backup og meta

អាការៈឈឺចុកចាប់ ៥ យ៉ាង ស្ត្រីពពោះសុទ្ធតែអាចឆ្លងកាត់

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ សន សុភា · កែ Nov 11, 2022

    អាការៈឈឺចុកចាប់ ៥ យ៉ាង ស្ត្រីពពោះសុទ្ធតែអាចឆ្លងកាត់

    បញ្ហាសុខភាពជាច្រើន​ឧស្សាហ៍កើតមានបំផុត​ចំពោះស្រីៗគ្នាយើងកំពុងពពោះ។ អំឡុងពេលមានផ្ទៃពោះ ដោយសារបញ្ហា​កើនទម្ងន់ បម្រែបម្រួលអ័រម៉ូន និងកើនសម្ពាធឈាម សុទ្ធតែនាំឲ្យស្រីៗ​យើង រងការឈឺចាប់លើរាងកាយ។ ហេតុនេះហើយ “Hello គ្រូពេទ្យ” នឹងលើកយកអាការៈឧស្សាហ៍កើតមានបំផុត​មកបកស្រាយឲ្យគ្នាយើងបានដឹងខ្លះៗ។

    ១- បញ្ហារមួលក្រពើ

    បញ្ហារមួលក្រពើ ជាទូទៅកើតឡើងដោយសារសាច់ដុំកំភួនជើង ហើយក៏ឧស្សាហ៍កើតមានបំផុតលើស្រីៗកំពុងពពោះ ពិសេសនៅពេលយប់​អំឡុងត្រីមាសទី២ និងទី៣ នៃការពពោះ។ បញ្ហានេះកើតមាននៅពេលផ្នែក​ណាមួយ​នៃ​សាច់​ដុំកំភួនជើងរបស់យើងកន្ត្រាក់ និងរមួលចូលគ្នា ហើយពិតជាធ្វើឲ្យយើងឈឺចុកចាប់ខ្លាំង។

    មានកត្តាជាច្រើនសុទ្ធតែធ្វើឲ្យរមួលក្រពើកើតមាន​រាប់បញ្ចូលទាំងការឡើងទម្ងន់​ពេលពពោះ ដែលដាក់​សម្ពាធ​កាន់​តែ​ធ្ងន់​លើសាច់​ដុំ​កំភួន​ជើង​ រួម​ទាំង​ការផ្លាស់​ប្តូរ​សម្ពាធឈាម និងបម្រែបម្រួល​អ័រម៉ូន​ជាដើម។

    ស្រ្តី​ខ្លះ​បាន​លើក​ឡើង​ថា អាការៈ​រមួលក្រពើ តែងធ្វើឲ្យខ្លួន​ភ្ញាក់ទាំងកណ្តាលយប់ ពិសេសពេលពពោះឈានដល់ត្រីមាសទី ២ ប៉ុន្តែ​ដោយសារការហាត់ប្រាណ​លាត​សន្ធឹង​សាច់ដុំ​កំភួនជើង ជួយឲ្យអាការៈឈឺចាប់​​បាត់​អស់​​គ្មាន​​សល់​។ គ្នាយើងអាចសាកល្បងហាត់​ប្រាណរបៀបនេះ តាមការណែនាំឲ្យសមស្របសម្រាប់ស្រីៗកំពុងពពោះ ហើយនៅ​លើបណ្តាញសង្គម ពិសេស Facebook និង YouTube មានសម្បូរការណែនាំវិធីហាត់បែបនេះណាស់។

    អត្ថបទពាក់ព័ន្ធ៖

    នៅពេល​មានឡើងជាតិទឹកក្នុងរាងកាយលើសកម្រិត វានឹងច្រាលទៅកាន់ជើង និងប្រអប់​ជើង ហើយឧស្សាហ៍កើតមានបន្ទាប់​ពី​ពពោះ​បាន​ប្រមាណ​៣ខែ ដែលត្រូវចាត់​ទុក​ជាការពពោះពេញលក្ខណៈ។ ទោះ​យ៉ាងណា អាការៈ​នេះ​ក៏មិន​បាន​ធ្វើឲ្យ​យើង​មានអារម្មណ៍​មិនស្រណុក​សុខ​ស្រួល​នោះ​ដែរ។

    មានវិធីហាត់ប្រាណជាច្រើន អាចជួយដោះស្រាយបញ្ហាហើម​ជើង​អំឡុង​ពេលពពោះ ខណៈស្រ្តី​ខ្លះ​​បាន​ចែក​រំលែក​បទ​ពិសោធ​របស់ខ្លួន​ថា ការ​ហាត់​ប្រាណ​បាន​​ជួយ​​បន្ធូរ​អាការៈ​ហើម​ជើង​ និងប្រអប់ជើង ឬ Swollen feet and legs ពិសេស​អាច​ជួយ​ធ្វើឲ្យលំហូរ​ឈាម​ទៅកាន់ជើង និងប្រអប់ជើងរត់បានល្អ អាចដោះស្រាយបញ្ហាលើសជាតិទឹកទៀតផង។ អំឡុងពេលហាត់ប្រាណវិធីនេះ គ្នាយើង​ក៏អាច​ប្រើក្រណាត់​យឺត (Theraband) ជាជំនួយពេលហាត់ បើសិនជាចង់ឲ្យប្រសិទ្ធភាពកាន់តែលឿន។

    ត្រូវចាំថា យើងគួរតាមដានអាការៈហើមឡើងខ្លាំងភ្លាមៗ នៅលើជើង មុខ និងដៃ ដែលវាអាចជាសញ្ញាសុខភាពធ្ងន់ធ្ងរណាមួយនៃការពពោះ ដែលយើងហៅជា ជាជំងឺបម្រុងក្រឡាភ្លើង។ សញ្ញាដទៃទៀត រាប់បញ្ចូល​ទាំង​ឈឺ​ក្បាល​ខ្លាំង​ ឈឺក្រោមឆ្អឹងជំនី មានបញ្ហាគំហើញ និងក្អួតជាដើម។ បើកត់សម្គាល់ឃើញមានរោគសញ្ញាណាមួយ ប្រយ៉ាប់ស្វែង​រកជំនួយ​ពី​គ្រូ​ពេទ្យ ឬឆ្មប​ជាដើម។

    ៣- អាការៈឈឺក្រោមចង្កេះ

    អាការៈឈឺប្រភេទនេះ ឧស្សាហ៍កើតមានបំផុតចំពោះស្រីៗពពោះ គឺមានដល់ទៅ ២/៣ នៃស្រីៗពពោះទាំងអស់។ នៅត្រីមាសដំបូង កត្តា​ធ្វើឲ្យឈឺខ្នង​ខាង​ក្រោម អាចដោយសារការសម្រាករបស់សាច់ដុំ និងសរសៃជុំវិញត្រគាក ខណៈបន្ទាប់ពី ៣ខែដំបូង អាការៈអាចនឹង​កាន់តែ​ឈឺ ដោយសារតែការឡើងទម្ងន់​សង្កត់ទៅលើ​ស្បូន បូករួមទាំងសាច់ដុំពោះទៀតផង។

    មានការ​លើកឡើង​ថា​ ភាគច្រើននៃស្រីៗគ្នាយើងកំពុងពពោះ តែងមានអាការៈឈឺចង្កេះខាងក្រោម និងមានអារម្មណ៍ថា មិនអាច​បត់បែនបានស្រួលដូចពីមុន ហេតុនេះ គួរហាត់ប្រាណបន្ធូរការឈឺចង្កេះ (Lower back pain) ដែលមានបង្ហោះច្រើនលើបណ្តាញសង្គម YouTube។

    ៤- ឈឺចុកចាប់ត្រគាក

    ពីមុនមក បញ្ហានេះត្រូវគេហៅថាជាដំណើរមិនស៊ីគ្នានៅតំបន់ត្រគាក (Previously known as symphysis pubis dysfunction) ឬ SPD ខណៈការចុកចាប់ត្រគាក ក៏ជាបញ្ហាឧស្សាហ៍កើតមានច្រើនផងដែរ បង្កឡើងដោយសារសន្លាក់​នៅ​តំបន់​ត្រគាក​ធ្វើចលនា​មិនស្មើគ្នា ដោយកើតមានលើស្រីៗពពោះយ៉ាងហោចណាស់ម្នាក់​ក្នុងចំណោម ៥នាក់។

    បើទោះជាបញ្ហានេះ មានសុវត្ថិភាពពេញលេញសម្រាប់កូនយើងក្តី ប៉ុន្តែយើងនៅតែទំនងរងការឈឺចាប់នៅលើថ្ងាសក្រោមផ្ចិត ខ្នងខាងក្រោម ត្រគាក ភ្លៅ និងជង្គង់ ពិសេសពេលដើរ ឬប្រែខ្លួននៅលើគ្រែ ក៏ដូចជាការដើរចុះឡើងជណ្តើរជាដើម។

    គ្នាយើងអាចនឹងកត់សម្គាល់មានសូរក្រិកៗ និងសង្កៀតនៅតំបន់ត្រគាក ដោយសារបញ្ហានេះ ហើយបើ​​អាការៈ​ឈឺ​នេះ​​នៅ​តែ​បន្ត​មាន​យូរ​ ស្រីៗ​​យើង​គួរពិភាក្សាជាមួយគ្រូពេទ្យដើម្បីជួយ​ដោះស្រាយឲ្យយើង។

    ៥- ឈឺភ្លៅខាងក្នុង

    សាច់ភ្លៅខាងក្នុង ជាផ្នែកមួយផ្សេងទៀតនៃរាងកាយ ស្រីៗពពោះខ្លះ​អាចឈឺ និងតឹងណែន​ខ្លាំង​អំឡុង​ពេលព​ពោះ។ បើ​គ្នាយើង​មាន​បញ្ហាឈឺ និងតឹងណែន មានអារម្មណ៍ក្តៅដូចរលាកនៅតំបន់នោះ ​យើង​អាច​ពិភាក្សាជាមួយពេទ្យដើម្បីស្វែងរកដំណោះស្រាយត្រឹមត្រូវណាមួយសម្រាប់យើង។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ សន សុភា · កែ Nov 11, 2022

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម