រហូតមកដល់ពេលនេះ នៅមិនទាន់មានការរកឃើញណាមួយបញ្ជាក់ពីមូលហេតុពិតប្រាកដរបស់ជំងឺអូទីស្សឹមបាននៅឡើយទេ។ ប៉ុន្តែគេជឿថា ជំងឺអូទីស្សឹម គឺមានទាក់ទងជាមួយបញ្ហាហ្សែនរបស់ប៉ាម៉ាក់។ ទោះបីជាជំងឺនេះ មិនសូវកើតឡើងក្ដី តែអ្នកជំនាញជឿថា ក្មេងកើតអូទីស្សឹមបណ្ដាលមកពីម៉ាក់ៗទៅប៉ះពាល់ជាមួយសារធាតុគីមីណាមួយពេលកំពុងពពោះ។ អ្នកវិទ្យាសាស្ត្រមួយចំនួនបានគិតថា អូទីស្សឹមបណ្ដាលមកពីកត្តាធំៗចំនួនពីរ គឺកត្តាហ្សែន និងកត្តាបរិស្ថានជុំវិញខ្លួន។
រឿងដែលអាក្រក់នោះគឺ គ្រូពេទ្យមិនអាចដឹងថាកូនយើងមានជំងឺអូទីស្សឹម ឬអត់ ក្នុងពេលយើងកំពុងពពោះបានទេ។ ទោះបីជាយើងមិនអាចការពារជំងឺអូទីស្សឹមបានមួយរយភាគរយ ប៉ុន្តែយើងអាចធ្វើតាមវិធីមួយចំនួន ដើម្បីកាត់បន្ថយហានីភ័យរបស់ជំងឺនេះបាន។
១- រស់នៅមានសុខភាពល្អ
ការរស់នៅរបស់ម៉ាក់ៗប្រកបដោយសុខភាពល្អ គឺជាចំណុចសំខាន់ក្នុងការកាត់បន្ថយហានិភ័យនៃការកើតជំងឺអូទីស្សឹមដល់កូន។ ដំបូងយើងត្រូវទៅពិនិត្យសុខភាពជាប្រចាំ ដើម្បីកុំឲ្យកូនកើតមកប្រឈមជាមួយជំងឺផ្សេងៗ។ ម៉ាក់ៗត្រូវញ៉ាំអាហារល្អៗសម្រាប់សុខភាព និងស្វែងយល់ព័ត៌មានបន្ថែមពីគ្រូពេទ្យផ្នែកសម្ភព ដើម្បីស្គាល់អំពីប្រភេទអាហារថាមពល និងទទួលយកវីតាមីនញ៉ាំពេលកំពុងពពោះ។ បើមិនចាំបាច់ សូមកុំលេបថ្នាំផ្ដេសផ្ដាស ក្នុងអំឡុងពេលមានគភ៌ ឬក្នុងករណីចាំបាច់ត្រូវលេបថ្នាំ ស្រីៗយើងអាចពិគ្រោះជាមួយគ្រូពេទ្យជាមុនសិន។ គ្រឿងស្រវឹង គឺជាអ្វីដែលស្រ្តីមានផ្ទៃពោះគ្រប់រូបត្រូវតែនៅឲ្យឆ្ងាយពីវា។ ក្នុងករណីស្រីៗយើងកើតជំងឺមួយចំនួន ដូចជា Celiac Disease ឬ PKU ត្រូវទៅតាមដានសុខភាពឲ្យបានទៀងទាត់ ដើម្បីគ្រប់គ្រងជំងឺនេះ ហើយមួយវិញទៀត ត្រូវសម្រាកឲ្យបានគ្រប់គ្រាន់។
អត្ថបទពាក់ព័ន្ធ៖
- ញ៉ាំអាហារកែច្នៃពេលពពោះ អាចធ្វើឲ្យកូនកើតអូទីស្សឹម
- ក្មេងកើតអូទីស្សឹមអាចព្យាបាលជាទេ?
- សញ្ញាសម្គាល់ក្មេងកើត អូទីសឹ្សម ម៉ាក់ប៉ាគ្រប់រូបមិនគួររំលង
- អាហារ ២ប្រភេទ ត្រូវតែចៀសវាង បើមានជំងឺអូទីស្សឹម
- ថ្នាំ ២មុខនេះ អាចជួយកាត់បន្ថយរោគសញ្ញាក្មេងអូទីស្សឹម
- បើកូនកើតអូទីស្សឹម គួរយកទៅព្យាបាលនៅពេទ្យណា?
២- នៅឲ្យឆ្ងាយពីខ្យល់ពុល
ការស្រាវជ្រាវបានរកឃើញថាការប៉ះពាល់ជាមួយខ្យល់ពុលពេលមានផ្ទៃពោះ គឺមានជាប់ទាក់ទងជាមួយជំងឺអូទីស្សឹម។ អ្នកស្រាវជ្រាវនៅឯ Harvard School of Public Health បានរកឃើញថា ក្មេងដែលមានម្ដាយ ប៉ះពាល់ជាមួយខ្យល់ពុលក្នុងកម្រិតខ្ពស់គឺប្រឈមមុខខ្ពស់ដែរចំពោះការកើតជំងឺនេះ ជាពិសេសក្នុងត្រីមាសទីបីនៃគភ៌។ បើស្ត្រីមានផ្ទៃពោះប៉ះពាល់ជាមួយខ្យល់ពុលកាន់តែខ្លាំង នោះអត្រាដែលកូនមានជំងឺអូទីស្សឹមក៏កាន់តែខ្ពស់ដូចគ្នាដែរ។
មានវិធីច្រើនដើម្បីការពារខ្លួនយើងពីខ្យល់ពុល។ ពេលយើងហាត់ប្រាណនៅខាងក្រៅ យើងមិនគួរទៅហាត់នៅពេលមនុស្សច្រើន ឬហាត់នៅកន្លែងមានមនុស្សកកកុញនោះទេ។ ប្រសិនបើម៉ាក់ៗសង្កេតឃើញថា មានខ្យល់មិនល្អ គួរតែហាត់ប្រាណនៅក្នុងផ្ទះគឺជារឿងល្អបំផុត។
៣- នៅឲ្យឆ្ងាយពីសារធាតុគីមីពុល
ការប៉ះពាល់ជាមួយសារធាតុគីមីពុលក្នុងអំឡុងពេលមានផ្ទៃពោះ ធ្វើឲ្យកូនប្រឈមមុខជាមួយជំងឺអូទីស្សឹមខ្ពស់។ ការសិក្សាបានរកឃើញពីទំនាក់ទំនងរវាង ជំងឺអូទីស្សឹម ជាមួយនឹងមជ្ឈដ្ឋានជុំវិញ ជាពិសេសជាមួយលោហធាតុ ថ្នាំសម្លាប់សត្វល្អិត និងខ្យល់ពុលចេញពីយាន្ដជំនិះ។ ការស្វែងយល់អំពីសារធាតុគីមីទាំងអស់នោះ អាចមានការលំបាក ដូចនេះម៉ាក់ៗអាចសាកសួរគ្រូពេទ្យ អំពីអ្វីដែលល្អសម្រាប់យើងជាមួយនឹងកូន និងអ្វីដែលយើងត្រូវជៀសចេញឲ្យឆ្ងាយ។ ស្រីៗយើងក៏ត្រូវកាត់បន្ថយការបរិភោគអាហារកំប៉ុង ជាពិសេសរាល់សម្ភារៈដែលមានផ្ទុកសារធាតុក្រអូប កាត់បន្ថយការប្រើប្រាស់ដបប្លាស្ទិក ឬអាលុយមីញ៉ូមផងដែរ។
[embed-health-tool-pregnancy-weight-gain]