backup og meta

ពេលពពោះ ស្រ្តីគួរហាត់ប្រាណមួយថ្ងៃ​ប៉ុន្មានម៉ោងទើបល្អ?

ពេលពពោះ ស្រ្តីគួរហាត់ប្រាណមួយថ្ងៃ​ប៉ុន្មានម៉ោងទើបល្អ?

ដូច​ដែល​បាន​ដឹង​ហើយ​ថា ការ​ហាត់​ប្រាណ​ល្អ​សម្រាប់​មនុស្ស​គ្រប់​រូប ហើយ​ក៏​មាន​ផល​ប្រយោជន៍​ដល់​សុខភាព​ម៉ាក់​ៗ​ដែល​កំពុង​ពពោះ​ដែរ តែ​ការ​ហាត់​ប្រាណ​របស់​ស្ត្រី​ពពោះ មិន​គួរ​ធ្វើ​ដូច​អ្នក​ធម្មតា​ទេ ហើយ​ក៏​មិន​អាច​ហាត់​យូរ​បាន​ដែរ។ អ៊ីចឹងគួរហាត់យ៉ាងម៉េចទើបល្អ?

ស្ត្រី​ពពោះ​គួរ​ហាត់​ប្រាណ​យូរ​ប៉ុនណា​ទើប​មិន​មាន​បញ្ហា​ដល់​សុខភាព?

លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ប្រធាន​ផ្នែក​សម្ភព និង​រោគ​ស្ត្ រី​នៃ​មន្ទីរពេទ្យ​មិត្តភាព​កម្ពុជា-ចិន ​សែនសុខ បាន​ឲ្យ​ដឹង​ថា ជា​ទូទៅ មនុស្ស​ធម្មតា​មួយ​ចំនួន​អាច​ហាត់​ប្រាណបាន​១-២ម៉ោង​/ថ្ងៃ ក៏​ប៉ុន្តែ​សម្រាប់​យើង​ដែល​ជា​ស្ត្រី​មាន​ផ្ទៃ​ពោះ មិន​អាច​ហាត់​បាន​ដូច​គេ​ទេ ពោល​គឺ​ហាត់​បាន​តែ​៣០​នាទី ឬ​អាច​លើស​តិច​តួច​ក្នុង​មួយ​ថ្ងៃ​តែ​ប៉ុណ្ណោះ។

បើ​ហាត់​យូរ​ម៉ោង​អាច​ប៉ះពាល់​ដល់​សុខភាព​ខ្លួន ឬ​កូន​ទេ?

កាល​ណា​បើ​ហាត់​យូរ​ម៉ោង ហាត់​ខ្លាំង​ពេក វា​អាច​បណ្ដាល​ឲ្យ​ហួស​កម្លាំង។ លោក​វេជ្ជបណ្ឌិត​ថា ​ស្ត្រី​ពពោះ​ហាត់​ប្រាណ​ខ្លាំង​ពេក អាច​កាត់​បន្ថយ​ឈាម​ទៅ​ចិញ្ចឹម​កូន​តាម​រយៈ​ទង​សុក ជាហេតុ​បណ្តាល​ឲ្យ​កូន​នៅ​ក្នុង​ពោះ​តូច មិន​សម​នឹង​ទម្រង់​លូតលាស់​របស់​កូន។

ផ្ទុយ​ទៅ​វិញ បើ​ម៉ាក់​ៗ​ពពោះ ហាត់​ប្រាណ​តាម​ការ​ណែនាំ​របស់​ពេទ្យ​ជំនាញ​ត្រឹម​ត្រូវ ម៉ាក់​ៗ​នឹង​ទទួល​បាន​អត្ថប្រយោជន៍​សុខភាព​ដូចជា កាត់​បន្ថយ​ការ​ឈឺ​ឆ្អឹង​ខ្នង បញ្ហា​ទល់​លាមក ជួយ​ឲ្យ​អារម្មណ៍​ល្អ និងគេង​បាន​លក់​ស្រួលជា​ដើម។

ស្រប​គ្នា​នេះ ប្រសិន​បើ​មាន​ការ​មាន​បញ្ហា​ដូច​ជា ឈឺ​ក្បាល វិល​មុខ ឈឺ​ដើម​ទ្រូង ឬ​មាន​ឈាម​តាមទ្វារ​មាស​អំឡុង​ពេល​ហាត់​ប្រាណ ម៉ាក់ៗ​ពពោះ​ត្រូវ​ឈប់​ហាត់​ប្រាណ​ភ្លាម ហើយ​ត្រូវ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ ដើម្បី​ចៀស​វាង​បញ្ហា​ធំ​កើត​ឡើង​លើ​ម៉ាក់ និង​កូន​ក្នុង​ផ្ទៃ។

អត្ថបទពាក់ព័ន្ធ៖

ក្នុងករណីមានសំណួរ ឫមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ​ឫព្យាបាលជូនទេ៕

[embed-health-tool-pregnancy-weight-gain]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

កំណែ​ប្រែបច្ចុប្បន្ន

10/06/2020

អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ដេត ធន្នី


អត្ថបទពាក់ព័ន្ធ

ក្រោយសម្រាលកូន ម៉េចម៉ាក់ៗជាច្រើន ឧស្សាហ៍មួម៉ៅ ខឹងច្រើន និងពិបាកគ្រប់គ្រងអារម្មណ៍?

អាកាសធាតុក្ដៅ! ស្រ្តីពពោះគួរដឹងតិចនិកហាត់ប្រាណ និង​របៀបស្លៀកពាក់​


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Jun 10, 2020

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម