ជាទូទៅនៅពេលម៉ាក់ៗមានក្រុមឈាមដក(-) ហើយទារកមានក្រុមឈាមបូក(+) ប្រព័ន្ធភាពស៊ាំ របស់ម៉ាក់ៗអាចបង្កើតអង់ទីករប្រឆាំងនឹងកោសិការបស់ទារក ប្រសិនបើកូនក្នុងផ្ទៃមិនមែនជាការពពោះកូនទីមួយ។ នេះជាការលើកឡើងរបស់មន្ទីរពេទ្យកាល់ម៉ែត។
១- ស្ត្រីណាខ្លះអាចមានបញ្ហានេះ?
នៅពេលចាប់ផ្ដើមមានផ្ទៃពោះក្រុមឈាមរេស៊ីស ត្រូវតែដឹង។ incompatibilité rhésus កើតមានលើស្ត្រី ដែលមានក្រុមឈាមរេស៊ីសដក ( A- B- AB- O-) ហើយទារកក្នុងផ្ទៃមានក្រុមឈាម រេស៊ីសបូក(A+ B+ AB+ O+)។
២- គន្លឹះងាយយល់ម៉ាក់ៗរេស៊ីស (-) ហើយទារករេស៊ីស (+)
គ្រាប់ឈាមក្រហមរបស់ទារកដែលមានរេស៊ីស (+) នៅលើសម្បកមាន antigène D រីឯម៉ាក់ៗដែលមានក្រុមឈាមរេស៊ីស (-) គឺមិនមាន antigène D នោះទេ។ ធម្មតាក្រោយពេលសម្រាល រលូត រំលូតកូន ឬកូនក្រៅស្បូន កោសិកាទារកអាចឆ្លងចូលទៅក្នុងចរន្តឈាមម៉ាក់ៗ ហើយខ្លួនម៉ាក់ក៏ចាប់បង្កើតអង់ទីករហៅថា agglutinines irrégulières។ នៅពេលពពោះលើកក្រោយ អង់ទីករនេះនឹងប្រឆាំងកោសិកាទារកដែលមាន antigène D ដែលខ្លួនម៉ាក់ៗគិតថាជារបស់ចម្លែក។ ទារកប្រឈមនឹងការខូចខាតគ្រាប់ឈាមក្រហម ដែលធ្វើឲ្យចុះខ្សោយហើយ អាចស្លាប់ក្នុងពោះ។
អត្ថបទគួរអាន៖
- តិចនិកជួយម៉ាក់ៗដោះស្រាយបញ្ហាស្ត្រេសក្រោយសម្រាល
- ការឈឺចាប់ក្រោយសម្រាល ៧ យ៉ាងកើតលើរាងកាយ ម៉ាក់ៗគួរដឹង
- ម៉ាក់ៗដឹងអត់ បញ្ហាសុខភាពផ្លូវចិត្តជាផលវិបាកទូទៅមួយអំឡុងពេលពពោះ
- ក្រោយសម្រាល ម៉ាក់ៗបត់ជើងតូចមិនចេញត្រូវធ្វើបែបណា?
- ស្ត្រីចៀសមិនផុតពីការផ្លាស់ប្ដូរទ្វារមាស ៤ យ៉ាងនេះ ក្រោយសម្រាលកូនរួច
៣- ម៉ាក់គន្លឹះងាយយល់រេស៊ីស (-) ហើយទារករេស៊ីស (+) ប្រការគួរយល់ដឹង
⁃ នៅពេលផ្ទៃពោះកូនទីមួយ ពុំមានគ្រោះថ្នាក់ចំពោះទារកក្នុងផ្ទៃទេ ព្រោះឈាមម៉ាក់ ៗ និងឈាមកូនត្រូវខណ្ឌចែកដោយឡែកពីគ្នាដោយសារសុក។
⁃ គ្រោះថ្នាក់គឺកើតលើផ្ទៃពោះកូនបន្តបន្ទាប់។
⁃ ធម្មតាពេលសម្រាលកូន រលូត រំលូត ឬកូនក្រៅស្បូន កោសិកាទារកអាចឆ្លងចូលទៅក្នុងចរន្តឈាមម៉ាក់ ហើយខ្លួនម៉ាក់ក៏ចាប់បង្កើតអង់ទីករហៅថា agglutinines irrégulières ប្រឆាំងនឹង កោសិកាទារកដែលមាន antigène D ហើយដែលខ្លួនម៉ាក់គិតថាជារបស់ចម្លែក។
⁃ នៅពេលពពោះផ្ទៃពោះបន្ទាប់ បើទារកនៅតែរេស៊ីស ticorps របស់ម៉ាក់អាចឆ្លងកាត់សុកចូលទៅឈាមកូនហើយវាយបំផ្លាញគ្រាប់ឈាមក្រហមកូន ដែលធ្វើឲ្យទារកអាចស្លាប់ក្នុងពោះ ដោយសារការខូចខាតគ្រាប់ឈាមក្រហម។
៤- ផលវិបាក
ស្ត្រីប្រឈមនឹងការរលូតកូន ឬកូនស្លាប់ក្នុងពោះ។
៥- ការការពារ ឬបង្ការ
⁃ ការស្វែងរក agglutines irrégulières ពេលចាប់ផ្ដើមមានផ្ទៃពោះ។
⁃ ការតាមដានស្ត្រីដែលប្រឈម ដោយការពិនិត្យឈាម និងតាមដានអេកូទារកក្នុងផ្ទៃ។
⁃ ការចាក់ថ្នាំ Immunoglobulines anti-D ក្រោយពេលសម្រាលកូនម្តងៗ ក្រោយពេលរំលូតកូន ឬរលូតកូន ដើម្បីបន្សាប( neutraliser) គ្រាប់ឈាមក្រហមដែលរ៉េស៊ីស (+) ក្នុងបំណង ចៀសវាងការផលិតអង់ទីករ agglutinines irrégulières ដើម្បីការពារទារកពេលផ្ទៃពោះបន្ទាប់។
⁃ ការចាក់បង្ការពេលកំពុងពពោះអាចធ្វើបានចំពោះស្ត្រីនៅ ត្រីមាសទី៣ នៃគភ៌។
ចំណុចសំខាន់
[embed-health-tool-due-date]