backup og meta

ហែលទឹកពេលពពោះ ម៉ាក់នឹងទទួលប្រយោជន៍ ១០ យ៉ាងនេះ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Sep 20, 2021

    ហែលទឹកពេលពពោះ ម៉ាក់នឹងទទួលប្រយោជន៍ ១០ យ៉ាងនេះ

    តាម​ចាស់ៗ​បុរាណ​យើង អំឡុង​ពេល​ពពោះ ម៉ាក់ៗ​មិន​ត្រូវ​ធ្វើ​ការ​ធ្ងន់ ឬ​ហាត់​ប្រាណ​លើក​ដៃ​លើក​ជើង ច្រងេងច្រងាង​ទេ ព្រោះ​ខ្លាច​ប៉ះ​ពាល់​ដល់​គភ៌។ ប៉ុន្តែ បើ​តាម​គ្រូពេទ្យ ទោះ​ម៉ាក់ៗ​ពពោះ​ក៏​ដោយ ក៏​ត្រូវ​ហាត់​ប្រាណ​ឲ្យ​ទៀង​ទាត់ ដើម្បី​សុខភាព​ខ្លួន និង​កូន​ក្នុង​ផ្ទៃ ហើយ​បើ​ម៉ាក់ៗ​ហែល​ទឹក​ពេល​ពពោះ ច្បាស់​ជា​ទទួល​បាន​អត្ថប្រយោជន៍​ច្រើន។

    ហែល​ទឹក​ពេល​ពពោះ​មាន​សុវត្ថិភាព ឬ​អត់?

    ម៉ាក់ៗ​ពពោះ​ច្បាស់​ជា​បារម្ភ​ពី​សុវត្ថិភាព​ខ្លួន និង​គភ៌​ហើយ តែ​ការ​ហែល​ទឹក​មិន​បង្ក​ជា​គ្រោះ​ថ្នាក់​ណា​មួយ​គួរ​ឲ្យ​បារម្ភ​នោះទេ ពោល​គឺ​ការ​ហែល​ទឹក​ពេល​ពពោះ​មាន​សុវត្ថិភាព ​ម៉ាក់​ៗ​អាច​ជ្រើស​វា​ជា​ទម្លាប់​ហាត់​ប្រាណ​បាន។ យោង​តាម​វេជ្ជបណ្ឌិត Lucky Sekhon ឯកទេសផ្នែក​សម្ភព រោគ​ស្ត្រី និង​វិបត្តិ​គ្មាន​កូន ពន្យល់​ថា ហែល​ទឹក គឺ​ជា​កីឡា​មួយដែល​មាន​ផល​ប៉ះពាល់​ទាប មិន​បង្ក​ហានិភ័យ​ដូច​ជា​ការ​ដួល ឬ​របួស​ដែល​អាច​គំរាមកំហែង​ដល់​ទាំង​សុខភាព​ម៉ាក់ៗ និង​អា​អូន​ក្នុង​ផ្ទៃ​ឡើយ។

    គណនាថ្ងៃសម្រាលកូន

    អត្ថប្រយោជន៍​នៃ​ការ​ហែល​ទឹក​ពេល​ពពោះ

    • ជួយ​សម្រួល​ដល់​អាការៈ​ចង្អោរ
    • ធ្វើ​ឲ្យ​រាងកាយ​ត្រជាក់ និង​ការពារ​ឡើង​កម្ដៅ
    • កាត់​បន្ថយ​សម្ពាធ​ក្បាល​ពពោះ និង​ចង្កេះ ជួយ​ឲ្យ​ម៉ាក់ៗ​មាន​អារម្មណ៍​ស្រាល​ខ្លួន​ជាង​មុន
    • ធ្វើ​ឲ្យ​ចរន្ត​ឈាម​ប្រសើរ​ឡើង
    • បំបាត់​អាការៈ​ហើមដៃ ហើមជើង និង​មិន​ស្រណុក​ស្រួលលើរាងកាយ
    • ពង្រឹង​សាច់​ដុំ​ពោះ
    • ទប់ស្កាត់កើតជំងឺ ចន្លោះសាច់ដុំពោះចំហ
    • សម្រួល​អាការៈ​ឈឺ​ចុក​ចាប់​ឆ្អឹង​ខ្នង
    • ជួយ​សម្រួល​ដល់​សុខភាព​សរសៃ​ឈាម​បេះដូង
    • ជួយ​ឲ្យ​ម៉ាក់​ៗ​សម្រាល​កូន​បាន​ស្រួល

    ការ​ហែល​ទឹក​ពេល​ពពោះ​មិន​បង្ក​គ្រោះ​ថ្នាក់ ថែម​ទាំង​ផ្ដល់​ប្រយោជន៍​ច្រើន​ដល់​ម៉ាក់ៗ​ទៀត។ លើស​ពី​នេះ បើ​ម៉ាក់ៗ​ចូល​ចិត្ត​ហែល​ទឹក ម៉ាក់ៗ​អាច​ហែល​ទឹក​តាំង​ពី​ត្រី​មាស​ទី១ ដល់​ត្រី​មាស​ទី៣ ព្រោះ​វា​មាន​សុវត្ថិភាព ម៉ាក់ៗ​អាច​ហែល​បាន​គ្រប់​ត្រីមាស។

    ផ្ទុយ​ទៅ​វិញ វេជ្ជបណ្ឌិត Lucky Sekhon ណែនាំ​ឲ្យ​ម៉ាក់ៗ​ប្រុង​ប្រយ័ត្ន​បន្ថែម​នៅ​ពេល​ដើរ​កន្លែង​សើម ឬ​មាត់​អាង​ហែល​ទឹក ដើម្បី​ចៀសវាង​ការ​រអិល បណ្ដាល​ឲ្យ​ម៉ាក់ៗ​ដួល​អុក​គូទជាដើម។

    ហែល​ទឹក​ពេល​ពពោះ

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Sep 20, 2021

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម