backup og meta

អនុវត្ត ៨ តិចនិកខ្លីៗ ទប់ទល់បញ្ហាហត់ អស់កម្លាំងពេលពពោះ

អនុវត្ត ៨ តិចនិកខ្លីៗ ទប់ទល់បញ្ហាហត់ អស់កម្លាំងពេលពពោះ

អស់​កម្លាំង​អំឡុង​ពេល​ពពោះ ជា​រោគ​សញ្ញា​មួយ​ក្នុង​ចំណោម​រោគ​សញ្ញា​ទូទៅ​បំផុត​នៃ​ការ​មាន​ផ្ទៃពោះ ព្រោះ​ក្នុង​ពេល​នេះ រាងកាយ​ម៉ាក់​ៗ​ត្រូវ​ទ្រទ្រង់​សុខភាព​ខ្លួន​ផង និង​សុខភាព​គភ៌​ក្នុង​ផ្ទៃ​ផង។ ប៉ុន្តែ ម៉ាក់​ៗ​អាច​ទប់​ទល់ និង​ផ្ដល់​ថាមពល​ដល់​រាងកាយ​វិញ​ដោយ​អនុវត្ត​គន្លឹះ​សាមញ្ញ​ទាំង ខាង​ក្រោម​នេះ​ជា​ប្រចាំ​ដូច​ជា៖

១. ជ្រើស​រើស​អាហារ​សម្បូរ​ជីវជាតិ និង​ប្រូតេអ៊ីន (ដូច​ជា សាច់​ទ្រូង​មាន់ ទឹក​ដោះ​គោ​មិន​សូវ​មាន​ជាតិ​ខ្លាញ់ យ៉ាអួរ។ល។)

២. ចៀសវាង​ញ៉ាំ​អាហារ​ផ្អែម​ដូចជា​នំខេក ដូណាត់ ស្ករគ្រាប់ ឬ​ផឹក​ភេសជ្ជៈ​ប៉ូវ​កម្លាំង ដើម្បី​បំពេញ​កម្លាំង​វិញ ព្រោះ​វា​អាច​ធ្វើ​កាន់​តែ​ហត់​លើស​ដើម។ ចំណែក​ភេសជ្ជៈ​ប៉ូវ​កម្លាំង​ភាគ​ច្រើន​ផ្ទុក​សារជាតិ​បំប៉ន​កម្លាំង​មួយ​ចំនួន​ដែល​អាច​ប៉ះពាល់​ដល់​អា​អូន​ក្នុង​ផ្ទៃ។

៣. ញ៉ាំ​អាហារ​រៀងរាល់ ៤​ម៉ោង​ម្ដង និង​បន្ថែម​ជាមួយ​អាហារ​សម្រន់​ល្អ​ៗ​ចំពោះ​សុខភាព​នៅ​ចន្លោះ​ម៉ោង​បាយ​ដូចជា ផ្លែឈើ ឬ​គ្រាប់​ធញ្ញជាតិ ជាដើម។

៤. កាត់​បន្ថយ​ជាតិ​កាហ្វេអ៊ីន ដោយ​ម៉ាក់ៗ​អាច​ញ៉ាំ​ជាតិ​កាហ្វេ​អ៊ីន ៣០០មីក្រូក្រាម/ថ្ងៃ (ស្មើ​នឹង​២​កូន​ពែង)។ ជាតិ​កាហ្វេអ៊ីន​មិន​មែន​មាន​តែ​នៅ​ក្នុង​កាហ្វេ​ទេ ហេតុ​នេះ​ម៉ាក់​ៗ​ត្រូវ​ចេះ​ពិនិត្យ​រាល់​ពេល​ញ៉ាំ​ភេសជ្ជៈ​ដទៃ​ដូច​ជា តែ ឬ​ទឹក​ក្រូច។ល។

៥. ផ្ដល់​ពេល​វេលា​ដល់​រាងកាយ​សម្រាក​ឲ្យ​បាន​គ្រប់​គ្រាន់

៦. ហាត់​ប្រាណ​ឲ្យ​បាន​ទៀង​ទាត់ ប៉ុន្តែ​មិន​ត្រូវ​ប្រឹង​ហាត់​ពេក​នោះ​ទេ

៧. ព្យាយាម​ផ្ដល់​ជាតិ​ដែក វីតាមីន និង​រ៉ែ​ផ្សេង​ៗ​ដល់​រាងកាយ តាម​រយៈ​អាហារ​យើង​ញ៉ាំ​រាល់​ថ្ងៃ ក៏​ដូច​ជា​ថ្នាំ​បំប៉ន​សុខភាព​តាម​គ្រូពេទ្យ​ជំនាញ​ណែនាំ។

៨. ព្យាយាម​រក្សា​ជាតិ​ទឹក​នៅ​ក្នុង​ខ្លួន ដោយ​ញ៉ាំ​ទឹក​ឲ្យ​បាន​៦-១០កែវ/ថ្ងៃ។ល។

គណនាទម្ងន់ស្ត្រីពពោះ នៅទីនេះ

តាម​ពិត​ទៅ​គ្មាន​ថ្នាំ ឬ​វិធីសាស្ត្រ​អ្វី​អាច​បំបាត់​អាការៈ​ហត់ អស់​កម្លាំង​អំឡុង​ពេល​ពពោះ​បាន​ទាំង​ស្រុង​នោះ​ទេ ប៉ុន្តែ​ការ​បន្ថែម​សារធាតុ​ចិញ្ចឹម​ចាំ​បាច់​ចំពោះ​រាងកាយ ក៏​ដូច​ជា​ការ​អនុវត្ត​តាម​ការ​ណែនាំ​របស់​វេជ្ជបណ្ឌិត​ជំនាញ​ពី​ការ​ថែទាំ​សុខភាព​ជា​ប្រចាំ​ថ្ងៃ អាច​ជួយ​ឲ្យ​រាងកាយ និង​សុខភាព​ម៉ាក់ៗ​រឹង​មាំ​ល្អ។

បន្ថែ​ពី​លើ​នេះ ប្រសិន​បើ​ម៉ាក់​ៗ​ព្រួយ​បារម្ភ​ពី​បញ្ហា​អស់​កម្លាំង ឬ​មាន​ចម្ងល់​ផ្សេងៗ​ជុំ​វិញ​ការ​ពពោះ​របស់​ខ្លួន ត្រូវ​ប្រញាប់​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ជំនាញ ដើម្បី​រក​ដំណោះ​ស្រាយ​ដ៏​ល្អ​សម្រាប់​ខ្លួន និង​ចៀសវាង​គ្រោះ​ថ្នាក់​ណា​មួយ​កើត​ឡើង​ជា​យថាហេតុ។

អស់​កម្លាំង​អំឡុង​ពេល​ពពោះ

[embed-health-tool-due-date]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Pregnant and tired: healthy ways to fight fatigue https://www.mmclinic.com/460.877

Fatigue During Pregnancy https://www.whattoexpect.com/pregnancy/symptoms-and-solutions/pregnancy-fatigue.aspx

Fatigue During Pregnancyhttps://americanpregnancy.org/healthy-pregnancy/pregnancy-concerns/fatigue-during-pregnancy/

កំណែ​ប្រែបច្ចុប្បន្ន

20/08/2021

អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ដេត ធន្នី


អត្ថបទពាក់ព័ន្ធ

ម៉ាក់ៗពពោះ ដាច់ខាតកុំចោលសារធាតុចិញ្ចឹម និងវីតាមីនទាំងអស់នេះ

គ្រាប់ឈូកមានប្រយោជន៍លើសពី​ ១០យ៉ាង សម្រាប់ស្រ្តីពពោះ និងកូន


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Aug 20, 2021

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម