ពេលពពោះចេះតែថប់ដង្ហើមមែនអត់? នេះជាវិធីដោះស្រាយ!
ពេលពពោះ កាលណាកូនកាន់តែធំ ចេះរើ ឬធាក់ ពោះម៉ាក់ៗកាន់តែធ្ងន់ ពិបាកទាំងដេក ដើរ ឈរអង្គុយ ពិសេសជួបបញ្ហាថប់ដង្ហើមញឹកញាប់។ បើជួបអាការៈថប់ដង្ហើម ម៉ាក់ៗត្រូវធ្វើដូចម្តេច?

លោកវេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯកទេសជំងឺទូទៅ បានរៀបរាប់ថា ម៉ាក់ៗដែលធាត់ៗតែងជួបបញ្ហាពិបាកដកដង្ហើម និងពិបាកគេង នៅត្រីមាសទី៣ កៀកពេលសម្រាលកូន ព្រោះកូនកាន់តែធំ រើ និងធាក់ញឹកញាប់។ ម្យ៉ាងវិញទៀតការកើនឡើងនូវអ័រម៉ូនអឺស្ត្រូសែន អំឡុងពពោះ ធ្វើឲ្យហើមភ្នាសច្រមុះ បណ្តាលឲ្យកើនបរិមាណឈាម រីកសរសៃឈាមក្នុងភ្នាសច្រមុះ ពិបាកក្នុងការដកដង្ហើមដែរ។

លោកវេជ្ជបណ្ឌិតថា អាការៈថប់ដង្ហើមធ្វើឲ្យម៉ាក់ៗគេងមិនលក់ កាលណាគេងមិនគ្រាន់គ្រាន់ ធ្វើឲ្យម៉ាក់ៗអស់កម្លាំង ប៉ះពាល់សុខភាពទាំងម្តាយទាំងកូនក្នុងពោះ។ ដើម្បីកាត់បន្ថយអាការៈថប់ដង្ហើម លោកវេជ្ជបណ្ឌិតណែនាំឲ្យស្រីៗគ្នាធ្វើតាមចំណុចមួយចំនួនខាងក្រោម។
ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ!
– ញ៉ាំតិចៗតែច្រើនដង
– គេងផ្អៀងទៅខាងឆ្វេង
– ញ៉ាំទឹកឲ្យបានច្រើន
– ញ៉ាំតែខ្ញី
– គេងដាក់ក្បាលឲ្យខ្ពស់។
អត្ថបទគួរអាន៖
- ស្រីៗមករដូវមិនទៀង ក្រោយចាក់វ៉ាក់សាំងកូវីដ-១៩ គួរបារម្ភអត់?
- ធ្លាក់កំណកឈាមធំៗពេលមករដូវ បណ្ដាលមកពីអ្វី?
- អំឡុងពេលមករដូវ ស្រីៗអាចញ៉ាំអាហារជូរបានអត់?
- មករដូវច្រើន និងឈឺចាប់ អាចមកពីបញ្ហាសុខភាពមួយនេះ
- មូលហេតុមកឈាមរដូវតិចជាងធម្មតា អាចមកពីហេតុផលទាំងនេះ
- ពណ៌ឈាមរដូវ អាចបញ្ជាក់ឲ្យដឹងពីបញ្ហាសុខភាពមនុស្សស្រី