backup og meta

ញ៉ាំផ្លែលម៉ើត្រឹម ៥ទៅ៦គ្រាប់​ ក្នុងមួយថ្ងៃក៏ល្អខ្លាំងសម្រាប់ស្រ្តីពពោះ

ញ៉ាំផ្លែលម៉ើត្រឹម ៥ទៅ៦គ្រាប់​ ក្នុងមួយថ្ងៃក៏ល្អខ្លាំងសម្រាប់ស្រ្តីពពោះ

នៅ​អំឡុង​ពេល​ពពោះ​ ប្រសិនបើ​ស្រី​ៗ​យើង​ចង់​ញ៉ាំ​អាហារ​ផ្អែម​ និង​មាន​សុខភាព​ល្អ​ ​ផ្លែ​លម៉ើ​គឺ​ជា​ជម្រើស​ដ៏​ប្រសើរ​បំផុត​។​ ​ការ​ញ៉ាំ​ផ្លែ​ឈើ​ប្រភេទ​នេះ​ ក្នុង​បរិមាណ​ត្រឹម​តែ​ប្រាំ ទៅ​ប្រាំមួយ​គ្រាប់​​ប៉ុណ្ណោះក្នុង​មួយ​ថ្ងៃ​​ ​យើង​នឹង​ទទួល​បាន​សារជាតិ​ចិញ្ចឹម​លើស​ពី​ការ​រំពឹង​ទុក​។​

អត្ថប្រយោជន៍​នៃ​ការ​ញ៉ាំ​ផ្លែលម៉ើ​ អំឡុង​ពេល​មាន​គភ៌​

​ពិត​ណាស់ នៅ​ពេល​ដែល​យើង​ទទួល​បាន​សារធាតុ​ចិញ្ចឹម​ និង​វីតាមីន​កាន់​តែ​ច្រើន យើង​នឹង​មាន​អារម្មណ៍​ប្រសើរ​ឡើង​ទាំង​រាងកាយ​ និង​ផ្លូវ​ចិត្ត​។​ ផ្លែលម៉ើ​គឺ​ជា​ប្រភេទ​ផ្លែ​ឈើ​ផ្អែម​បំផុត​ ប៉ុន្តែ​វា​ជា​ប្រភព​នៃ​ស្ករ​ធម្មជាតិ​​ ហើយ​ការ​ញ៉ាំ​ផ្លែ​ឈើ​ក្រៀម​​មួយ​ប្រភេទ​នេះ​ អាច​ធ្វើ​ឲ្យ​យើង​​ទទួល​អារម្មណ៍​​ស្កប់ស្កល់​​ទៅ​នឹង​ចំណង់​អាហារ​ផ្អែម​ ដោយ​សារ​តែ​វា​​ជា​ប្រភព​នៃ​​សារជាតិ​Fructose​ ដ៏​ល្អ និង​​អាច​ផ្ដល់​ថាមពល​ដល់​ស្ត្រី​ពពោះ​​​​ឲ្យ​ជៀស​ផុត​ពី​អាការៈ​អស់​កម្លាំង​​នៅ​អំឡុង​ពេល​ពពោះ​នេះ​។

បន្ថែម​ពី​នេះ​ ផ្លែ​ល្មើ​សំបូរ​ទៅ​ដោយ​ជាតិ​សរសៃ​ ដែល​អាច​ជួយ​ឲ្យ​ប្រព័ន្ធ​រំលាយ​អាហារ​ដំណើរការ​បាន​ល្អ​ ដោយ​ម៉ាក់​ៗ​មិន​ចាំបាច់​បារម្ភ​អំពី​បញ្ហា​ទល់​លាមក​ទៀត​ឡើយ​។ លើស​ពី​នេះ​ ផ្លែ​លម៉ើ​ក៏​ជា​ប្រភព​នៃ​ហ្វូឡេត(Folate) ដែល​អាច​ជួយ​កាត់បន្ថយ​ហានិភ័យ​នៃ​ការ​ខូច​ទ្រទ្រង់​ពី​កំណើត​របស់​ទារក​ក៏​ដូចជា​ផ្ដល់​ជាតិ​ដែក​ និង​វីតាមីន​K​​​​ថែម​ទៀត​ផង​។​ ការ​ទទួល​បាន​ជាតិ​ដែក​ច្រើន​នៅ​ក្នុង​របប​អាហារ​ អាច​បង្កើន​កម្រិត​ថាមពល​របស់​យើង​ក្នុង​ការ​ប្រយុទ្ធ​ជា​មួយ​នឹង​ជំងឺ​ស្លេកស្លាំង​ដោយ​កង្វះ​ជាតិ​ដែក​។​ រី​ឯ​វីតាមីន​K​ នឹង​ជួយ​ឲ្យ​ទារក​ក្នុង​ផ្ទៃ​មាន​ឆ្អឹង​រឹងមាំ​ល្អ​ ព្រមទាំង​ជួយ​បង្កើន​មុខងារ​សាច់ដុំ​ និង​សរសៃ​ប្រសាទ​របស់​ម៉ាក់​ៗ​ដូចគ្នា​។​ ជាមួយ​គ្នា​នេះ​ដែរ​ ផ្លែ​លម៉ើ​សំបូរ​ទៅ​ដោយ​ប៉ូតាស្យូម​ ជា​សារធាតុ​រ៉ែ​អេឡិចត្រូលីត​ ដែល​ជួយ​​ធ្វើ​ឲ្យ​សរសៃ​ឈាម​បាន​សម្រាក​ ព្រមទាំង​សម្ពាធ​ឈាម​ចុះ​ទាប​។

ផ្លែល្មើ២

តើ​ការ​ញ៉ាំ​ផ្លែ​លម៉ើ​នៅ​ពេល​មាន​គភ៌ មាន​ផល​ប៉ះពាល់​ដែរ​ឬ​ទេ?

​​​ផ្លែ​ល្មើ​មិន​ត្រឹម​តែ​ផ្អែម​ឆ្ងាញ់​ប៉ុណ្ណោះ​ទេ​ វា​ក៏​មាន​សុវត្ថិភាព​ខ្ពស់​ចំពោះ​ស្ត្រី​កំពុង​ពពោះ​ផង​ដែរ​។ ការ​ញ៉ាំ​ផ្លែ​លម៉ើ​​នៅ​អំឡុង​ពេល​មាន​គភ៌​នៅ​​​ត្រី​មាស​ទី១ ទី២​ ឬ​ទី​៣​ ក៏​ពុំ​មាន​ផល​ប៉ះពាល់​ណាមួយ​ដែរ​។​ ទោះ​ជា​យ៉ាង​នេះ​ក្តី​ ម៉ាក់​ៗ​គួរ​តែ​មាន​ការ​ប្រុងប្រយ័ត្ន​ខ្ពស់​ ប្រសិនបើ​ខ្លួន​​អាលែកហ្ស៊ី​​នឹង​ផ្លែ​ល្មើ​នេះ​។ សញ្ញា​នៃ​អាលែកហ្ស៊ី​រួម​មាន​​ឈឺ​ឆៀប​ៗ រមាស់​ ឬ​ហើម​នៅ​បរិវេណ​មាត់​ ឬ​អណ្ដាត​។​ ប្រសិនបើ​ម៉ាក់​ៗ​មាន​​រោគ​សញ្ញា​ទាំង​នេះ ចូរ​​បញ្ឈប់​ការ​ញ៉ាំ​ផ្លែ​លម៉ើ​ភ្លាម​ៗ​។

យ៉ាង​ណា​មិញ​​ ផ្លែលម៉ើ​មាន​ជាតិ​កាបូអ៊ីដ្រាត​ និង​កាឡូរី​ខ្ពស់​ ដូច្នេះ​ហើយ​ស្ត្រី​មាន​ផ្ទៃពោះ​មិន​គួរ​ញ៉ាំ​លើស​កម្រិត​ឡើយ​ ដោយ​ញ៉ាំ​ត្រឹមតែ​៦​គ្រាប់​ប៉ុណ្ណោះ​ក្នុង​មួយ​ថ្ងៃ​គឺ​គ្រប់គ្រាន់​ហើយ​។

[embed-health-tool-due-date]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

https://www.healthline.com/health/pregnancy/dates-during-pregnancy

កំណែ​ប្រែបច្ចុប្បន្ន

18/03/2021

អត្ថបទ​ដោយ នូ សោភ័ណ្ឌ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ទូច សុខា


អត្ថបទពាក់ព័ន្ធ

មុនហែល​ទឹក​​សមុទ្រ​ពេល​ពពោះ​ គួរ​ពិចារណាកត្តា​ទាំងនេះសិន​

ស្រីៗ​កំពុង​ពពោះ​ប្រយ័ត្ន​ឲ្យមែន​ទែន​ រឿង​កូន​កើត​មិនគ្រប់​ខែ!


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Mar 18, 2021

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម