ម៉ាក់ៗរូបណាដែលមិនចង់ឲ្យការពពោះរយៈពេល៩ខែ ទៅដោយរលូនគ្មានបញ្ហានោះ ប៉ុន្តែអំឡុងពេលពពោះ ម៉ាក់ៗមួយចំនួនអាចជួបបញ្ហាតូច ឬធ្ងន់ធ្ងរ។ ហើយបញ្ហាមួយដែលម៉ាក់ៗពពោះ គួរប្រយ័ត្ន គឺសុកពាំងមាត់ស្បូន ដែលអាចផ្ដល់ជាផលវិបាកច្រើនដល់ទាំងម៉ាក់ៗ និងអាអូនក្នុងផ្ទៃ។
តាមការបកស្រាយឲ្យដឹងពីលោកវេជ្ជបណ្ឌិត ច័ន្ទ រស្មី ឯកទេសផ្នែកសម្ភព និងរោគស្ត្រី សុកពាំងមាត់ស្បូន ជាសុកស្ថិតនៅក្នុងស្បូន មានទីតាំងមិនធម្មតានៅទាប ឬនៅពីលើមាត់ស្បូនតែម្ដង។ បញ្ហាសុកពាំងមាត់ស្បូននេះ អាចបង្កផលវិបាកច្រើនដល់ម្ដាយ និងគភ៌ច្រើនគួរឲ្យកត់សម្គាល់ដូចជា៖
ផលវិបាកចំពោះម្ដាយ
– ធ្លាក់ឈាមមុនសម្រាល
– កូនបង្ហាញទម្រង់មិនត្រឹមត្រូវ
– សុកកូនមិនធម្មតា
– ធ្លាក់ឈាមក្រោយសម្រាល
– បង្ករោគក្រោយសម្រាល
ផលវិបាកចំពោះទារក
– ការលូតលាស់ និងការធំធាត់ក្នុងផ្ទៃយឺត
– ខ្វះអុកស៊ីសែន កូនខ្សោយ
– កូនមិនគ្រប់ខែ
– កូនស្លាប់
វេជ្ជបណ្ឌិតរូបនេះបន្តថា ចំពោះម៉ាក់ៗពពោះតិចជាង ៣៦ សប្ដាហ៍ មានធ្លាក់ឈាមតិចតួចត្រូវសម្រាកលើគ្រែ ចៀសវាងការរួមភេទ ឬត្រូវទៅមន្ទីរពេទ្យជាបន្ទាន់ បើឈាមបន្តធ្លាក់ទោះតិចក្ដី ឬច្រើនក្ដី។ ក្នុងករណីដែលគភ៌លើសពី ៣៦ សប្ដាហ៍ ឬមានឈាមធ្លាក់ច្រើន ពេទ្យអាចសម្រេចឲ្យម៉ាក់ៗសម្រាលដោយវះកាត់ជាបន្ទាន់។
[embed-health-tool-due-date]