នៅអំឡុងពេលមានផ្ទៃពោះ រាងកាយរបស់ស្រីៗយើងឆ្លងកាត់ការប្រែប្រួលអ័រម៉ូនជាច្រើន ហើយកត្តានេះ ការរួមភេទអាចធ្វើឲ្យយើងមានអារម្មណ៍មិនដូចពីមុនឡើយ។ ជាទូទៅ មានស្រីៗមួយចំនួនកើនឡើងតម្រេក ប៉ុន្តែគ្នាយើងភាគច្រើនទៀតបែរជាគ្មានអារម្មណ៍ទៅវិញ។ ពិតណាស់មានមូលហេតុមួយចំនួននៅពីក្រោយការបាត់បង់ចំណង់ផ្លូវភេទ ដែលកត្តាចម្បងនោះគឺរូបរាងកាយដែលគ្មានភាពទាក់ទាញនេះតែម្ដង។ យ៉ាងណាមិញ នៅពេលដែលយើងរួមភេទនៅអំឡុងពេលមានផ្ទៃពោះ យើងអាចនឹងជួបរឿងរ៉ាវទាំង៤ខាងក្រោមនេះ។
១. ការគ្មានទំនុកចិត្តលើរូបរាង
ជាធម្មតា នៅពេលដែលយើងមានផ្ទៃពោះ យើងច្បាស់ជាបាត់បង់ទំនុកចិត្តចំពោះរូបរាងកាយជាមិនខាន។ ក្រៅពីនេះ រាងកាយយើងប្រឈមនឹងការផ្លាស់ប្ដូរនៅគ្រប់ត្រីមាសទាំងអស់។ សម្រាប់ស្រីៗមួយចំនួន អាការៈចាញ់កូននៅត្រីមាសទី១ គឺជាអំឡុងពេលដ៏ពិបាកបំផុត។ ជាមួយគ្នានេះដែរ គ្នាយើងមួយចំនួនទៀត អាចនឹងកើតមានអាការៈអស់កម្លាំងខ្លាំងនៅត្រីមាសទី១ ក៏ដូចជាពុំមានអារម្មណ៍ថាខ្លួនមានភាពទាក់ទាញតទៅទៀត នៅពេលដែលចូលដល់ត្រីមាសទី២ និងទី៣។ កត្តានេះ ធ្វើឲ្យយើងពុំអាចមានអារម្មណ៍រំភើបរីករាយជាមួយនឹងការរួមភេទឡើយ។ ដូច្នេះហើយ ការពិភាក្សាជាមួយនឹងដៃគូគឺជាជម្រើសដ៏ប្រសើរនៅអំឡុងពេលនេះ។
២. ដៃគូយើងអាចមានភាពស្រពិចស្រពិលពីរឿងរួមភេទ
ពិតណាស់ ដៃគូយើងអាចមានអារម្មណ៍ភ័យខ្លាច ក្នុងការចាប់ផ្ដើមការរួមភេទ ដោយសារតែគាត់ខ្វល់ខ្វាយថា ដៃគូដែលកំពុងពពោះ ឬកូនដែលនៅក្នុងផ្ទៃ អាចនឹងមានការឈឺចាប់។ ហេតុនេះហើយ ចូរកុំគិតថាគាត់អស់អារម្មណ៍ចំពោះរឿងលើគ្រែជាមួយនឹងយើងអី។
៣. ស្រីៗយើងកើនឡើងចំណង់ផ្លូវភេទ
រាងកាយរបស់មនុស្សយើងគ្រប់គ្នា គឺមិនដូចគ្នានោះទេ ហើយចំពោះមនុស្សស្រីដែលកំពុងតែពពោះក៏ដូចគ្នាដែរ។ ជាក់ស្ដែង អ័រម៉ូនដើរតួនាទីដ៏សំខាន់ក្នុងការកំណត់អំពីអារម្មណ៍ផ្លូវភេទនេះ។ ស្រីៗខ្លះអាចស្អប់ការរួមភេទនៅអំឡុងពេលមានគភ៌ រីឯស្រីៗខ្លះទៀតក៏មានចំណង់ផ្លូវភេទខ្ពស់ផងដែរ។ ចំណុចនេះ គឺដោយសារតែការកើនឡើងនៃលំហូរឈាម និងទឹករម្អិលនៃប្រដាប់ភេទ។
៤. គិតហួសពីការរួមភេទតាមទ្វារមាស
យើងអាចមិនចង់បណ្ដែតបណ្ដោយខ្លួនក្នុងការរួមភេទ ប៉ុន្តែការបបោសអង្អែល ការកាន់ ការថើបដៃគូ? ពិតណាស់ មានវិធីសាស្ត្រដ៏ល្អក្នុងការបង្កើនទំនាក់ទំនងជាមួយនឹងដៃគូ នៅពេលដែលយើងមានផ្ទៃពោះ។ ការរួមភេទតាមទ្វារមាសអាចមិនមានអារម្មណ៍រំភើបស្រើបស្រាលឡើយ ជាពិសេសនៅអំឡុងត្រីមាសទី៣។ ប៉ុន្តែ ការបបោសអង្អែលមុនពេលរួមភេទ អាចជាតិចនិកដ៏អស្ចារ្យដើម្បីដាស់អារម្មណ៍ចំពោះរឿងលើគ្រែ។
[embed-health-tool-due-date]