backup og meta

អាការៈសំខាន់ ស្រី្តពពោះជួបនៅត្រីមាសទី៣ កៀកថ្ងៃសម្រាល

អាការៈសំខាន់ ស្រី្តពពោះជួបនៅត្រីមាសទី៣ កៀកថ្ងៃសម្រាល

ពពោះ​ចាប់​ពី​ត្រីមាស​ទី ៣ ទៅ រហូត​ដល់​ថ្ងៃ​សម្រាល ស្រីៗ​ប្រែប្រួល​រាងកាយ​កាន់​តែ​ខ្លាំង ខណៈ​កូន​ក្នុង​ពោះ​ក៏​កាន់​តែ​ធំ​ដែរ។ ខាង​ក្រោម​នេះ​ជា​អាការៈ​ដែល​ម៉ាក់ៗ​ជួប​ប្រទះ​នៅ​ក្នុង​ត្រីមាសទី៣ នៃ​ការ​ពពោះ។

១- ឈឺខ្នង ឈឺចង្កេះ រមួលក្រពើ

អាការៈ​ឈឺ​ខ្នង ឈឺ​ចង្កេះ រមួល​ក្រពើ កើត​ឡើង​តាំង​ពី​ត្រីមាសទី ២ មក​ម្ល៉េះ ហើយ​អាការៈ​ទាំង​នេះ​បន្ត​រហូត​ដល់​ត្រីមាសទី ៣ នៃ​ការ​ពពោះ។ ដូច្នេះ​ម៉ាក់ៗ​ត្រូវ​អង្គុយ​ឲ្យ​ត្រង់​ខ្លួន ត្រូវ​មាន​ខ្នើយទប់ ឬ​កល់ ឯ​ការ​ធ្វើ​ដំណើរ​ផ្លូវ​ឆ្ងាយ​ខ្លាំង​គួរ​តែ​ចៀស​វាង។

២- កូន​រើ​កាន់​តែ​ខ្លាំង

ត្រីមាសទី២ កូន​ក្នុង​ពោះ​ចាប់​ផ្តើម​រើ​ខ្លះ​ហើយ ប៉ុន្តែ​ចូល​ដល់​ត្រីមាស​ទី​៣ កូន​រើ​កាន់​តែ​ខ្លាំង ហើយ​ក៏​ដល់​ពេល​ដែល​កូន​បង្វិល​ក្បាល​ចុះក្រោម​ដែរ ដូច្នេះ​ម៉ាក់ៗ​រឹត​តែ​អស់​កម្លាំង ពិបាក​ដើរ ពិបាក​គេង។

៣- ឡើង​តឹង​ដោះ

ឡើង​តឹង​ដោះ ជា​សញ្ញា​ប្រាប់​ថា ដោះ​ចាប់​ផ្តើម​ផលិត​ទឹកដោះ​​សម្រាប់​អាអូន​ម៉ឹម​ពេល​សម្រាល​ហើយ មិន​មាន​អ្វី​គួរ​ព្រួយ​បារម្ភ​នោះ​ទេ គ្រាន់​តែ​ម៉ាក់ៗ​ត្រូវ​ពាក់​អាវ​ក្នុង​រលុងៗ​ប៉ុណ្ណោះទើប​មិន​សូវ​ឈឺ​ដើម​ទ្រូង។

អត្ថបទពាក់ព័ន្ធ៖ 

ពពោះ-សម្រាលកូន

៤- ហើម និង​ស្ពឹក​ដៃ​ជើង

អាការៈ​ហើម​ជើង​បណ្ដាល​មក​ពី​ទម្ងន់​គភ៌​ក្នុង​ស្បូន​សង្កត់​លើ​សរសៃ​ឈាម ដែលបង្កើតមានច្រើនក្នុងកំឡុងពេលពពោះនៅ និង​ជើង ទើប​ធ្វើ​ឲ្យ​សរសៃ​ឈាម​រួម​តូច ​ឈាម​ចាប់​ផ្ដើម​ផ្ដុំ​នៅ​ជើង។ ម្យ៉ាង​វិញ​ទៀត​ការ​លើស​ជាតិ​ប្រូតេអ៊ីន​ក្នុងទឹក​នោម ក៏​ធ្វើ​ឲ្យ​ហើម​ដៃ​ជើង​ដែរ។

៥- កន្ត្រាក់​ស្បូន

ជិត​ដល់​ថ្ងៃ​សម្រាល ស្បួន​កន្ត្រាក់​តែង​កើត​មាន​យូរៗ​ម្តង​ជា​រឿង​ធម្មតា តែ​បើ​ឈឺ​ពោះ ហើយ​ស្បូន​កន្ត្រាក់​កាន់​តែ​ញឹក​ទៅៗ នេះ​ជា​សញ្ញា​នៃ​ការ​ឈឺ​ពោះ​សម្រាល​កូន​ហើយ ត្រូវ​នាំ​ម៉ាក់ៗ​ទៅ​ពេទ្យបន្ទាន់។

៦- ធ្លាក់​ទឹក​រម្អិល

ធ្លាក់​ទឹក​រម្អិល​ជា​សញ្ញា​ជិត​ដល់​ពេល​សម្រាល​ហើយ ពេល​ខ្លះ​ម៉ាក់ៗ​មាន​ធ្លាក់​​ទឹក​រម្អិល​ថ្លាៗ​លាយ​ជាមួយ​ឈាម​តិចៗ បើ​មាន​អាការៈ​ទាំង​នេះ​លាយ​ជាមួយ​ការ​ឈឺ​ពោះ និង​ស្បួន​កន្ត្រាក់​ទៀត​នោះ ត្រូវ​ប្រញាប់​ទៅ​ពេទ្យ​ជា​បន្ទាន់។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

[embed-health-tool-pregnancy-weight-gain]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

កំណែ​ប្រែបច្ចុប្បន្ន

08/01/2020

អត្ថបទ​ដោយ ដេត ធន្នី

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ Solika


អត្ថបទពាក់ព័ន្ធ

ក្រោយសម្រាលកូន ម៉េចម៉ាក់ៗជាច្រើន ឧស្សាហ៍មួម៉ៅ ខឹងច្រើន និងពិបាកគ្រប់គ្រងអារម្មណ៍?

បើម៉ាក់ៗពពោះផ្ទុកមេរោគអេដស៍ ធ្វើម៉េចកុំឲ្យឆ្លងដល់កូន?


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ដេត ធន្នី · កែ Jan 08, 2020

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម