មានមូលហេតុជាច្រើន ធ្វើឲ្យស្ត្រីពពោះទៅជាស្មុគស្មាញក្នុងចិត្ត កើតស្ត្រេស ដូចជា រាងកាយ និងអ័រម៉ូនប្រែប្រួល ញ៉ាំមិនបាន គេងមិនបាន ក្រុមគ្រួសារ ឬស្វាមីមិនយល់ចិត្តជាដើម។
ការដែលមានបញ្ហាស្ត្រេសធ្វើឲ្យស្ត្រីពពោះប្រឈមនឹងជំងឺលើសសម្ពាធឈាម ជំងឺបេះដូង ជះឥទ្ធិពលដល់ផ្លូវចិត្តខ្លួនឯង និងក្នុងផ្ទៃក៏ប៉ះទង្គិចដែរ។ ផ្ទុយទៅវិញ ម្តាយដែលធ្វើចិត្តឲ្យសប្បាយរីករាយបានអំឡុងពេលពពោះ កូនកើតមកនឹងមានចំណុចវិជ្ជមានច្រើនពិសេសផ្នែកបញ្ញាស្មារតី នេះបើតាមការអះអាងរបស់លោកស្រី សរ មន្ថា នាយិកាសាលាអប់រំកុមារតូច SHICHIDA ។
ម្តាយមិនមានបញ្ហាផ្លូវចិត្តអំឡុងពពោះ ហើយទាំងជួយហ្វឹកហាត់ខួរក្បាលកូនតាំងពីនៅក្នុងផ្ទៃ ដោយការនិយាយលេងជាមួយកូន និទានរឿងឲ្យកូនស្តាប់ រួមទាំងសកម្មភាពផ្សេងៗទៀតនោះ កូនកើតមកនឹងទទួលបានចំណុចល្អៗទាំង៦នេះ។
១. ញញឹមជានិច្ច និងធត់ធ្មត់ខ្ពស់
២. មិនឆេវឆាវ
៣. មិនងាយយំយប់
៤. ងាយចុះសម្រុងនឹងសង្គម
៥. ងាយយល់ពីអ្វីៗជុំវិញខ្លួន និងស្រូបយកព័ត៌មានលឿន
៦. សមត្ថភាពខួរក្បាលខាងស្តាំខ្លាំង។
អត្ថបទពាក់ព័ន្ធ៖
- អ្នកជំនាញ៖ កូនកើតពីម្តាយស្ត្រេស កម្រក្លាយជាក្មេងឆ្លាត
- ឧស្សាហ៍ស្ត្រេសពេលពពោះ កូនអាចកើតជំងឺអូទីស្សឹម
[embed-health-tool-due-date]