ស្រីៗពិបាកណាស់ ឲ្យតែជិតដល់ថ្ងៃខែម្តងៗ ឈឺចុកចាប់ខ្លាំង ពិសេសក្រោមពោះ។ ខ្លះដល់ថ្នាក់ប្រើថ្នាំបំបាត់ឈឺការឈឺចាប់ បើចៀសបានចៀសទៅ។ “Hello គ្រូពេទ្យ’ ប្រាប់តិចនិក យ៉ូហ្កា ងាយៗប៉ុន្មានក្បាច់នេះ ដោះស្រាយបញ្ហានេះ។
១- ក្បាច់លុតជង្គង់ឱនសណ្តូកទៅមុខ (Wild Child’s Pose)
ក្បាច់យ៉ូហ្កាមួយនេះ ល្អបំផុតសម្រាប់សង្កត់ដល់ផ្នែកខាងក្រោមខ្នង។ លុតជង្គង់លើកម្រាល ហើយកន្ធែកចេញឲ្យល្មមស្រួលខ្លួន ឱនខ្លួនទៅមុខម្តងបន្តិចៗ រហូតប៉ះជាមួយកម្រាល ហើយព្យាយាមប្រើចុងម្រាមដៃប៉ះអ្វីនៅឆ្ងាយតាមអាចធ្វើទៅបាន។ ងាកក្បាលទៅម្ខាង ហើយសម្រាកដោយដកដង្ហើមវែងៗ ៥ ដង បន្ទាប់មកត្រឡប់ទៅម្ខាងទៀត និងសម្រួលឥរិយាបថ ដោយដកដង្ហើយវែងៗ ៥ ដងទៀត។ អាចធ្វើក្បាច់នេះប៉ុន្មានដងក៏បាន តាមយើងចូលចិត្ត។
២- ក្បាច់ផ្គុំបាតជើងចូលគ្នា (Bound Angle Pose)
អង្គុយសណ្តូកជើងត្រង់ទៅមុខ បន្ទាប់មកបត់ជង្គង់ដោយយកកែងជើងទល់គ្នា ទាញវាមកជិតថ្ងាសក្រោមផ្ចិត តាមអាចធ្វើបាន។ ក្តោបម្រាមជើងដោយមេដៃ និងម្រាមកណ្ដាល។ អង្គុយបែបនេះ ១-៥ នាទីតាមយើងពេញចិត្ត ប៉ុន្តែចាំថា ត្រូវតែដកដង្ហើមចេញចូលឲ្យវែងៗ។ បន្ទាប់ពីធ្វើម្តងហើយម្តងៗ បាន ២-៣ ដងរួចមក ត្រូវលើកជង្គង់ឡើង និងសម្រួលជើងទៅកន្លែងធម្មតាវិញ។
អត្ថបទពាក់ព័ន្ធ៖
- មានរឿងជុំវិញការមករដូវ សូម្បីស្រីៗខ្លួនឯង ក៏អត់ដឹងដែរ
- ខ្លាចបាក់ទឹកចិត្ត គួរស្វែងរកសន្តិភាពផ្លូវចិត្ត ពីសមាធិ និងយ៉ូហ្គា
៣- ក្បាច់ពត់ខ្លួនទៅក្រោយ (Camel Pose)
ត្រូវលុតជង្គង់ និងបញ្ឈរខ្លួនឲ្យត្រង់ទៅលើ ហើយពើងបន្តិច។ ចន្លោះរវាងជង្គង់ទាំងពីរ គួរស្មើទំហំចង្កេះ ស្មងជើងត្រូវស្មើនឹងកម្រាល ទប់លំនឹង ដកដង្ហើមវែងៗ ពើងទ្រូងទៅលើ ហើយដាក់ដៃទៅក្រោយត្រគាក ដកដង្ហើមចេញចូលមួយៗ អំឡុងពេលដែលខ្លួនយើងកំពុងពន្យឺតផ្នែកខាងមុខ។
ជំហានបន្ទាប់ ប្រហែលជាពិបាកបន្តិចសម្រាប់យើង ព្រោះត្រុវបត់បែន។ ដកដៃចេញពីត្រគាក ហើយដាក់ឲ្យដល់កែងជើង តែបន្តព្យាយាមធ្វើក្បាលពោះនៅត្រង់ ខណៈសាច់ដុំក្បាលពោះត្រូវមានលំនឹង។ ងើយក្បាលមើលទៅលើ រួចចាប់ផ្តើមដកដង្ហើម ធ្វើបែបនេះប្រហែល ៣០-៦០ វិនាទីម្តង ធ្វើតាមអាចធ្វើទៅបាន និងត្រូវអនុវត្តឲ្យបានរាល់ថ្ងៃ បែបនេះអាចកាត់បន្ថយការឈឺចាប់ និងបង្កើនសមត្ថភាពសាច់ដុំ។
៤- ក្បាច់អង្គុយចោងហោងទប់លំនឹង (Moose Pose)
អង្គុយចោងហោង (Full Squad) ដោយប្រអប់ជើងនៅជិតគ្នា ហើយពិបាកទប់លំនឹង អាចសម្រួលសាច់ដុំពោះបន្តិច ដាក់ភួយទ្រាប់ក្រោមកែងជើងដើម្បីមានលំនឹង។ ងាកខ្លួនទៅស្តាំ យកដៃចាប់ជើងយើងពីក្រោយខ្នងឲ្យជាប់។ ដកដង្ហើមចេញ-ចូល ធ្វើបែបនេះប្រមាណ ៣០-៦០ វិនាទី បន្ទាប់មកប្តូរទៅម្ខាងទៀត។ ក្បាច់នេះ អាចជួយស្មា និងខ្នងតឹងណែនល្អ។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
[embed-health-tool-due-date]