backup og meta

មានផ្ទៃពោះហើយ ម៉ាក់ៗនៅអាចស្លៀកខោខោវប៊យបានទៀតអត់?

មានផ្ទៃពោះហើយ ម៉ាក់ៗនៅអាចស្លៀកខោខោវប៊យបានទៀតអត់?

សម្រាប់​ស្ត្រី​ដែល​ស្រលាញ់​សម្លៀកបំពាក់ ពិតជា​មិន​ភ្លេច​ម៉ូដ​ខោ​ខោវប៊យ តែ​អ្នក​មាន​ផ្ទៃពោះ​វិញ​អាច​ថា​មិនមែន​ជា​រឿង​ល្អ​ឡើយ​ដែល​ស្លៀក​ខោ​ប្រភេទ​នេះ។ ស្ត្រីមាន​ផ្ទៃពោះ​ការ​ស្លៀកពាក់​ពិតជា​ត្រូវ​ប្រុងប្រយ័ត្ន ដើម្បី​ឲ្យ​យើង​ស្រួល​ដក​ដង្ហើម និង​អារម្មណ៍​ល្អ។

លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត បាន​ឲ្យ​ដឹង​ថា ម៉ាក់​ៗ​ដែល​ទើប​មាន​ផ្ទៃពោះ ១ ឬ ២ ខែ​ដំបូង ពោះ​មិន​ជា​ប្រែប្រួល​ខ្លាំង​ឡើយ គឺ​អាច​នៅ​ស្លៀក​សម្លៀកបំពាក់​បាន​ធម្មតា រីឯ​ខោ​ខោវប៊យ​បើ​ទម្ងន់​មិន​ឡើង​គឺ​អាច​នៅ​ស្លៀក​បាន​ធម្មតា។

ប៉ុន្តែ​ចាប់ពី​ត្រីមាស​ទី​២ទៅ លោក​វេជ្ជប​ណ្ឌិត​ថា គួរតែ​កុំ​បន្ត​ទៀត​អី ព្រោះ​អំឡុង​ពេល​មាន​ផ្ទៃពោះ​ស្បូន​រង​សម្ពាធ​ជាច្រើន​រួច​មក​ដើម្បី​ការពារ​ទារក​ពី​ការ​ឈឺចាប់​ផ្សេង​ៗ ប៉ុន្តែ​ប្រសិនបើ​អ្នក​ស្លៀក​ខោ​ខោវប៊យ នៅ​ពេល​នេះ​ទៀត ស្បូន​នឹង​ទទួល​សម្ពាធ​កាន់​តែ​ខ្លាំង ហើយ​ធ្វើ​ឲ្យ​ស្ទះ​ដល់​ចរាចរ​ឈាម​ពី​ម៉ាក់​ទៅ​កាន់​ទារក។

មួយ​វិញ​ទៀត​ប្រភេទ​សាច់​ខោ​ខោវប៊យ ក្រាស់ តឹង ដែល​នាំឲ្យ​កកិត​ស្បែក មួម៉ៅ ក្ដៅ ស្អុះស្អាប់ ធ្វើឲ្យ​ស្ត្រី​មាន​អារម្មណ៍​ធុញ​ទ្រាន់ តប់ប្រមល់ បើ​យើង​ស្លៀក​ទាំង​ពោះ​រីក​ធំ​អាច​បង្ក​គ្រោះថ្នាក់​ដល់​ម៉ាក់ និងប៉ះពាល់​ដល់​ទារក​កំពុងតែ​លូតលាស់។

ប្រធាន​ផ្នែក​សម្ភព និង​រោគ​ស្ត្រី​នៃ​មន្ទីរពេទ្យ​មិត្តភាព​កម្ពុជា-ចិន សែន​សុខ បាន​បញ្ជាក់​ទៀត​ថា អំឡុង​ពេលនេះ​ឱកាស​ឆ្លង​មេរោគ​ផ្សិត​ទៅ​ទ្វារមាស ក៏​មាន​ខ្ពស់​ដែរ​សម្រាប់​ស្ត្រី​មាន​ផ្ទៃពោះ ដែល​ស្លៀក​រឹប​ចង្អៀត។ ដូច្នេះ​គួរ​ព្យាយាម​ស្លៀក​សម្លៀកបំពាក់​ដែល​រលុង​ៗ​វិញ ទើប​មាន​ផាសុកភាព​ល្អ​ទាំង​យើង និង​កូន។

អត្ថបទពាក់ព័ន្ធ៖

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

[embed-health-tool-pregnancy-weight-gain]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

កំណែ​ប្រែបច្ចុប្បន្ន

19/05/2020

អត្ថបទ​ដោយ Try Ravi

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ដេត ធន្នី


អត្ថបទពាក់ព័ន្ធ

បើម៉ាក់ៗពពោះផ្ទុកមេរោគអេដស៍ ធ្វើម៉េចកុំឲ្យឆ្លងដល់កូន?

វិធីងាយៗ ដើម្បីបង្ការ​ការ​បង្ករោគ និងជំងឺផ្សេងៗ អំឡុង​ពេល​ពពោះ


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ Try Ravi · កែ May 19, 2020

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម