backup og meta

ពេលពពោះ ម្ដាយចង់ស្អាត អាច​ទៅ​ពត់​ធ្មេញ​បាន​ទេ?

ពេលពពោះ ម្ដាយចង់ស្អាត អាច​ទៅ​ពត់​ធ្មេញ​បាន​ទេ?

ស្ត្រី​ពពោះ​ភាគ​ច្រើន តែង​បារម្ភ​រឿង​សម្រស់​ខាង​ក្រៅ ខ្លាច​អត់​ស្អាត ខ្លាច​ប្ដី​លែង​ស្រឡាញ់ ហើយ​ក៏​សម្រេច​ចិត្ត​រក​​វិធី​គ្រប់​យ៉ាង​ដើម្បី​ថែ​ទាំ​សម្ផស្ស​ឲ្យ​មើល​ទៅ​ស្អាត​ ទោះ​បី​កំពុង​ពពោះ​ក៏​ដោយ។ ក្នុង​នោះ​ដែរ មាន​ម៉ាក់​ៗ​មួយ​ចំនួន​ចង់​ពត់​ធ្មេញ ឬ​ជ្រុល​គាប​ធ្មេញ​ហើយ​ស្រាប់​តែ​មាន​កូន តើ​មាន​ផល​ប៉ះពាល់​អី​ដែរ​អត់ ?

ដើម្បី​កុំ​ឲ្យ​ម៉ាក់​ៗ​ឆ្ងល់​យូរ លោក​វេជ្ជបណ្ឌិត គាន់ អូន ប្រធាន​ផ្នែក​រោគ​ស្ត្រី ​នៃ​មន្ទីរពេទ្យ​កាល់ម៉ែត បាន​ពន្យល់​ឲ្យ​ដឹង​ថា ការ​ដែល​គាប​ធ្មេញ​ក្នុង​ពេល​ពពោះ វា​មិន​មាន​ផល​ប៉ះពាល់​អី​ដល់​កូន​នៅ​ក្នុង​ពោះ​ទេ ហើយ​ម្ដាយ​ក៏​មិន​មាន​កើត​អី​គួរ​ឲ្យ​ព្រួយ​បារម្ភ​ដែរ។

ផ្ទុយ​ទៅ​វិញ ម៉ាក់​ពពោះ​ត្រូវ​ដឹង​ថា ក្នុង​អំឡុង​ពេល​ពពោះ គឺ​គ្រូ​ពេទ្យ​ជំនាញ​តម្រូវ​ឲ្យ​ម្ដាយ​ញ៉ាំ​ឲ្យ​បាន​ច្រើន ជាពិសេស​អាហារ​ដែល​មាន​ជីវជាតិ​ខ្ពស់​ដូច សាច់ ត្រី បន្លែ ផ្លែឈើ ជា​ដើម។ ប៉ុន្តែ​ជា​ធម្មតា ក្នុង​ពេល​គាប​ធ្មេញ​គឺ​ត្រូវ​តម​អាហារ​ច្រើន មិន​តែ​ប៉ុណ្ណោះ ពេល​គាប​ធ្មេញ​ផ្ដល់​ផល​ពិបាក​ច្រើន​ដូចជា ឈឺ​ធ្មេញ មុត​មាត់ ពិបាក​ញ៉ាំ​អាហារ ។ល។

លោក​វេជ្ជបណ្ឌិតបន្ត​ថា កាល​ណា​ម្ដាយ​គាប​ធ្មេញ វា​អាច​ធ្វើ​ឲ្យ​ញ៉ាំ​អាហារ​មិន​បាន ញ៉ាំ​បាន​តិច​បណ្ដាល​ឲ្យ​មាន​អាហារូបត្ថម្ភ​មិន​គ្រប់​គ្រាន់​ទៅ​ចិញ្ចឹម​កូន​នៅ​ក្នុង​ផ្ទៃ។ ម៉្យាង​វិញ​ទៀត អំឡុង​ពេល​ពពោះ ស្ត្រី​ក៏​មាន​បញ្ហា​ចាញ់​កូន​ផង​អី​ផង បើ​គាប​ធ្មេញ​ហើយ​ពេទ្យ​តម្រូវ​ឲ្យ​ដក​ធ្មេញ ឬ​ត្រូវ​ប្រើ​ថ្នាំ​ផ្សះ​ផ្សេងៗ វា​អាច​បណ្ដាល​ឲ្យ​មាន​ការ​ពិបាក​កាន់​តែ​ស្មុគ​ស្មាញ។

ដូច្នេះ​ហើយ ប្រធាន​ផ្នែករោគស្ត្រីរូប​នេះ បាន​ណែនាំ​ថា “​ចង់​ស្អាត​អី ស្អាត​ទៅ តែ​ត្រូវ​សម្រាល​កូន​រួច​ចាំ​គិត​គូរ​រឿង​សម្រស់ បើ​ចង់​ស្អាត បារម្ភ​ពី​សម្ផស្ស​នោះ មិន​បាច់​ទាន់​យក​កូន​ទេ ចាំ​ធ្វើ​ស្អាត​ហើយ​អស់​ចិត្ត​ចាំ​យក​កូន​ល្អ​ជាង”។ ​​​

[embed-health-tool-pregnancy-weight-gain]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

កំណែ​ប្រែបច្ចុប្បន្ន

16/06/2020

អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ដេត ធន្នី


អត្ថបទពាក់ព័ន្ធ

រមួលក្រពើពេលពពោះ តើត្រូវដោះស្រាយ​តាម​វិធីណា?

ក្រហាយទ្រូងអំឡុងពេលពពោះ សាកដោះស្រាយ​តាមវិធីនេះ


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Jun 16, 2020

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម