របបអាហារល្អៗ ផ្ដល់អត្ថប្រយោជន៍ដ៏ច្រើនលើសលប់ដល់ម៉ាក់ៗកំពុងពពោះ និងកូនក្នុងផ្ទៃ ជាមួយនឹងសារជាតិចិញ្ចឹមដែលចាំបាច់សម្រាប់ការលូតលាស់ និងការអភិវឌ្ឍន ព្រមទាំងជួយទ្រទ្រង់ដល់ការឡើងទម្ងន់របស់ទារកប្រកបដោយសុខភាពល្អ។ ផ្លែឈើផ្ដល់វីតាមីន និងសារធាតុរ៉ែចាំបាច់ជាច្រើនដល់រាងកាយរបស់យើង ហើយផ្លែស្រកានាគ គឺជាជម្រើសដ៏ល្អបំផុតដែលម៉ាក់ៗមិនគួរមើលរំលងឡើយ។ ពិតណាស់ ផ្លែស្រកានាគមិនត្រឹមតែមានរសជាតិផ្អែមឆ្ងាញ់ប៉ុណ្ណោះទេ ប៉ុន្តែវាគឺជាប្រភពវីតាមីន កាបូអ៊ីដ្រាត ជាតិសរសៃ និងខ្លាញ់ដែលមានសារសំខាន់ចំពោះស្ត្រីមានផ្ទៃពោះ។
១. វីតាមីនC
អំឡុងពេលពពោះ ការទទួលបានវីតាមីនC គ្រប់គ្រាន់ពីក្នុងរបបអាហារមានសារសំខាន់ណាស់ ក្នុងការទ្រទ្រង់អញ្ចាញធ្មេញ ធ្មេញ និងការលូតលាស់ឆ្អឹងរបស់ទារក។ យោងតាមDietary Reference Intake ស្ត្រីពពោះគួរបញ្ចូលរបបអាហារដែលមានផ្ទុកវីតាមីនC យ៉ាងហោចណាស់៧០មិល្លីក្រាមក្នុងមួយថ្ងៃ។ រីឯផ្លែស្រកានាគចំនួន១០០មិល្លីក្រាម មានផ្ទុកវីតាមីនC យ៉ាងហោចណាស់៤ ទៅ២៥មិល្លីក្រាម។ ដូចនេះហើយ ទើបផ្លែស្រកានាគគឺជាជម្រើសអាហារសម្រន់ដល់ល្អមួយសម្រាប់ម៉ាក់ៗកំពុងពពោះ។
២. ប្រភពកាបូអ៊ីដ្រាតល្អ
ជាមួយគ្នានេះដែរ ផ្លែស្រកានាគគឺជាប្រភពកាបូអ៊ីដ្រាតធម្មជាតិ ហើយផ្លែស្រកានាគចំនួន១០០ក្រាម មានផ្ទុកកាបូអ៊ីដ្រាតប្រហែល៩ទៅ១៤ក្រាម។ ចំណែកឯស្ត្រីពពោះគប្បីទទួលបានកាបូអ៊ីដ្រាតអប្បបរមាចំនួន១៣៥ក្រាមក្នុងមួយថ្ងៃ។ ពិតណាស់ កាបូអ៊ីដ្រាតផ្ដល់ប្រភពថាមពលនៅពេលដែលទារកលូតលាស់។ ហេតុនេះហើយ ការញ៉ាំផ្លែស្រកានាគនឹងជួយឲ្យម៉ាក់ៗបង្កើតតុល្យភាពនៃកាបូអ៊ីដ្រាតដែលមានសារធាតុចិញ្ចឹមគ្រប់គ្រាន់ នៅអំឡុងពេលពពោះ។
៣. ប្រភពជាតិខ្លាញ់មានសុខភាពល្អ
ជាក់ស្ដែង ជាតិខ្លាញ់គឺជាប្រភពថាមពលទាំងសម្រាប់ម្ដាយ និងទារក ក្នុងអំឡុងពេលពពោះ និងជាតម្រូវការចាំបាច់នៅពេលដែលខួរក្បាលរបស់កូនកំពុងលូតលាស់ផងដែរ។ សម្រាប់ផ្លែស្រកានាគចំនួនមួយផ្លែ មានជាតិខ្លាញ់ប្រហែល០,១ ទៅ០,៦ក្រាម ដែលភាគច្រើនគឺជាខ្លាញ់ឆ្អែត ហើយការញ៉ាំខ្លាញ់ប្រភេទនេះជំនួសឲ្យខ្លាញ់ឆ្អែត និងខ្លាញ់ចម្រាញ់ អាចជួយគាំទ្រដល់ការឡើងទម្ងន់ អំឡុងពេលពពោះប្រកបដោយសុខភាពល្អថែមទៀតផង។
៤. ជាតិសរសៃគ្រប់គ្រាន់
អាហារជាតិសរសៃ ជួយឲ្យយើងមានអារម្មណ៍ឆ្អែតស្កប់ស្កល់ ព្រមទាំងជួយគ្រប់គ្រងមុខងាររបស់ពោះវៀនបានល្អ។ នៅអំឡុងពេលពពោះ ស្រីៗយើងតែងតែជួយប្រទះនឹងការទល់លាមកជាញឹកញាប់ ដូច្នេះហើយការញ៉ាំអាហារដែលមានជាតិសរសៃគ្រប់គ្រាន់ អាចជួយកាត់បន្ថយបញ្ហានេះបានយ៉ាងមានប្រសិទ្ធភាព។ សម្រាប់ផ្លែស្រកានាគចំនួន១ផ្លែ មានផ្ទុកអាហារដែលមានជាតិសរសៃប្រហែលពី០,៣ ទៅ០,៩ក្រាម ហើយម៉ាក់ៗត្រូវការអាហារជាតិសរសៃ យ៉ាងហោចណាស់ចំនួន២៨ក្រាមក្នុងមួយថ្ងៃ។
[embed-health-tool-due-date]