backup og meta

ពេលពពោះដំបូងៗ ម៉ាក់ក្តៅខ្លួនខ្លាំង អាចគ្រោះថ្នាក់ដល់កូនក្នុងផ្ទៃ

ពេលពពោះដំបូងៗ ម៉ាក់ក្តៅខ្លួនខ្លាំង អាចគ្រោះថ្នាក់ដល់កូនក្នុងផ្ទៃ

អាការៈ​ក្ដៅ​ខ្លួន​សម្រាប់​មនុស្ស​ទូទៅ គឺ​ជា​សញ្ញា​ឈឺ​ធម្មតា​ៗ មិន​សូវ​ជា​គួរ​ឲ្យ​បារម្ភ​ប៉ុន្មាន​ទេ។ ផ្ទុយ​ទៅ​វិញ បើ​ម៉ាក់​ៗ​ដែល​ទើប​តែ​ចាប់​ផ្តើម​ពពោះ ឬ​កំពុង​ពពោះ​ក្ដៅ​ខ្លួន វា​មិន​មែន​ជា​រឿង​ធម្មតា​ទេ ព្រោះ​ការ​ក្ដៅ​ខ្លួន​អំឡុង​ពេល​នេះ អាច​បញ្ជាក់​ថា​ម៉ាក់​កំពុង​មាន​បញ្ហា​សុខភាព​អ្វី​មួយ។

ផ្អែក​តាម​ការ​ឲ្យ​ដឹង​របស់​លោក​វេជ្ជបណ្ឌិត ឃួន សុវណ្ណារិទ្ធ ឯក​ទេស​ផ្នែក​សម្ភព និង​រោគ​ស្ត្រី​ថា ប្រសិន​បើ​ម្ដាយ​​មាន​អាការៈ​ក្ដៅ​ខ្លួន​នៅ​ត្រី​មាស​ទី១ យើង​ត្រូវ​​ស្វែង​រក​មូល​ហេតុ​បង្ក​ឲ្យ​ឃើញ ព្រោះ​វា​មាន​ករណី​ស្រាល និង​ករណី​ធ្ងន់ធ្ងរ។ មិន​តែ​ប៉ុណ្ណោះ ក្នុង​ករណី​ដែល​ម្ដាយ​ក្ដៅ​ខ្លាំង​ពេក អាច​ធ្វើ​ឲ្យ​មាន​ការ​ប៉ះពាល់​ទៅ​ដល់​គភ៌​នៅ​ក្នុង​ផ្ទៃ​បាន​ថែម​ទៀត។ ក្នុង​ករណី​ដែល​ម៉ាក់​ៗ​ពពោះ ក្ដៅ​ខ្លួន​ខ្លាំង​​អំឡុង​រយៈ​ពេល​៣ខែ​ដំបូង អាច​ប្រឈម​នឹង​ការ​រលូត កូន​លូត​លាស់​មិន​បាន​ល្អ ឬ​វិវត្ត​ខុស​ប្រក្រតី​។

“កាល​ណា​ម្ដាយ​ក្ដៅ​ខ្លួន​កាន់​តែ​ខ្លាំង គឺ​ធ្វើ​ឲ្យ​ខ្វះ​ឈាម​រត់​ទៅ​កាន់​ទង​សុក ដើម្បី​ទៅ​ចិញ្ចឹម​កូន អាច​ធ្វើ​ឲ្យ​បាត់​បង់​កូន ឬ​កូន​ស្លាប់​ក្នុង​ពោះ​ក៏​ថា​បាន។”

លើស​ពី​នេះ មជ្ឈមណ្ឌល CDC អាមេរិក បាន​បញ្ជាក់​ថា ស្ត្រី​ដែល​មាន​អាការៈ​គ្រុន​ក្ដៅ​នៅ​មុនពេលដឹង​ថា​មាន​ផ្ទៃពោះ ឬ​នៅ​អំឡុង​ពេល​ពពោះ មាន​ការ​ប្រឈម​ច្រើន​ដែល​កូន​កើត​មក​មាន​បញ្ហា​លៀន​ដុំ​ពក​នៅ​ឆ្អឹង​ខ្នង​ខាង​ក្រោម​ពី​កំណើត (Neural tube defect) បើ​ធៀប​នឹង​អ្នក​ដែល​មិន​មាន​គ្រុន​ក្ដៅ។

ទាក់​ទង​នឹង​មូល​ហេតុ​ដែល​បង្ក​ឲ្យ​ស្ត្រី​ពពោះ​ក្ដៅ​ខ្លួន​ខ្លាំង​លោកវេជ្ជបណ្ឌិតថាដោយ​សារ ពពួក​វីរុស ពពួក​បាក់តេរី ពពួក​ប៉ារ៉ាស៊ីត ផ្សិត និង​មេរោគ​ផ្សេងៗ​ទៀត ឬ​បង្ក​ឡើង​ដោយ​ការ​រលាក។ ដូច្នេះ​ហើយ នៅ​ក្នុង​អំឡុង​ពេល​ពពោះ ម៉ាក់​ៗ​ត្រូវ​តែ​ប្រយ័ត្ន​សុខភាព​ឲ្យ​មែន​ទែន ព្រោះ​កាល​ណា​តែ​ឈឺ​អ្វី​មួយ វា​អាច​បង្ក​ជា​ហានិភ័យ​ប៉ះពាល់​ទៅ​ដល់​កូន​នៅ​ក្នុង​ផ្ទៃ។​

[embed-health-tool-pregnancy-weight-gain]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

កំណែ​ប្រែបច្ចុប្បន្ន

02/07/2020

អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ដេត ធន្នី


អត្ថបទពាក់ព័ន្ធ

ម៉ាក់ៗធ្លាប់សម្រាលដោយវះកាត់ ពពោះលើកក្រោយអាចប្រឈមបញ្ហាប៉ុន្មាននេះ

ផលប៉ះពាល់មិនល្អ បើស្ត្រីពពោះមានទឹកភ្លោះតិច ឬច្រើនពេក


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Jul 02, 2020

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម