ថ្មីៗនេះ កម្មវិធីជាតិផ្តល់ថ្នាំបង្ការ នៃក្រសួងសុខាភិបាលបានចេញសេចក្តីណែនាំឲ្យផ្លាស់ប្តូរប្រភេទវ៉ាក់សាំងតេតាណូសប្រភេទថ្មី គឺវ៉ាក់សាំងតេតាណូស-ខាន់ស្លាក់ (Td Vaccine)។
គោលការណ៍ផ្លាស់ប្តូរវ៉ាក់សាំងនេះសម្រាប់ស្ត្រីមានផ្ទៃពោះ និងស្ត្រីក្នុងវ័យបន្តពូជ ដោយត្រូវចាក់សាច់ដុំ លើស្មាខាងស្តាំ ចំនួន៥ដង ទើបគ្រប់ដូស្ត អាចការពារជំងឺតេតាណូសបាន១ជីវិត និងការពារជំងឺខាន់ស្លាក់។ ខាងក្រោមនេះជាកាលវិភាគចាក់វ៉ាក់សាំងតេតាណូស-ខាន់ស្លាក់ (Td Vaccine)៖
១. ស្ត្រីក្នុងវ័យបន្តពូជ អាយុ ១៥-៤៥ឆ្នាំ
លើកទី១៖ ចាប់អាយុ ១៥ឆ្នាំ
លើកទី២៖ យ៉ាងតិច ១ខែ ក្រោយចាក់លើកទី១
លើកទី៣៖ យ៉ាងតិច ៦ខែ ក្រោយចាក់លើកទី២
លើកទី៤៖ យ៉ាងតិច ១ឆ្នាំ ក្រោយចាក់លើកទី៣
លើកទី៥៖ យ៉ាងតិច ១ឆ្នាំ ក្រោយចាក់លើកទី៤
២. ស្ត្រីមានផ្ទៃពោះ
លើកទី១៖ នៅពេលចាប់ផ្តើមមានផ្ទៃពោះ
លើកទី២៖ យ៉ាងតិច ១ខែ ក្រោយចាក់លើកទី១
លើកទី៣៖ ពេលមានផ្ទៃពោះលើកក្រោយ
លើកទី៤៖ ពេលមានផ្ទៃពោះលើកក្រោយ
លើកទី៥៖ ពេលមានផ្ទៃពោះលើកក្រោយ
ការផ្លាស់ប្តូរប្រភេទវ៉ាក់សាំងតេតាណូសនេះ ដើម្បីធានាការពារជំងឺខាន់ស្លាក់ប្រកបដោយចីរភាព ដោយចាប់ផ្តើមនៅទូទាំងប្រទេស នៅឆ្នាំ២០២០នេះ។
[embed-health-tool-due-date]