backup og meta

Fiber កំពុងពេញនិយម ស្ត្រីៗមានផ្ទៃពោះអាចផឹកបានអត់?

Fiber កំពុងពេញនិយម ស្ត្រីៗមានផ្ទៃពោះអាចផឹកបានអត់?

បច្ចុប្បន្ន​មាន​ផលិតផល Fiber ដែលអ្នកលក់ផ្សព្វផ្សាយថា ផឹក​ទៅ​ស្រក​ក្បាល​ពោះ ចរាចរណ៍​ពេញ​ទីផ្សារ​អនឡាញ រហូត​ដល់​អ្នក​មាន​ផ្ទៃពោះ​ខ្លះ​ក៏​ចង់​ផឹក​ដែរ។ តើ​ការ​ផឹក​ពពួក Fiber មាន​ផល​ប៉ះពាល់​អ្វី​ដែរ ឬ​ទេ?

វេជ្ជបណ្ឌិត ចាន់ ស៊ីណេត បាន​ឲ្យ​ដឹង​ថា សម្រាប់​អ្នក​មាន​ផ្ទៃពោះ​គ្រូពេទ្យ​ក៏​តម្រូវ​ឲ្យ​ញ៉ាំ​ចំណីអាហារ​ពពួក Fiber ដើម្បី​សម្រួល​ដល់​ការ​បន្ទោបង់​ដូច​គ្នា​ដែរ​ដូចជា យ៉ាអួ ប្រូកខូលី ដំឡូងជ្វា ខ្ទឹមបារាំង ផ្លែ​ប៉ោម អី​ជាដើម សុទ្ធតែ​ល្អ​ចំពោះ​អ្នកមាន​ទម្ងន់​ ដែល​ឧស្សាហ៍​ទល់លាមក។

ប្រធាន​ផ្នែក​សម្ភព និង​រោគ​ស្ត្រី​ នៃ​មន្ទីរពេទ្យ​មិត្តភាព​កម្ពុជា-ចិន សែន​សុខ បាន​បញ្ជាក់​ថា ផលិតផល Fiber ដែល​គេ​លក់​លើ​ទីផ្សារ គឺ​សម្រាប់​ជួយ​ដោះស្រាយ​អ្នក​មាន​បញ្ហា​ទល់​លាមក រហូត​លេច​ក្បាល​ពោះ​ឡើង។ ប៉ុន្តែ​សម្រាប់​ស្ត្រី​មាន​ផ្ទៃពោះ​វិញ ទោះ​ជា​ផឹក​ក៏​មិន​ប៉ះពាល់​អ្វី​ដែរ តែ​បើ​ជួប​បញ្ហា​ទល់​លាមក ពិបាក​ក្នុង​ការ​បន្ទោបង់ គួរតែ​ញ៉ាំ​អាហារ​បន្លែ​ផ្លែឈើ​ដូច​រៀបរាប់​នោះ​វិញ កុំ​ផឹក​របស់​គេ​លក់​ស្រាប់​អី ព្រោះ​ផលិតផល​សម្រេច​នោះ យើង​មិន​ដឹង​ពី​ធាតុ​ផ្សំ​ផ្សេង​ៗ​ឡើយ បើ​មាន​សារធាតុ​មិន​ល្អអ្វី​មួយ​ អាច​ប៉ះពាល់​ដល់​សុខភាព​កូន។

វេជ្ជបណ្ឌិត​រូប​នោះ​ឲ្យ​ជា​ដំបូន្មាន​ថា ស្ត្រី​មាន​ផ្ទៃពោះ​បើ​ចង់​ស្អាត ដោយ​សម្រក​ក្បាល​ពោះ​គឺ​មិន​បាន​ឡើយ ព្រោះ​អី​កូនក៏​ធំធាត់​រាល់ថ្ងៃ ពោះ​នឹង​ប៉ោង​ធំ​ដូច​គ្នា តែ​បើ​មាន​បញ្ហា​ពិបាក​បន្ទោបង់ គួរ​ជ្រើសរើស​វិធី​ធម្មជាតិ​វិញ​ល្អ​ជាង ហើយ​ការ​ប្រើ​ផលិតផល​អ្វី​ផ្ដេសផ្ដាស គ្រោះថ្នាក់​ចំពោះ​កូន​ទៅ​វិញ​ទេ។

[embed-health-tool-pregnancy-weight-gain]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

កំណែ​ប្រែបច្ចុប្បន្ន

14/08/2020

អត្ថបទ​ដោយ Try Ravi

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ដេត ធន្នី


អត្ថបទពាក់ព័ន្ធ

ម៉ាក់ៗពពោះ ចេញសញ្ញាអស់នេះ បញ្ជាក់ថាអាលែកហ្ស៊ីទឹកដោះគោហើយ

គេងមិនលក់ពេលពពោះដោយសារអ្វី? គួរឲ្យបារម្ភអត់?


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ Try Ravi · កែ Aug 14, 2020

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម