្លះ​ប៉ុន​ជើង​ធូប​តែ​ប៉ុណ្ណោះ មិន​អាច​រីក​រួម​ដូច​តួ​ស្បូន​បាន​ឡើយ។

អនុប្រធាន​មជ្ឈមណ្ឌល​ជាតិ​គាំពារ​មាតា និង​ទារក​បាន​បន្ត​ទៀត​ថា ព្រោះតែដៃស្បូន​មាន​សាច់ដុំ​បន្តិចបន្តួច និងវា​មាន​ចលនា​តែ​នាំ​គ្រាប់​ពូជ​ពី​ក្រពេញ​ទៅ​ក្នុង​ស្បូន ដើម្បី​ឲ្យ​គ្រាប់​ពូជ​បង្ក​កំណើត​ ​ហើយការ​កបង្កកំណើត​នោះ ១/៣ នៅ​ដៃ​ស្បូន​នៅ​ខាង​ក្រៅ​។ បន្ទាប់ពី​បង្ក​កំណើត​ហើយ​បាន​ត្រឡប់​ចូល​ទៅ​ក្នុង​ស្បូន​វិញ ហើយ​ដៃ​ស្បូន​ជា​អ្នក​បឺត​ចូល​ទៅ។ លោក​បន្ថែម​ទៀត​ថា បើ​មាន​ឧបសគ្គ​ណា​មួយ ​គ្រាប់​ពូជ​ដែល​បង្ក​កំណើត​ហើយ​នោះ មិន​អាច​រត់​ចូល​ទៅ​ក្នុង​ស្បូន​ទាន់​ក្នុង​អំឡុង​ថ្ងៃ​ទី ៥ គឺ​នៅ​ជាប់​ត្រង់​នោះ ដែល​ហៅ​ថា​កូន​ក្រៅ​ស្បូន។

ចំពោះ​មូលហេតុ​ដែល​ដៃ​ស្បូន​មិន​អាច​ទ្រទ្រង់​ការ​រីក​ធំ​ធាត់​របស់​គភ៌​បាន ព្រោះ​ក្នុង​មួយ​ខែ​គភ៌​វិវត្តន៍​បាន​ទំហំ ១ សង់ទីម៉ែត្រ តែ​ដៃ​ស្បូន​មាន​រូបរាង​ប៉ុន​ធូប ឬ​ទំហំ​ស្មើ​នឹង​កន្លះ​សង់ទីម៉ែត្រ។ នៅ​ពេល​គភ៌​ធំ ដៃ​ស្បូន​នឹង​រីក​ប៉ោង​រហូត​ប្រេះ ហើយ​យ៉ាង​យូរ​លើស​ពី​មួយ​ខែ​បន្តិច​បណ្ដាល​ឲ្យ​បែក​សរសៃ​ឈាម បូក​រួម​ទាំង​ដៃ​ស្បូន​សម្បូរ​សរសៃ​ឈាម​ទៀត​នោះ ឈាម​នឹង​ហូរ​ពេញ​ពោះ។

ក្រោយ​ពេល​បែក​ហូរ​ឈាម​ពេញ​ពោះ​ស្ត្រី​នឹង​មាន​អារម្មណ៍​ថា​ឈឺ​អួល​ៗ និង​សភាព​ស្លេក​ទៅ​ៗ​ព្រោះ​បាត់បង់​ឈាម​នោះ​ឯង។ ការ​បែក​ឈាម​តាម​សរសៃ​ឈាម​ដៃ​ស្បូន​រហូត​ដក់​ក្នុង​ពោះ អាច​បណ្ដាល​ឲ្យ​គ្រោះថ្នាក់​ដល់​ជីវិត។ ប្រសិនបើ​ការ​ហូរ​ឈាម​លើស​ពី ១ លីត្រ​ស្រ្តី​អាច​មាន​សញ្ញា​ចង់​សន្លប់ ដោយសារ​ការ​ខ្វះ​ឈាម ហើយ​បើ​ហូរ​អស់ ៣ លីត្រ​ជាង​ពី​ក្នុង​ខ្លួន​អាច​ស្លាប់​បាន បើ​សង្គ្រោះ​មិន​ទាន់​ពេល​វេលា។

[embed-health-tool-due-date]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

កំណែ​ប្រែបច្ចុប្បន្ន

23/10/2020

អត្ថបទ​ដោយ Try Ravi

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ថាត់ រ័ត្នមូនីតា


អត្ថបទពាក់ព័ន្ធ

វិធីបង្ការល្អៗ សម្រាប់ស្រ្តីមានផ្ទៃពោះ ចៀសវាងបញ្ហាកូនក្រៅស្បូន

មូលហេតុបណ្ដាលឲ្យស្រីៗពពោះ មានកូនក្រៅស្បូន


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ Try Ravi · កែ Oct 23, 2020

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម