ជាធម្មតាម៉ាក់ៗដែលមានអាការៈចាញ់កូនត្រឹម ៣ ខែដំបូង តែក៏មានខ្លះទៀតចាញ់ច្រើនខែ ឬរហូតដល់ជិតកើតក៏មាន។ លោកវេជ្ជបណ្ឌិត ហ៊ាង រតនា បានឲ្យដឹងថា ចាញ់កូនមកពីការផ្លាស់ប្ដូរអ័រម៉ូនអំឡុងពេលមានផ្ទៃពោះនេះតែម្ដង។
លោកបន្តទៀតថា ប្រភេទនៃការចាញ់នេះ ម៉ាក់ៗភាគច្រើនចេះតែចង់ក្អួតចង្អោរ ឬក្អួតចង្អោរនៅរៀងរាល់ព្រឹកព្រលឹម ឬធុំក្លិនអាហារ និងក្លិនក្រអូបមិនបានជាដើម។ វេជ្ជបណ្ឌិតឯកទេសជំងឺទូទៅ រូបនោះបានបន្តទៀតថា ការព្យាបាល ឬកាត់បន្ថយអាការៈក្អួតចង្អោរក្នុងអំឡុងពេលមានផ្ទៃពោះ គឺដូចគ្នាទៅនឹងការថែទាំសុខភាពខ្លួនឯង ដោយការញ៉ាំគ្រាប់ធញ្ញជាតិឲ្យបានច្រើន។
គ្រាប់ធញ្ញជាតិសម្បូរពពួកវីតាមីន B វីតាមីន B កំផ្លេច ដែលអាចជួយកាត់បន្ថយការចាញ់ ក្នុងនោះមានដូចជាសណ្ដែកដី គ្រាប់ស្វាយចន្ទី កៅឡាក់ អាល់ម៉ុន គ្រាប់រីករាយ វ៉ុលណាត់ ជាដើម។ ក្រៅពីមានជាតិវីតាមីន B វាក៏សម្បូរសារធាតុចិញ្ចឹមផ្សេងៗដូចជា អាស៊ីដខ្លាញ់អូមេហ្គា ៣ ម៉ាញេសូម។
ក្នុងនោះយើងអាចសាកល្បងវិធីមួយចំនួនដូចខាងក្រោមទៀត ដើម្បីកាត់បន្ថយអាការៈចាញ់៖
– ញ៉ាំអាហារសាបៗ
– ញ៉ាំតិចៗ តែច្រើនដង
– ញ៉ាំអាហារមានជាតិខ្ញី
– ផឹកទឹកឲ្យបានច្រើន
– កុំញ៉ាំអាហារហឹរ និងមានជាតិខ្លាញ់
[embed-health-tool-due-date]