backup og meta

ពោត​មាន​គុណ​ប្រយោជន៍​ច្រើន​ ល្អ​សម្រាប់​ស្ត្រី​ពពោះ​ និង​គភ៌​​​​​​​​​​​​​​​​​

ពោត​មាន​គុណ​ប្រយោជន៍​ច្រើន​ ល្អ​សម្រាប់​ស្ត្រី​ពពោះ​ និង​គភ៌​​​​​​​​​​​​​​​​​

ពិត​ណាស់​ ពោត​គឺ​ជា​​អាហារ​ដ៏​ពេញ​និយម​មួយ​​នៅ​​ទូទាំង​ពិភពលោក ដោយ​សារ​តែ​វា​មាន​រសជាតិ​ផ្អែម​ឆ្ងាញ់​ ព្រម​ជាមួយ​នឹង​គុណ​តម្លៃ​នៃ​អាហារ​​​ជា​ច្រើន​ដូចជា​ ​ជាតិ​សរសៃ​ វីតាមីន​ និង​ជាតិ​រ៉ែ​។​

តើ​ស្ត្រី​ពពោះ​អាច​ញ៉ាំ​ពោត​បាន​ដែរ​ឬ​ទេ?

ជាក់​ស្ដែង ប្រសិនបើ​ស្ត្រី​ពពោះ​ញ៉ាំ​ពោត​នៅ​ក្នុង​បរិមាណ​មួយ​សម​ល្មម​ វា​អាច​​​ជួយ​ជំរុញ​ដល់​ការ​រំលាយ​អាហារ​ និង​ជួយ​ប្រព័ន្ធ​ភាព​ស៊ាំ។​ យ៉ាង​ណា​មិញ​ ការ​ញ៉ាំ​ពោត​ក្នុង​បរិមាណ​ច្រើន​ អាច​​បង្ក​ជា​បញ្ហា​ដល់​ក្រពះ​ និង​ពោះវៀន​ ដូចជា​ពិបាក​ក្នុង​ការ​រំលាយ​អាហារ​ជាដើម​។

ប្រយោជន៍​សុខភាព​នៃ​ការ​ញ៉ាំ​ពោត​ពេល​ពពោះ​

១. បញ្ចៀស​ការ​​ទល់​លាមក

ជាតិ​សរសៃ​នៅ​ក្នុង​ពោត​អាច​ជួយ​ដោះស្រាយ​បញ្ហា​រំលាយ​អាហារ​យ៉ាង​មាន​ប្រសិទ្ធភាព​ ដូចជា​ការ​ទល់លាមក​ ដែល​ស្ត្រី​ពពោះ​តែងតែ​ជួប​ប្រទះ​ក្នុង​អំឡុង​ពេល​ទើប​មាន​ផ្ទៃពោះ​។

២. ​ការពារ​ការ​ខូច​ទ្រង់ទ្រាយ​ពី​កំណើត​

​ជាមួយ​គ្នា​នេះ​ដែរ​ ពោត​មាន​អាស៊ីដ​ហ្វូលីក​ដែល​ចាំបាច់​​អំឡុង​ពេល​មាន​គភ៌​ ដើម្បី​កាត់បន្ថយ​ហានិភ័យ​នៃ​ជំងឺលាន​ឆ្អឹង​ខ្នង​ និង​​ជំងឺ​សរសៃ​ប្រសាទ ផ្សេង​ទៀត​​របស់​​ទារក​។

៣. ជំនួយ​សាច់ដុំ​ និង​ប្រព័ន្ធ​សរសៃ​​ប្រសាទ​

​​​បន្ថែម​ពី​នេះ​ ពោត​ក៏​មាន​ផ្ទុក​សារជាតិ​ Thiamine ដែល​មាន​តួនាទី​ដ៏​សំខាន់​ក្នុង​ការ​​ធ្វើ​មេតាប៉ូលីស​ថាមពល​ ព្រម​ទាំង​មាន​គុណប្រយោជន៍​ដល់​មុខងារ​របស់​​សាច់​ដុំ​ និង​ប្រព័ន្ធ​សរសៃ​ប្រសាទ​ថែម​ទៀត​ផង​។

ពោត២

៤. ពង្រឹង​ប្រព័ន្ធ​ភាព​ស៊ាំ​

​រី​ឯ​សារធាតុ​Beta-Carotene​នៅ​ក្នុង​ពោត​ផ្ដល់​វីតាមីន​A ​ដែល​មាន​​គុណប្រយោជន៍​ល្អ​បំផុត​​ចំពោះ​​មុខងារ​ប្រព័ន្ធ​ភាព​ស៊ាំ​ ព្រម​ទាំង​ជួយ​ដល់​ការ​លូតលាស់​ និង​ការវិវត្ត​របស់​ទារក​​ប្រកប​ដោយ​សុខភាព​ល្អ​ផង​ដែរ​។

[embed-health-tool-due-date]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Is It Safe To Eat Corn During Pregnancy?

https://www.momjunction.com/articles/nutritional-benefits-corn-pregnancy_0085957/

Is It Safe To Eat Corn During Pregnancy?

https://parenting.firstcry.com/articles/eating-corn-in-pregnancy-is-it-safe/

10 Health Benefits of Corn in Pregnancy

https://bestmom.org/pregnancy/10-health-benefits-of-corn-in-pregnancy

 

 

កំណែ​ប្រែបច្ចុប្បន្ន

07/12/2021

អត្ថបទ​ដោយ នូ សោភ័ណ្ឌ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ នូ សោភ័ណ្ឌ


អត្ថបទពាក់ព័ន្ធ

​ថែទាំ​ធ្មេញ​​ពេល​មាន​គភ៌​ ល្អ​ចំពោះម៉ាក់ៗ​ និង​កូន​ក្នុង​ផ្ទៃ

​ម៉ាក់ៗគួរថែទាំ​សុដន់​ និង​ចុង​សុដន់បែបណា​ អំឡុង​ពេល​មាន​គភ៌?


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Dec 07, 2021

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម