backup og meta

តើ​ការ​រត់​ហាត់ប្រាណអាច​បណ្ដាល​ឲ្យ​រលូត​កូន​ដែរ​ឬ​ទេ?

តើ​ការ​រត់​ហាត់ប្រាណអាច​បណ្ដាល​ឲ្យ​រលូត​កូន​ដែរ​ឬ​ទេ?

អំឡុង​ពេល​មាន​ផ្ទៃពោះ​ រាងកាយ​របស់​ស្រីៗ​យើង​មាន​ការ​ផ្លាស់ប្ដូរ​គួរ​ឲ្យ​កត់​សម្គាល់​។​ ពិត​ណាស់​ ដើម្បី​ធានា​ថា​​ម៉ាក់​ៗ​ និង​ទារក​ក្នុង​ផ្ទៃ​មាន​សុខភាព​ល្អ​ ម៉ាក់​ៗ​តែងតែ​គិតគូរ​ដល់​ការ​ធ្វើ​លំហាត់​ប្រាណ​ជា​ប្រចាំ​។​ យ៉ាង​ណា​មិញ​ ការ​រត់ហាត់​ប្រាណ​​អាច​ជា​វិធីសាស្ត្រ​ដ៏​មាន​ប្រសិទ្ធភាព​ ដើម្បី​ឲ្យ​រាងកាយ​មាន​ភាព​សកម្ម និង​មាន​សុខភាព​ល្អ​។​ ទោះ​បី​ជា​ការ​ធ្វើ​លំហាត់​ប្រាណ​កម្រ​បណ្ដាល​ឲ្យ​មាន​ការ​រលូត​កូន​ក៏​ពិត​មែន​ ប៉ុន្តែ​នៅ​ក្នុង​ករណី​ខ្លះ​ វា​ក៏​អាច​បង្កើន​ហានិភ័យ​នៃ​ការ​រលូត​កូន​ផង​ដែរ​។

​​អត្ថប្រយោជន៍​នៃ​លំហាត់​ប្រាណ

ការ​ធ្វើ​លំហាត់​ប្រាណ​ រួម​ទាំង​ការ​រត់​ អាច​ធ្វើ​ឲ្យ​ចរន្ត​ឈាម​ពាសពេញ​រាងកាយ​មាន​ភាព​ប្រសើរ​ឡើង​។​ បន្ថែម​ពី​នេះ​ វា​ក៏​អាច​ធ្វើ​ឲ្យ​រាងកាយ​ និង​បេះដូង​របស់​ម៉ាក់​ៗ​មាន​សុខភាព​ល្អ​ ព្រម​ទាំង​អាច​ជួយ​កាត់​បន្ថយ​ស្រ្តេស​ និង​ការ​ថប់បារម្ភ​ ដែល​អាច​ប៉ះពាល់​ដល់​​កូន​ក្នុង​ផ្ទៃ​ថែម​ទៀត​ផង​។​ ចំពោះ​ម៉ាក់​ៗ​ដែល​មិន​សូវ​សកម្ម​ ក៏​អាច​សម្រាល​កូន​ដែល​មាន​សុខភាព​ល្អ​ដូច​គ្នា​ ប៉ុន្តែ​បើ​ចង់​ទទួល​បាន​សុខភាព​ល្អ​ទាំង​ម្ដាយ​ និង​កូន​ ការ​ធ្វើ​លំហាត់​ប្រាណ​គឺ​ជា​រឿង​ដែល​មិន​គួរ​មើល​រំលង​ឡើយ​។

ការរត់១

ការ​ផ្លាស់ប្ដូរ​ ក្នុង​អំឡុង​ពេល​ពពោះ

ស្រីៗ​យើង​អាច​ទទួល​បាន​បទពិសោធន៍​ពពោះ​ផ្សេង​ៗ​គ្នា ហើយ​ម៉ាក់​ៗ​ភាគ​ច្រើន​នៅ​តែ​បន្ត​​ការ​ធ្វើ​លំហាត់​ប្រាណ ដូចជា​ការ​រត់​ជា​ដើម​។​ ប៉ុន្តែ​ ប្រសិនបើ​យើង​មិន​ធ្លាប់​រត់​​មុន​ពេល​មាន​ផ្ទៃពោះ​ទេ​នោះ​ ម៉ាក់​ៗ​មិន​គប្បី​ធ្វើ​លំហាត់​ប្រាណ​​នេះ​ឡើយ​។​ ម្យ៉ាង​វិញ​ទៀត​ បើសិនជា​យើង​តែងតែ​​រត់​ជាប្រចាំ​ ម៉ាក់​ៗ​ក៏​ត្រូវ​ទទួល​បាន​ការ​អនុញ្ញាត​ជា​មុន​ពី​គ្រូពេទ្យ​សិន​ដែរ​។

ហានិភ័យ​នៃ​ការ​រលូត​កូន

​​យោង​តាម​ការ​ស្រាវជ្រាវ​មួយ​បាន​បង្ហាញ​ថា​ ម៉ាក់​ៗ​ដែល​ធ្វើ​លំហាត់​ប្រាណ​ប្រភេទ​ធ្ងន់​ ដូចជា​ការ​រត់​​រយៈពេល​៧​ម៉ោង​ ឬ​ច្រើន​ជាង​នេះ​ក្នុង​មួយ​សប្ដាហ៍​ អាច​បង្កើន​ហានិភ័យ​នៃ​ការ​រលូត​កូន​ខ្ពស់​បំផុត​នៅ​សប្ដាហ៍​ទី​២២​​ដំបូង​នៃ​ការ​ពពោះ​ ពីព្រោះ​តែ​ជំហាន​នីមួយ​នៃ​ការ​រត់​រុញ​ច្រាន​ស្បូន​ទៅ​វិញ​ទៅ​មក​ដែល​បណ្ដាល​ឲ្យ​មាន​ការ​រលូត​កូន​។

ចូរ​ប្រុង​ប្រយ័ត្ន​ចំពោះ​សុខភាព​រាងកាយ​របស់​យើង​នៅ​អំឡុង​ពេល​ពពោះ​ និង​ជា​ពិសេស​នៅ​ពេល​ដែល​ម៉ាក់​ៗ​ធ្វើ​លំហាត់​ប្រាណ​។​ ក្នុង​ករណី​ដែល​​​យើង​មាន​​សម្ពាធ​ឈាម​ខ្ពស់​ ជំងឺ​ទឹក​នោម​ផ្អែម​ពេល​ពពោះ ឬ​ធ្លាប់​រលូត​កូន​ពី​មុន​មក​ ចូរ​កុំ​អនុវត្តន៍​ការ​រត់​ឲ្យ​សោះ​នៅ​អំឡុង​ពេល​មាន​គភ៌​។​ ម្យ៉ាង​វិញ​ទៀត​ ម៉ាក់​ៗ​ដែល​មាន​កូន​ភ្លោះ​ ក៏​មិន​គប្បី​ធ្វើ​លំហាត់​ប្រាណ​ដោយ​ការ​រត់​ដូច​គ្នា​។​ ប្រសិនបើ​ម៉ាក់​ៗ​មាន​ធ្លាក់​ឈាម​ពី​ទ្វារ​មាស​ ឬ​​ឈឺ​ពោះ​ខ្លាំង​​ សូម​ទាក់ទង​ ឬ​ទៅ​ពិគ្រោះ​យោបល់​ជាមួយ​នឹង​គ្រូពេទ្យ​ភ្លាម​ៗ ពីព្រោះ​វា​អាច​ជា​សញ្ញា​នៃ​ការ​រង​របួស​ ដែល​អាច​បណ្ដាល​ឲ្យ​មាន​ការ​រលូត​កូន​។

[embed-health-tool-due-date]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

https://www.livestrong.com/article/515499-does-running-cause-miscarriage/

កំណែ​ប្រែបច្ចុប្បន្ន

16/03/2021

អត្ថបទ​ដោយ នូ សោភ័ណ្ឌ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ទូច សុខា


អត្ថបទពាក់ព័ន្ធ

ផ្លែ​សារី​​ ល្អ​បំផុត​សម្រាប់​​ស្ត្រី​ពពោះ​ និង​កូន​ក្នុង​ផ្ទៃ

អូមេហ្គា​៣​ ល្អ​សម្រាប់​ស្ត្រី​ពពោះ​ ចុះ​បើ​ញ៉ាំ​ជ្រុល​អាច​ប៉ះពាល់​អត់​?


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Mar 16, 2021

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម